ភ្នំពេញ៖ គណៈកម្មាធិការបុណ្យជាតិ ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃច័ន្ទនេះមិនអនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរូបសម្តេចឪនរោត្តមសីហនុទេ ក្រោយពីបានដាក់សម្ពាធជាផ្លូវការ កាលពីសប្តាហ៍មុន។
គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកកឹម សុខា ប្រធានស្តីទី បានដាក់ពាក្យស្នើសុំគោរពវិញ្ញាណក្ខន្ធព្រះបរមរូបសម្តេចឪនរោត្តមសីហនុ ដែលបានដាក់តាំងនៅលើសួនច្បារជិតវិមានឯករាជ្យ នៅថ្ងៃច័ន្ទនេះ តែត្រូវបានអាក់ខានទៅវិញដោយសារតែមិនមានការយល់ព្រមពីគណៈកម្មការបុណ្យជាតិ។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតនៅទីស្នាក់ការគណបក្ស ដែលមានទីតាំងនៅខ័ណ្ឌទួលគោកថា គណៈកម្មាធិការបុណ្យជាតិមិនឲ្យថ្នាក់ដឹកនាំមកពីគណបក្សសង្គ្រោះជាតិបានចូលគោរពព្រះបរមរូបសម្តេចឪទេ ដោយលើកហេតុផលឲ្យរងចាំក្រោយថ្ងៃទី១៥តុលាស្អែកនេះ ដោយសាររដ្ឋាភិបាលគ្រោងនឹងធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធជាផ្លូវការសិន។
លោកកឹម សុខាបានរិះគន់ថា មានតែអ្នកដឹកនាំប្រកាន់របបកុម្មុយនីស្ត និងពួកខ្មែរក្រហមទេ ដែលមានបំណងធ្វើអ្វីគ្រប់យ៉ាង ច្រើនតែបោកប្រាស់ និងចង់បានព្រះបរមរូបសម្តេចឪសម្រាប់ផ្តាច់មុខខ្លួនឯងតែប៉ុណ្ណោះ។
លោកនិយាយថា៖«សូម្បីព្រះរាជកោដ្ឋក៏ជារបស់ពួកគេដែរ។ គេអត់ទុកឲ្យជារបស់ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្នើគ្នាទេ។ នេះហើយជាលក្ខណៈដែលបង្ហាញរបស់ពួកផ្តាច់ការ ពួកកុម្មុយនីស្ត។ ពួកហ្នឹងគឺថា ទាញយកផលប្រយោជន៍ពីអ្វីជារបស់ទាំងអស់គ្នា យកជារបស់ខ្លួន»។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទនេះ បានធ្វើពិធីបង្សុកូលព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅខណ្ឌទួលគោក។
លោកកឹម សុខាបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងដាក់ពាក្យស្នើសុំគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរូបសម្តេចឪនរោត្តមសីហនុសារជាថ្មីម្តងទៀត។តែគណបក្សរបស់លោកនឹងមិនចូលរួមគោរពព្រះវិញ្ញាណក្ខន្ធជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលទេ។
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារស្អែកនេះ នឹងធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរូបសម្តេចឪ ហើយបានកំណត់យកថ្ងៃទី១៥ខែតុលាជារៀងរាល់ឆ្នាំជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ។
មន្ត្រីរាជការ សិស្ស និស្សិត នៅទូទាំងប្រទេសត្រូវបានឈប់សម្រាកមួយថ្ងៃនៅថ្ងៃទី១៥ខែតុលាជារៀងរាល់ឆ្នាំ។
លោកកើត ឆែ នាយករដ្ឋបាលសាលាក្រុងភ្នំពេញ បាននិយាយថា មិនមែនជាសម្ថកិច្ចរបស់សាលាក្រុងទេ ដែលមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិគោរពព្រះបរមរូបសម្តេចឪ។ លោកបានបង្វែរសំណួរឲ្យសួរទៅគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិវិញ។
លោកនិយាយថា៖«គាត់អត់មានដាក់ពាក្យមកសាលាក្រុង យើងឆ្លើយអត់បានទេ។ បើគាត់អត់ដាក់ពាក្យផងឲ្យ ខ្ញុំឆ្លើយថា ម៉េច?»។
វីអូអេបានព្យាយាមទាក់ទងស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺពីលោកមឹន ឃឹន ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ តែទាក់ទងមិនបាន ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ ដែលមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាលឬក៏គណបក្សនយោបាយណាមួយទេ។
លោកបញ្ជាក់ទៀតថា ការហាមឃាត់នេះខ្លាចក្រែងគណបក្សប្រឆាំងមានមុខមាត់ជាងគណបក្សគ្រប់គ្រងអំណាច។
លោកនិយាយថា៖«ដូចជាមិនចង់ឲ្យខាងគណបក្សប្រឆាំងមានមុខ មានមាត់ធ្វើសកម្មភាពឲ្យបានពេញលេញ កាត់បន្ថយ ឬបង្រួញ»។
ព្រះបរមរូបសម្តេចឪនរោត្តមសីហនុបានសម្ពោធជាផ្លូវការកាលពីសប្តាហ៍មុនរយៈពេលជិតមួយឆ្នាំក្រោយពីព្រះអង្គបានសោយព្រះទិវង្គត៕