ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះបរម​រូប​សម្តេច​ឪ​ធ្វើ​អស់​ជាង​មួយ​លាន​ដុល្លារ


ព្រះបរម​រូបសម្តេច​ឪ​​នេះ​ធ្វើ​ពី​ស្ពាន់​ ហើយ​មាន​កម្ពស់​២៧​ម៉ែត្រ។
ព្រះបរម​រូបសម្តេច​ឪ​​នេះ​ធ្វើ​ពី​ស្ពាន់​ ហើយ​មាន​កម្ពស់​២៧​ម៉ែត្រ។
Reutersភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ព្រះបរម​រូប​ព្រះ​បរម​កោដ្ឋ​អតីត​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ ដែល​សម្ពោធ​កាលពីថ្ងៃ​សុក្រ​នេះ ​ក្រោយពី​ព្រះអង្គសោយ​ទិវង្គត​បាន​មួយ​ឆ្នាំ។

ព្រះ​មហាក្សត្រ​បរមនាថ ​នរោត្តម ​សីហមុនី​ បាន​បើក​សម្ពោធ​ព្រះបរម​រូប​សម្តេច​ឪ ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​នៅ​ភ្នំពេញ។​

​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ​មន្ត្រី​រាជ​រដ្ឋាភិបាល​ច្រើន​រយនាក់​ សមាជិក​សភា​ និង​សមាជិក​ព្រឹទ្ធ​សភា​ បាន​ចូលរួម​ពិធី​សម្ពោធន៍​ព្រះ​បរម​រូប​ដែល​ធ្វើ​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ​ ដោយ​ចំណាយ​ទឹក​ប្រាក់​ជាង​១លាន​ដុល្លារ។ ​ព្រះបរម​រូប​នេះ​ធ្វើ​ពី​ស្ពាន់​ ហើយ​មាន​កម្ពស់​២៧​ម៉ែត្រ។​

ព្រះសង្ឃ​បាន​សូត្រ​មន្ត​ថ្វាយ​ព្រះពរ ​និង​បួងសួង​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធព្រះ​បរមកោដ្ឋ។​
​ក្រុម​កាយឫទ្ធ​ ដែល​ចូលរួម​ក្នុង​ពិធី​នេះ បាន​និយាយ​ថា ​ព្រះ​បរម​រូប​នេះមាន​សារៈ​សំខាន់​ដើម្បី​រំឭក​អំពី​ព្រះ​រាជ​បូជនីយ​កិច្ច​ព្រះ​បរមកោដ្ឋ​ដល់​ប្រទេស​កម្ពុជា។​

សាមុត ​ពិសិដ្ឋ ដែល​ជា​កាយ​ឫទ្ធ​ និយាយ​ថា៖​

«ព្រះបាទ​នរោត្តម​សីហនុ​ជា​បិតា​ឯករាជ្យ​ជាតិខ្មែរ​ ដូច្នេះ​យើង​ជាកូន​ខ្មែរ​ទាំងអស់​ យើង​ត្រូវ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​គាត់។ ​បើ​អត់​គាត់ ​ប្រជារាស្ត្រ​យើង​មិន​អាច​រីក​ចម្រើន​ដូច​សម័យ​ឥឡូវ​ទេ»។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រះ​បរមកោដ្ឋ​បាន​ទាមទារ​ឯករាជ្យ​ពី​អាណានិគមន៍​បារាំង​ក្នុង​ឆ្នាំ​១៩៥៣។​ ព្រះ​អង្គ​មិន​អាច​សង្គ្រោះ​ប្រទេស​កម្ពុជា​ពី​សង្គ្រាម​វៀតណាម​បាន​ទេ​ ក្នុង​ការ​ដឹកនាំ​របស់​ព្រះអង្គ ​ហើយ​ដែល​អ្នក​រិះគន់​និយាយ​ថា ​បណ្តាល​ឲ្យ​ប្រទេស​កម្ពុជា​មាន​ចលាចល ​និង​មាន​បដិវត្តន៍​វាល​ពិឃាត​របស់​ខ្មែរ​ក្រហម។​

ទោះជា​យ៉ាងក្តី​ ពលរដ្ឋខ្មែរ​ភាគ​ច្រើន​គោរព ​កោតសសើរ​ព្រះ​អង្គ។ ​អ្នក​រិះគន់​ព្រះ​អង្គ​មាន​តិចតួច​ប៉ុណ្ណោះ។​

ច័ន្ទ វល័ក្ខ​ ជាកាយឫទ្ធ​ម្នាក់​ទៀត​ និយាយ​ថា៖ ​

«រូប​ចំណាក​នេះ​គឺ​ព្រះអង្គ​បាន​ឈរ​ ហើយ​ញញឹម ​គឺមាន​ន័យ​ថា ​ឈរ​ផ្តល់​ការ​លើក​ទឹកចិត្ត​ ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​កូន​ចៅ​មាន​ការ​រួបរួម​សាមគ្គី​គ្នា»។​

សម្តេច​ឪ​នរោត្តម​សីហនុ​បាន​សោយទិវង្គត​នា​ព្រះ​ជន្ម​៩០​ព្រះវស្សា​ កាលពី​ថ្ងៃ​ទី១៥​ តុលា​ ឆ្នាំ​២០១២​នៅ​ប្រទេស​ចិន។​

រដ្ឋាភិបាល​បាន​កំណត់​ថា​ ថ្ងៃ​១៥​តុលា​ជា​ថ្ងៃ​បុណ្យ​ជាតិ ​ហើយ​ថា​ ពិធី​បួងសួងព្រះ​របមកោដ្ឋ​នឹង​ធ្វើ​នៅ​ថ្ងៃ​បុណ្យ​ខួប​១ឆ្នាំ​៕

ប្រែ​សម្រួលដោយ ​ពិន ស៊ីសុវណ្ណ
XS
SM
MD
LG