ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ក្រសួង​ព្រះ​បរម​រាជវាំង ​លោក ​គង់ សំអុល ​ទទួល​មរណភាព


លោក​ គង់ សំអុល ​រដ្ឋមន្រ្តី​ក្រសួង​ព្រះ​បរម​រាជវាំង​ និង​​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហា​ក្សត្រ​បាន​ទទួល​មរណភាព ​នៅ​ថ្ងៃ​ចន្ទ​ ទី​​២ ​ខែ​កញ្ញា​ ឆនាំ២០២៤
លោក​ គង់ សំអុល ​រដ្ឋមន្រ្តី​ក្រសួង​ព្រះ​បរម​រាជវាំង​ និង​​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហា​ក្សត្រ​បាន​ទទួល​មរណភាព ​នៅ​ថ្ងៃ​ចន្ទ​ ទី​​២ ​ខែ​កញ្ញា​ ឆនាំ២០២៤

លោក​ គង់ សំអុល ​រដ្ឋមន្រ្តី​ក្រសួង​ព្រះ​បរម​រាជវាំង​ និងជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហា​ក្សត្រ​បាន​ទទួល​មរណភាព ​នៅ​ថ្ងៃ​ចន្ទ​ ទី២ ​ខែ​កញ្ញា​នេះ ​ក្នុង​អាយុ​៩៤​ឆ្នាំ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព្រះ​បរម​រាជវាំង​ចុះ​ថ្ងៃ​ទី​២ ​ខែ​កញ្ញា។​

ក្រសួង​ព្រះ​បរម​រាជ​វាំង​បញ្ជាក់​ថា ​លោក ​គង់ សំអុល ​ដែល​ជា​តំណាង​រាស្រ្ត​ខេត្ត​កំពង់ឆ្នាំង ​និង​ជា​សមាជិក​គណៈ​អចិន្ត្រៃ​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ទទួល​មរណ​ភាព​ នៅ​វេលា​ម៉ោង​៨​និង​៣៥​នាទី ​ព្រឹក​ថ្ងៃ​ចន្ទ​ ដោយ​ជរាពាធ។​

នៅ​ថ្ងៃ​ចន្ទ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​និង​លោក ​ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធ​សភា ​ក៏​បាន​ផ្ញើ​លិខិត​រំលែក​ទុក​ដល់​ក្រុម​គ្រួសារ​របស់​លោក ​គង់ សំអុល ​ផង​ដែរ។​

លោក ​គង់ សំអុល ​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង ​តាំង​ពី​ឆ្នាំ​១៩៩៨ ​រហូត​ដល់​លោក​ទទួល​មរណភាព។ ​លោក​ក៏​ធ្លាប់​ធ្វើ​ជា​រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម​ផង​ដែរ។​

ក្រៅ​ពី​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះ​បរម​រាជវាំង ​និង​ជា​តំណាង​រាស្រ្ត​មួយ​រូប ​លោក ​គង់ សំអុល ​ក៏​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ ​និង​អន្តរជាតិ ​ហើយ​ក៏​ជា​អនុ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ផង​ដែរ។ កូនប្រុស​របស់​លោក​គឺលោក ​គង់ សន្យា ​បច្ចុប្បន្ន​ជា​អគ្គនាយក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត និង​កូន​ស្រី លោកស្រី គង់ បញ្ញា។​

យោង​តាម​ក្រសួង​ព្រះ​បរម​រាជវាំង ​សព​របស់​លោក ​គង់ ​សំអុល ​នឹង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នៅ​ផ្ទះ​របស់​លោក ​ស្ថិត​នៅ​ផ្ទះ​លេខ​៨៣ ​ផ្លូវ​សុក​ហុក ​សង្កាត់​បឹង​ព្រលិត ​ខណ្ឌ​៧​មករា ​រាជ​ធានី​ភ្នំពេញ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG