ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រុស្ស៊ី​និយាយ​ថា​ការ​បិទ​អាគារ​កុងស៊ុល​នៅ​សហរដ្ឋ​អាមេរិក​គឺ​ជា​ទង្វើបង្កហេតុ


មនុស្ស​ឡើង​ទៅ​លើ​ជាន់​លើ​បំផុត​នៃ​អាគារ​អគ្គកុងស៊ុល​នៅទីក្រុង San Francisco រដ្ឋ​កាលីហ្វ័រញ៉ កាល​ពី​ថ្ងៃទី​២ ខែ​កញ្ញា។
មនុស្ស​ឡើង​ទៅ​លើ​ជាន់​លើ​បំផុត​នៃ​អាគារ​អគ្គកុងស៊ុល​នៅទីក្រុង San Francisco រដ្ឋ​កាលីហ្វ័រញ៉ កាល​ពី​ថ្ងៃទី​២ ខែ​កញ្ញា។

រដ្ឋាភិបាល​ក្រុង​មូស្គូ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពិចារណា​ឡើង​វិញ​នូវ​ការ​បញ្ជា​ឲ្យ​បិទ​អគារ​ស្ថានទូត​រុស្ស៊ី​បី​កន្លែង​ ហើយ​ថា ​ការបិទ​នេះជា​អំពើ​ប្រទូស្តរាយ។

ក្រសួង​ការ​បរទេស​រុស្ស៊ី​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា «យើង​ចាត់​ទុក​ថា ​អ្វី​ដែល​បាន​កើត​មាន​ឡើង​គឺជា​សកម្មភាព​ប្រទូស្តរាយ​បើក​ចំហ​ និង​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ដោយ​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ យើង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អាមេរិក​មាន​ការ​គិតគូរ ​ហើយ​បើក​អគារ​ការទូត​រុស្ស៊ី​ឡើង​វិញ​ជា​បន្ទាន់​ បើ​មិន​ដូច្នេះ​ទេ​ ការធ្លាក់ចុះ​ផ្នែកទំនាក់​ទំនងការទូត​របស់​ប្រទេស​ទាំងពីរ​គឺ​ត្រូវ​បន្ទោស​ស.រ.អា.»។

កាល​ពីថ្ងៃសៅរ៍​ ក្រសួង​ការបរទេស​ស.រ.អា.​និយាយ​ថា​ ខ្លួន​បាន​ត្រួតពិនិត្យ​អគារ​ទូត​បី​កន្លែង​របស់​រុស្ស៊ី ដែល​រុស្ស៊ី​ទុក​ចោល​តាម​សំណើ​របស់​រដ្ឋាភិបាល​អាមេរិក។

ក្នុងសារ​អេឡិចត្រូនិក​កាលពី​ថ្ងៃសៅរ៍​ មន្ត្រីការ​បរទេស.រ.អា.​និយាយ​ថា ​ទីតាំងទាំង​នោះ​ត្រូវ​បាន​ពិនិត្យ​មើល​ជាមួយ​មន្ត្រី​រុស្ស៊ី ​ហើយ​មិន​មាន​ការ​ឆែកឆេរ​ដូច​សេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​រុស្ស៊ី​លើក​ឡើង​នោះទេ។ ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ចោទថា​ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ ប្រើ​ល្បិច​កំញើញ​ ហើយ​ថា​ មន្ត្រី FBI ​គំរាម​គាស់ទ្វារ​អគារ​ទូត​មួយ​កន្លែង៕

XS
SM
MD
LG