ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Clinton ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​លោក Trump នៅ​ក្រោយ​ការ​ជជែក​ដេញដោល​លើក​ទី១


លោកស្រី Hillary Clinton ឆ្លើយ​សំណួរ​ពី​អ្នក​ចូលរួម​ក្នុង​យុទ្ធនាការ «Family Town Hall» នៅ​ក្នុង​ក្រុង Haverford រដ្ឋ Pennsylvania កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។
លោកស្រី Hillary Clinton ឆ្លើយ​សំណួរ​ពី​អ្នក​ចូលរួម​ក្នុង​យុទ្ធនាការ «Family Town Hall» នៅ​ក្នុង​ក្រុង Haverford រដ្ឋ Pennsylvania កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។

លោកស្រី Hillary Clinton ​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​កំពុង​សង្ឃឹម​នឹងបាន​ទទួល​ការគាំទ្រ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ក្រោយ​ពីការ​ជជែក​ដេញ​ដោល​លើក​ទី​មួយ​របស់​លោកស្រី​ជាមួយ​លោក Donald Trump បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។ការ​ស្ទង់​មតិ​របស់ CNN – ORC បន្ទាប់​ពីការ​ជជែក​ដេញ​ដោល ​បាន​រក​ឃើញ​ថា ​អ្នក​ដែល​គេ​សួរ​ចំនួន​២​ភាគ៣ ​គិតថា ​លោកស្រី​ក្លីនតុន ធ្វើបានល្អ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​លើក​ទី​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​៣​រវាង​បេក្ខជនទាំង២ដែល​ប្រកួត​ប្រជែង​ដើម្បីកាន់កាប់​សេតវិមាន។លោកស្រី Hillary Clinton បាន​ទទួលការ​លើក​ទឹកចិត្ត​បន្ថែម​នៅពេលលោកស្រី​ស្វាគមន៍​អ្នកគាំទ្រ​នៅ​រដ្ឋ North Carolina ​មួយ​ថ្ងៃ​បន្ទាប់​ពីការ​ធ្វើបាន​យ៉ាងល្អ​នៅ​ក្នុង​ការជជែក​ដេញ​ដោល​បេក្ខជន​ប្រធានា​ធិបតី​លើក​ដំបូង។

«តើ​មាន​នរណា​បាន​មើល​ការ​ជជែក​ដេញ​ដោល​កាល​ពី​យប់​ម៉ិញ​ទេ​? ការ​ពិភាក្សា​ទើប​ចប់​មួយ ​នៅ​សល់​២ទៀត‍»។

លោកស្រី​គ្លីនតុន ​បាន​ដាក់​លោក Trump ឲ្យ​ស្ថិត​ក្នុង​ការការពារ​ខ្លួន​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោលគ្នា​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ដោយ​ដាក់​គំនាប​លោក​ថាតើ​ហេតុអ្វី​បាន​ជាលោក​មិន​បញ្ចេញ​ពន្ធដារ​របស់​លោក​ហើយ​នឹង​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​ចោទ​សួរ​ពី​សញ្ជាតិ​របស់​លោក​ប្រធានា​ធិបតីអូបាម៉ា។

«លោកបាន​ចាប់​ផ្តើម​សកម្មភាព​នយោបាយ​ពិត​ប្រាកដដែល​ផ្អែកលើ​លើ​ការ​កុហក​ប្រកាន់​ពូជសាសន៍​ថា ​ប្រធានា​ធិបតី​ស្បែក​ខ្មៅ​លើកដំបូង​របស់​យើង ​មិនមែន​ជាជន​ជាតិ​អាមេរិកាំង‍»។

លោក Trump ថ្មី​ៗ​នេះ​បាន​ប្រកាស​ថា ​លោក​ព្រម​ទទួល​ថា ​លោក​ប្រធានា​ធិបតី ​កើត​នៅសហរដ្ឋ​អាមេរិកបន្ទាប់​ពី​ការ​ព្យាយាម​អស់​ពេល​ជា​ច្រើន​ឆ្នាំដើម្បីបង្កើន​នូវការ​មន្ទិល​សង្ស័យ​មក។

«ខ្ញុំ​គិតថា ​ខ្ញុំ​បាន​ធ្វើ​ការងារ​និង​ផ្តល់​សេវាកម្ម​ដ៏​អស្ចារ្យ ​មិនមែន​ត្រឹមតែ​សម្រាប់ប្រទេស​អាមេរិក​ប៉ុណ្ណោះ​ទេ ​ក៏​ប៉ុន្តែ​សម្រាប់​ប្រធានា​ធិបតី​ដើម្បី​ធ្វើ​ឲ្យ​លោក​មាន​សំបុត្រ​កំណើត​ត្រឹមត្រូវ‍»។

លោក Trumpបាន​ប្រាប់​ពួក​អ្នកគាំទ្រ​នៅ​ក្នុង​ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក​គិតថា ​ការ​ជជែក​ដេញ​ដោលដំណើ​ការ​បាន​ល្អ ​ទោះ​បី​កាល​ពី​ដំបូង​លោក​បាន​ត្អូញត្អែ​ពី​អ្នក​សម្រប​សម្រួល​កម្មវិធី​និង​ឧគ្ឃោសសនស័ព្ទរបស់​លោក​ក៏ដោយ។

លោក Trump ក៏​បាន​កត់សម្គាល់​ពីការ​ស្ទង់​មតិ​កាល​ពីពេល​ថ្មី​ៗ​នេះដែល​បាន​បង្ហាញ​ថា​លោកកំពុងនាំ​មុខលោកស្រី​គ្លីនតុន។

«ការជជែក​ដេញ​ដោល​នោះ ​អស្ចារ្យ​ណាស់។យើង​កំពុង​ទទួល​បានការគាំទ្រកាន់​តែ​ច្រើន​ឡើង​ៗ​។​អ្នក​ដឹង​ទេ​ថា ​ខ្ញុំ​បាន​ឈ្នះ​នៅ​រដ្ឋ Florida ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋមហើយ​យើង​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​នៅពេល​ឥឡូវនេះ។​យើង​កំពុង​នាំ​មុខ​នៅ​រដ្ឋ Florida​ នៅ​ពេល​ឥឡូវនេះ‍»។

លោក Matthew Dallek អ្នកវិភាគ​និយាយ​ថា យុទ្ធសាស្រ្ត​របស់​លោកស្រី​គ្លីនតុន ​ដាក់​ឲ្យ​លោក Trump ​ការពារ​ខ្លួន​ក្នុងការ​ជជែក​ដេញ​ដោលបាន​ទទួល​ផល​ប្រយោជន៍។

«ខ្ញុំ​គិតថា ​ការណ៍​នេះ​ជា​ជ័យ​ជំនះ​ដ៏​ច្បាស់​ក្រឡែត​សម្រាប់​លោកស្រី​គ្លីនតុននៅគ្រប់​កម្រិត​ទាំងអស់​ហើយខ្ញុំ​គិតថា ​នៅទី​បញ្ចប់​គេ​បាន​ឃើញនឹងមាន​ផល​ប៉ះពាល់​រយៈ​ពេល​យូរ​នៅ​ក្នុង​ការ​បោះឆ្នោត​ដែលមានការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង​នេះ‍»។

ក៏ប៉ុន្តែ ​លោក Dallekនិយាយថា គេ​នៅមិនទាន់​បាន​ឃើញ​ថា តើការ​ជជែក​ដេញ​ដោល​នេះ ​នឹង​មាន​ផល​ប៉ះពាល់​ដល់​ពួក​អ្នក​បោះឆ្នោត​ដែល​មិនទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ។

«ខ្ញុំ​មិនគិត​ថា វា​មិនមែន​ជាការ​សំខាន់​ដើម្បី​ធ្វើឲ្យ​លោក Trump បាត់​បង់​ពួក​អ្នកគាំទ្រ​សំខាន់​ៗ​របស់​លោក​នោះទេ។ក៏ប៉ុន្តែ ​វា​ជាការ​លំបាក​ដើម្បី​មើល​ឃើញ​ថា​តើ​លោក Trump ​នឹង​ឈ្នះ​យ៉ាង​ដូចម្តេច​ទេ​ហើយ​ថាតើ​លោក​ធ្វើ​ឲ្យ​ការគាំទ្រ​របស់​លោក​កើនឡើង​នោះ​ទេ‍»។

លោក Andra Gillespie បាន​និយាយ​តាម​ប្រព័ន្ធ Skype ថា ថ្វីបើមាន​ភាព​វិជ្ជមាន​ក៏ដោយ ​លោកស្រី​គ្លីនតុន ​នៅ​ធ្វើ​ការ​ដើម្បី​ដោះស្រាយ​ភាព​កំសោយ​របស់​លោកស្រី​លើ​បញ្ហា​ភាព​ទុកចិត្ត។

«លោកស្រី​គ្លីនតុន ត្រូវ​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​កិត្យានុភាព​របស់​លោកស្រី​មាន​ការ​ទុក​ចិត្ត​ឡើង​វិញ​ដែលជាកំហុស​របស់​លោកស្រី​កាល​ពី​អតីតកាល‍»។

ការជជែក​ដេញ​ដោល​បេក្ខជន​ប្រ​ធានា​ធិបតី​លើកក្រោយ​ត្រូវ​បាន​គេគ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ​ខែ​តុលា។

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន


XS
SM
MD
LG