ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​គ្លីនតុន​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក

លោកស្រី​ហ៊ីលឡារី គ្លីនតុន​ (Hillary Clinton) មាន​គម្រោង​ត្រឡប់​មក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក បន្ទាប់​ពី​លោកស្រី​បាន​សម្រាក​អស់​រយៈពេល​ពីរ​បី​ថ្ងៃ​ដើម្បី​ឲ្យ​បាន​ធូរ​ស្បើយ​ពី​ជំងឺ​រលាក​សួត។

របាយការណ៍​របស់​ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី​បាន​បញ្ជាក់​ថា លោកស្រី គ្លីនតុន​នឹង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​ទីក្រុង Greensboro រដ្ឋ​ North Carolina នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ដើម្បី​ «ពិភាក្សា​អំពី​ទស្សនវិស័យ​របស់​លោកស្រី​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​មាន​ជីវភាព​ប្រសើរ​ឡើង​ទាំង​អស់​គ្នា‍»។

ពេល​ដែល​លោកស្រី​គ្លីនតុន​សម្រាក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ លោកស្រី​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​ដោយ​លោក​អូបាម៉ា​បាន​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ឲ្យ​លោកស្រី។

លោក​អូបាម៉ា​បាន​ប្រាប់​អ្នក​គាំទ្រ​លោកស្រី​គ្លីនតុន​នៅ​ក្នុង​ទីក្រុង Philadelphia កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ខ្ញុំ​ពិតជា​នឹង​ជ្រើសរើស​លោកស្រី​គ្លីនតុន។ ខ្ញុំ​គិត​ថា លោកស្រី​គឺ​ជា​មនុស្ស​ឆ្លាត មាន​ការ​យល់​ដឹង​ជ្រៅជ្រះ និង​រឹងមាំ‍»។

លោក​អូបាម៉ា​បាន​ចំអក​ដល់​លោក​ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ថា៖ «លោក​ត្រាំ​មិន​សក្ដិសម​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មិន​សក្ដិសម​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក​នៅ​ឯ​បរទេស និង​មិន​សក្ដិសម​ធ្វើ​ជា​មេ​បញ្ជាការ​ទ័ព​នោះ​ទេ‍»៕

XS
SM
MD
LG