ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ្នកចេញ​មក​បោះឆ្នោត​តិច​នៅ​បង់ក្លាដែស​ខណៈ​មាន​ការប៉ះទង្គិច​គ្នាបណ្តាល​ឱ្យ​ស្លាប់​និង​របួស​


រថយន្ត​របស់​កងកម្លាំង​ទ័ព​ល្បាត​ទីក្រុង​អំឡុង​ការ​បោះឆ្នោត​ក្នុង​ទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៨។

ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​នៃ​គណបក្ស​កាន់អំណាច​របស់​ប្រទេស​បង់ក្លាដែស​និង​ក្រុមប្រឆាំង​នៅថ្ងៃអាទិត្យ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ពីរនាក់ស្លាប់​បាត់បង់ជីវិត​និង​រងរបួសជាង​១០នាក់។ នេះបើ​តាម​ការបញ្ជាក់​របស់​មន្ត្រីរដ្ឋាភិបាល​និង​ប៉ូលិស​។

ប្រទេស​បង់ក្លាដែស​បាន​រៀបចំការបោះឆ្នោត​ជាតិ​ក្រោយពីមាន​អំពើ​ហិង្សា​កើតមាន​ឡើង​ក្នុ​ង​អំឡុង​ពេល​យុទ្ធនាការឃោសនា​រកសំឡេង​ឆ្នោត។ នេះជា​ការ​បោះឆ្នោត​ដែល​មាន​អ្នកចេញ​មក​បោះឆ្នោត​តិចតួច​នៅ​តាម​ស្ថានីយ៍​នានា​ហើយ​វា​ជាការប្រកួត​ប្រជែង​យ៉ាងខ្លាំងក្នុងរយៈពេល​១០ឆ្នាំនេះ​ប៉ុន្តែ​គេ​រំពឹង​ថា​លោកស្រី នាយករដ្ឋ​មន្ត្រី​ស្ហេក ហាស្ស៊ីណា​នឹង​ឈ្នះ​ឆ្នោត​ជាថ្មី​ដែល​ធ្វើ​ឱ្យ​លោកស្រី​កាន់​អំណាច​បាន​បី​អាណត្តិ​ជាប់ៗគ្នា។

បណ្តាញ​អ៊ីនធឺណិត​ចល័ត​ត្រូវបាន​កាត់ផ្តាច់​ហើយ​វិថី​នានា​នៅក្នុង​រដ្ឋ​ធានី​ស្ទើរតែ​គ្មាន​មនុស្ស​ដោយ​សារ​ពលរដ្ឋ​ភាគច្រើន​ចេញ​ទៅបោះឆ្នោត​នៅស្រុក​កំណើត។ ពលរដ្ឋ​ដទៃទៀត​តម្រង់​ជួរ​ចូល​ទៅ​ស្ថានីយ៍​បោះឆ្នោត ដែល​គេ​ឃើញ​មាន​ផ្ទាំង​ផ្សាយ​ដែល​មាន​រូបសញ្ញា​ទូក​របស់​គណបក្ស​កាន់​អំណាច «Awami League‍» ច្រើន​ជាង​ផ្ទាំងផ្សាយ​របស់​ក្រុមប្រឆាំង។​

លោក​ម៉ាបាប់ តាលូកដា (Mahbub Talukdar) ​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ថា​លោក​មិន​បាន​ឃើញភ្នាក់ងារ​គណបក្ស​ប្រឆាំ​ង​ណា​ម្នាក់ឡើយ​នៅ​ជិត​ស្ថានីយ៍បោះឆ្នោត​ក្រុង​ដាកា​ជា​ទីដែល​លោក​បាន​ទៅបោះឆ្នោត​។ ការណ៍​នេះ​មានន័យ​ថា​ភ្នាក់ងារ​ទាំងនោះ​ប្រហែល​ជាត្រូវ​គេ​យក​ចេញ​ឆ្ងាយ។ លោក​តាលូកដា​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​បរិយាកាស​បោះឆ្នោត​មិន​ស្មើភាព​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ឡើយ ហើយ​អត្ថាធិប្បាយនេះ​បាន​នាំ​ឱ្យ​មាន​ការ​ប្រទុស្តរ៉ាយ​មួយ​ផងដែរ។

អ្នកនាំពាក្យ​ម្នាក់នៃ​គណៈកម្មការ​រៀបចំការបោះឆ្នោត​បាន​និយាយ​ថា​នឹង​ចាត់​ការតាម​បណ្តឹង​ជាផ្លូវការ​អំពី​អវត្តមាន​នៃ​ភ្នាក់ងារ​បក្ស​ប្រឆាំ​ងនៅ​ស្ថានីយ៍​បោះឆ្នោត។

ការប៉ះទង្គិច​គ្នា​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​បាន​កើតមាន​ឡើង​រវាង​អ្នកធ្វើការ​ឱ្យ​គណបក្ស​Awami League និង​ក្រុមប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក​ខាលេដា ហ្សៀ អតីត​នាយក​រដ្ឋមន្ត្រី ដោយសារ​តែ​មានការចោទប្រកាន់​ពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត៕

XS
SM
MD
LG