ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ស៊ីវិល​ ១៩នាក់​ ដែល​​រួម​មាន​កុមារ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​បំផ្ទុះ​គ្រាប់​បែក​នៅ​អាហ្វហ្គានីស្ថាន


ការ​ផ្ទុះ​គ្រាប់បែក​មួយ​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ខេត្ត​ Helmand ​នា​ប៉ែក​ខាង​ត្បូង​ប្រទេសអាហ្វហ្គានីស្ថាន​​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាង​តិចណាស់​១៩​នាក់​ស្លាប់​ដោយ​មាន​រួម​បញ្ចូល​ទាំង​កុមារ​៩នាក់ផង​ដែរ។​
ការ​ផ្ទុះ​គ្រាប់បែក​មួយ​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ខេត្ត​ Helmand ​នា​ប៉ែក​ខាង​ត្បូង​ប្រទេសអាហ្វហ្គានីស្ថាន​​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាង​តិចណាស់​១៩​នាក់​ស្លាប់​ដោយ​មាន​រួម​បញ្ចូល​ទាំង​កុមារ​៩នាក់ផង​ដែរ។​

ក្រុម​មន្ត្រីអាហ្វហ្គានីស្ថាន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ផ្ទុះ​គ្រាប់បែក​មួយ​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ខេត្ត​ Helmand ​នា​ប៉ែក​ខាង​ត្បូង​ប្រទេស​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាង​តិចណាស់​១៩​នាក់​ស្លាប់​ដោយ​មាន​រួម​បញ្ចូល​ទាំង​កុមារ​៩នាក់ផង​ដែរ។​

គេ​បាន​រាយការណ៍ថា​ ពួក​ជន​រងគ្រោះ​ទាំង​នេះ​បាន​រត់​គេច​ខ្លួន​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន ​និង​ពួក​យុទ្ធជន​តាលីបង់​នៅ​ក្នុងស្រុក Marjahនៅ​ពេល​ដែល​យានជំនិះ​ពួក​គេ​បាន​បើក​ជាន់​គ្រាប់មីន​មួយ​គ្រាប់​។​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​រាយការណ៍​ថា​ ពួក​កុមារ​ទាំង​អស់​ដែល​ស្លាប់​មាន​អាយុ​តិច​ជាង៥ឆ្នាំ។​

នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ក្រុម​មន្ត្រី​បាន​និយាយ​ថាពួក​បះបោរ​តាលីបង់​បាន​វាយ​យក​បាន​ស្រុក​សំខាន់​មួយ​កាល​ពី​ថ្ងៃ​សៅរ៍។ អាជ្ញាធរ​បាន​និយាយ​ថា ការ​រលំ​កាល​ពី​យប់មិញ​នៃ​ស្រុក​ Chardara ​បាន​បើក​ផ្លូវ​ឲ្យ​ពួក​បះបោរ​អាច​វាយ​យក​ទីរួម​ខេត្ត Kunduz បាន។​

ក្រុម​មន្ត្រី​ក្នុងមូលដ្ឋាន​បាន​និយាយ​នៅ​ថ្ងៃអាទិត្យនេះ​ថា​ កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន និង​ក្រុម​យុទ្ធជន​តាលីបង់​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​នៅ​ចម្ងាយ​ពីរបី​គីឡូម៉ែត្រ​ពី​ការិយាល័យ​អភិបាល​ខេត្ត៕

XS
SM
MD
LG