សពរបស់លោក John Lewis ត្រូវតម្កល់នៅវិមានសភាអាមេរិកសម្រាប់សាធារណជនគោរព
ប្រជាពលរដ្ឋឈរមើលមឈូសដាក់សពរបស់លោក John Lewis ដែលគ្របដោយទង់ជាតិសហរដ្ឋអាមេរិក ដែលត្រូវបានតម្កល់នៅវិមានសភាអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោនសម្រាប់សាធារណជនគោរព នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (AP)
លោក Lewis បានស្លាប់កាលពីសប្ដាហ៍មុនក្នុងអាយុ ៨០ ឆ្នាំ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺមហារីកលំពែងដំណាក់កាលចុងក្រោយពេញមួយឆ្នាំមក។
វ៉ាស៊ីនតោន —
សពរបស់លោក John Lewis ដែលជាសមាជិករដ្ឋសភា និងជានិមិត្តរូបសិទ្ធិស៊ីវិលរបស់សហរដ្ឋអាមេរិក ត្រូវតម្កល់ជាសាធារណៈនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ដើម្បីសាធារណជននិងអ្នកកាន់ទុក្ខអាចចូលសម្តែងការគោរពក្នុងថ្ងៃចុងក្រោយ។
លោក Lewis បានស្លាប់កាលពីសប្ដាហ៍មុនក្នុងអាយុ ៨០ ឆ្នាំ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺមហារីកលំពែងដំណាក់កាលចុងក្រោយពេញមួយឆ្នាំមក។
ថ្លែងនៅឯសាលក្រោមដំបូលមូលរបស់វិមានសភាកាលពីថ្ងៃច័ន្ទ អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក បានហៅលោក Lewis ថា ជាមនសិការរបស់សភាជាតិអាមេរិក។ អ្នកស្រីថ្លែងយ៉ាងដូច្នេះថា៖
«វាជាការសក្តិសមណាស់ដែលលោក John Lewis បានត្រូវតម្កល់នៅសាលសពជាមួយអ្នកស្នេហាជាតិដទៃទៀត ដោយសពលោកតម្កល់នៅលើវេទិកាតម្កល់មឈូសតែមួយដែលត្រូវប្រើដើម្បីតម្កល់សពលោកប្រធានធិបតី Abraham Lincoln ដែរ»។
កម្រងរូបភាព VOA៖ លោក John Lewis ពីមេដឹកនាំសិទ្ធិពលរដ្ឋទៅជាសមាជិករដ្ឋសភា (១៩៤០-២០២០)
1/12លោក John Lewis បង្ហាញរូបលោកលើទស្សនាវដ្ដី Life Magazine ចេញផ្សាយខែមីនា ឆ្នាំ ១៩៦៥ នៅក្នុងការិយាល័យរបស់លោក ក្នុងក្រុង Atlanta រដ្ឋ Georgia ថ្ងៃទី ៧ ខែសីហា ឆ្នាំ១៩៨៦។
ផ្សេងទៀតបិទ
2/12លោក John Lewis ដែលកាលពីពេលនោះគឺជាគណៈកម្មាធិការនិស្សិតអហិង្សា ត្រូវបានកងកម្លាំងសន្ដិសុខរដ្ឋ Alabama វាយ ដើម្បីបំបែកហ្វូងបាតុករនៅក្រុង Selma។ លោក Lewis បានរងគ្រោះប្រេះឆ្អឹងលលាដ៍ក្បាល ថ្ងៃទី ៧ ខែមីនា ឆ្នាំ១៩៦៥។
ផ្សេងទៀតបិទ
3/12លោក John Lewis (ស្ដាំបង្អស់) ដើរកៀកដៃជាមួយនឹងក្រុមមេដឹកនាំទាមទារសិទ្ធិពលរដ្ឋដទៃទៀត ដឹកនាំការតវ៉ាទាមទារសិទ្ធិឲ្យពលរដ្ឋស្បែកខ្មៅ ដោយដើរដង្ហែក្បួនទៅកាន់សាលាក្ដីក្នុងក្រុង Montgomery រដ្ឋ Alabama ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៦៥។
ផ្សេងទៀតបិទ
4/12លោក John Lewis ឈរឱបដៃស្ដាប់លោក Wilson Baker (បែរខ្នង) ដែលជានាយកផ្នែកសុវត្ថិភាពសាធារណៈ ព្រមានអំពីគ្រោះថ្នាក់នៃការតវ៉ានៅពេលយប់នៅក្នុងក្រុង Selma រដ្ឋ Alabama ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ១៩៦៥។
ផ្សេងទៀតបិទ
5/12លោក John Lewis (ឆ្វេងបង្អស់) រួមជាមួយនឹងបណ្ដាមេដឹកនាំទាមទារសិទ្ធិពលរដ្ឋស្បែកខ្មៅដទៃទៀត ដឹកនាំពិធីហែបុណ្យសពលោក Jimmie Lee Jackson សកម្មជនសិទ្ធិពលរដ្ឋស្បែកខ្មៅ នៅក្រុង Marion រដ្ឋ Alabama កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ១៩៦៥។
ផ្សេងទៀតបិទ
6/12លោក John Lewis (ទីមួយរាប់ពីឆ្វេង) ជួបប្រជុំជាមួយនឹងមេដឹកនាំទាមទារសិទ្ធិពលរដ្ឋដទៃទៀតដែលរួមមានទាំងលោក Martin Luther King ដើម្បីរៀបចំការតវ៉ាទាមទារសិទ្ធិឲ្យពលរដ្ឋស្បែកខ្មៅ ហៅថា "March on Washington" ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៥។
ផ្សេងទៀតបិទ
7/12ក្រុមមេដឹកនាំសិទ្ធិពលរដ្ឋ ដែលរួមមានទាំងលោក John Lewis និងលោក Martin Luther King Jr. ថ្លែងទៅកាន់អ្នកកាសែត បន្ទាប់ពីជួបជាមួយនឹងលោកប្រធានាធិបតី John F. Kennedy ថ្ងៃទី ២៨ ខែសីហា ឆ្នាំ១៩៦៣។
ផ្សេងទៀតបិទ
8/12ក្រុមមេដឹកនាំទាមទារសិទ្ធិពលរដ្ឋ ដែលរួមមានទាំងលោក John Lewis (ឈរនៅក្រោយចំកណ្ដាល) ជួបជាមួយនឹងលោកប្រធានាធិបតី John F. Kennedy នៅសេតវិមាន ក្រោយពីការតវ៉ា March on Washington បញ្ចប់ រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២៨ ខែសីហា ឆ្នាំ១៩៦៣។
10/12លោក John Lewis សមាជិករដ្ឋសភាតំណាងរដ្ឋ Georgia ខាងគណបក្សប្រជាធិបតេយ្យ ឈរថតរូបនៅមុខសម្រង់សម្ដីរបស់លោកដែលនិយាយថា៖ «បើយើងមិនធ្វើវា តើនរណានឹងធ្វើវា? បើមិនធ្វើវាពេលនេះ តើចាំដល់ពេលណា?»។
ផ្សេងទៀតបិទ
11/12លោក John Robert Lewis ដែលជាជ័យលាភីទាមទារសិទ្ធសម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក ទទួលមេដាយសេរីភាពពីលោកប្រធានាធិបតី Barack Obama នៅក្នុងឆ្នាំ ២០១១។
ផ្សេងទៀតបិទ
12/12ពលរដ្ឋនាំគ្នាយកផ្កាមកដាក់នៅជិតរូបគំនូរលោក John Lewis ក្នុងក្រុង Atlanta រដ្ឋ Georgia ក្រោយពីលោកទទួលមរណភាព កាលពីថ្ងៃសុក្រ ទី ១៧។ អក្សរលើរូបគំនូរនេះសរសេរថា «វីរបុរស»។
ផ្សេងទៀតបិទ
Previous slide
Next slide
ប្រធានព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitch McConnell ក៏បានថ្លែងសរសើរលោក Lewis ដែរ ដោយលោកថា «លោក Lewis បានរស់នៅនិងធ្វើការដោយភាពបន្ទាន់ ដោយសារកិច្ចការដែលលោកត្រូវធ្វើមានភាពបន្ទាន់។»
លោកប្រធានាធិបតី Donald Trump មិនមានវត្តមាននៅក្នុងពិធីនោះទេ ហើយលោកធ្លាប់បានទាស់សម្តីតាម Twitter ជាមួយលោក Lewis។ ក្រោយលោក Lewis បាននិយាយថា លោក Trump មិនស្របច្បាប់ លោកត្រាំ Trump បានហៅស្រុកដែលលោក Lewis តំណាងក្នុងសភាថា ជាតំបន់«ពោរពេញដោយបទឧក្រិដ្ឋ»។
លោកអនុប្រធានាធិបតី Mike Pence បានសម្តែងការគោរពរបស់លោកកាលពីច័ន្ទ ព្រមជាមួយលោក Joe Biden អតីតអនុប្រធាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។
បន្ទាប់ពីតម្កល់ជាសាធារណៈនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃពុធ សពរបស់លោក Lewis នឹងត្រូវបញ្ជូនទៅតម្កល់ជាសាធារណៈនៅក្នុងវិមានសភារដ្ឋ Georgia ក្នុងទីក្រុង Atlanta មុនពេលពិធីបុណ្យសពចុងក្រោយរបស់លោកធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នៅវិហារគ្រិស្ដសាសនា Ebenezer Baptist Church។ សពរបស់លោកនឹងត្រូវបញ្ចុះនៅទីបញ្ចុះសព South View Cemetery ក្នុងទីក្រុង Atlanta៕