ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ទី​ភ្នាក់ងារ​ CIA​ ការពារ​«របៀប​សួរ​ចម្លើយ​​​​ប្រសើរ​ជាង​មុន»​ នៅ​ក្រោយ​ការ​វាយ​ប្រហារ​ឆ្នាំ​ ២០០១


ប្រមុខទីភ្នាក់ងារស៊ើបការសម្ងាត់ CIA លោក John Brennan កំពុងនិយាយទៅកាន់សន្និសិទ្ធសារព័ត៌មាន មួយនៅការិយាល័យកណ្តាលរបស់ទីភ្នាក់ងារនៅរដ្ឋ Virginia នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤។
ប្រមុខទីភ្នាក់ងារស៊ើបការសម្ងាត់ CIA លោក John Brennan កំពុងនិយាយទៅកាន់សន្និសិទ្ធសារព័ត៌មាន មួយនៅការិយាល័យកណ្តាលរបស់ទីភ្នាក់ងារនៅរដ្ឋ Virginia នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤។

នាយក​ទី​ភ្នាក់ងារ​ CIA លោក​ John Brennan​ បាន​បរិហារ​រិះគន់​អ្នក​ដែល​ចោទ​ទី​ភ្នាក់ងារ​របស់​លោក​ អំពី​ការ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំ​ នៅ​កន្លែង​ឃុំឃាំង​សម្ងាត់ ដោយ​លោក​ថ្លែង​ថា​ វិធី​សួរ​ចម្លើយរបស់​ CIA​ បាន​ជួយ​ការពារ​មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​មក​លើ​សរអា។​

នៅ​ក្នុង​សន្និសិទ្ធ​សារព័ត៌មាន​ផ្សាយ​ផ្ទាល់​នៅ​មន្ទីរ​ចាត់ការ​របស់​ CIA​ កាល​ពី​ថ្ងៃ​ព្រហស្បិត៍​ម្សិល​មិញ​ លោក​ Brennan​ បាន​សារភាព​ថា វិធី​សួរ​ចម្លើយ​«ដែល​មាន​ការ​ប្រឆាំង​ច្រើន»​បាន​យក​ទៅ​ប្រើ​ជា​មួយ​ជន​ដែល​ជាប់​សង្ស័យ​អំពី​ភេរវកម្ម​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​ ១១​ ខែ​កញ្ញា​ ឆ្នាំ​ ២០០១​ មក​លើ​សរអា។​ លោក​បាន​ថ្លែង​ការ​ពារ​កម្មវិធី​សួរ​ចម្លើយ​នេះ.

លោក​ថ្លែង​ថា​ បន្ទាប់​ពី​ CIA​ បាន​ប្រើ​កម្មវិធី​ដែល​លោក​ហៅ​ថា​ “Enhanced Interrogation Techniques”​ ឬ ហៅ​កាត់​ថា​ EITs​ ដែល​ប្រែ​មក​ថា​ «វិធី​សួរ​ចម្លើយ​ប្រសើរ​ជាង​មុន»​ គេ​បាន​ទទួល​ព័ត៌មាន​សំខាន់​និង​មាន​ប្រយោជន៍​យ៉ាង​ច្រើន។​ លោក​ថ្លែង​ថា​ មូលហេតុ​និង​ផល​ប៉ះពាល់រវាង​ការ​ប្រើ​ EITs​ និង​ព័ត៌មាន​ដែល​បាន​ទទួលមិន​អាច​ដឹង​បាន​ទេ​ តែ​ការ​និយាយ​ថា​ គ្មាន​ព័ត៌មាន​ដ៏​សំខាន់​ណា​មួយ​បាន​ចេញ​មក​ពី​ការ​ប្រើ​ EITs​ នេះ​ជាការ​មិន​ពិត​ទាល់​តែ​សោះ៕

XS
SM
MD
LG