ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ជាច្រើន


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

អំឡុង​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃ​នៅ​ចិន​ដើម្បី​ចូល​រួម​វេទិកា​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិន​នៅ​ក្រុង​ប៉េកាំង​ លោក​ ហ៊ុន សែន​ បាន​ចរចា​ទ្វេ​ភាគី​ជាមួយ​លោក​ Xi Jinping ​ប្រធានាធិបតី​ចិន ​និង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ច្រើន។​

កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ» ​ដោយសហភាព​អឺរ៉ុប​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​បំផុត​នាំ​ទំនិញ​ភាគ​ច្រើន​ទៅ​អឺរ៉ុប​ដោយ​មិន​បង់ពន្ធ​គយ។​

ប៉ុន្តែ​កម្ពុជា​អាច​បាត់បង់​សិទ្ធិនេះ​ដោយសារ​កំណត់ត្រា​សិទ្ធិ​មនុស្ស​មិន​ល្អ។ ​លោក​ ហ៊ុន សែន ​បាន​សរសេរ​លើទំព័រ​ហ្វេសប៊ុក​ថា​ ក្នុង​ជំនួប​ជាមួយ​លោក​ Li Keqiang ​នាយក​រដ្ឋមន្ត្រី​ចិន​រូប​នេះ​បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា ​ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ។​

លោក​ ហ៊ុន សែន ​សរសេរ​ថា​ «ក្នុង​ករណីនេះ ... លោក​នាយករដ្ឋមន្ត្រី​ Li Keqiang ​ក៏​បាន​បញ្ជាក់​ពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​លោក​ជួយ​កម្ពុជា»។​

ចិន​គឺជា​ម្ចាស់ជំនួយ​ និង​ជា​អ្នកវិនិយោគ​ធំ​បំផុត​របស់​កម្ពុជា​ដែល​បាន​ផ្តល់​ជំនួយ​និង​ប្រាក់​កម្ចី​រាប់ពាន់​លាន​ដុល្លារ​តាមរយៈ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិន​ដែល​មាន​បំណង​បង្កើន​បណ្តាញ​គមនាគមន៍​លើ​ដី​និង​លើ​សមុទ្រ​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍ ​អាស៊ី​កណ្តាល​មជ្ឈឹម​បូព៌ា​អឺរ៉ុប​និង​អាហ្វ្រិក។​

មិនដូច​បស្ចិម​ប្រទេស ​ចិនមិន​បាន​គិត​អំពី​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​ទេ។​ សហភាព​អឺរ៉ុប​ដែល​ទទួល​១​ភាគ​៣​នៃ​ការ​នាំចេញ​របស់​កម្ពុជា​រួមទាំង​សម្លៀក​បំពាក់ ​ស្បែក​ជើង​និង​កង់​ ​កាលពី​ខែ​កុម្ភៈ​បាន​ចាប់ផ្តើម​ការ​ពិនិត្យ​រយៈ​ពេល​១៨ខែ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ព្យួរ​ការអនុគ្រោះ​ពន្ធ​ពិសេស​ចូល​ទីផ្សារ​នេះ។​ ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ដែល​លោក ​ហ៊ុន សែន ​បាន​ធ្វើជា​មួយ​ចិន​គឺ​ប្រព័ន្ធ​បច្ចេកវិទ្យា ​Huawei Technologies ​ដើម្បី​ជួយ​កម្ពុជា​បង្កើត​ប្រព័ន្ធ​ 5G។ ទំព័រ ​Facebook ​លោក​ហ៊ុន សែន​សរសេរ​ថា ​ចិនក៏បាន​យល់​ព្រម​នាំ​អង្ករ​កម្ពុជា​ចូល​ចំនួន​៤០​ម៉ឺន​តោន​ផង​ដែរ។ ​លោក​បន្ត​ថា​ «ចិន​នឹង​បន្តគាំទ្រ​ដល់​វិស័យ​ការពារជាតិ​របស់​កម្ពុជា» ​ហើយ​ប្រធានាធិបតី​ចិន​បាន​ប្រកាស​ថា ​ប្រទេស​ចិន​នឹង​ផ្តល់​ប្រាក់​ចំនួន​៦០០​លាន​យ័ន​ដល់​វិស័យ​ការពារ​ជាតិ​កម្ពុជា៕

XS
SM
MD
LG