ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានាធិបតី​ចិន ស៊ី ​ជីនពីង មិន​ចូល​រួម​បុណ្យ​ខួប​របស់​ប្រទេស​កូរ៉េខាង​ជើង​ទេ


រូបឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន (ឆ្វេង) និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ចាប់​ដៃ​នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ខែ​មិថុនា ២០១៨។
រូបឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន (ឆ្វេង) និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ចាប់​ដៃ​នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ខែ​មិថុនា ២០១៨។

​ការ​សម្រេច​របស់​ប្រធានា​ធិបតី​ចិន​លោក ​ស៊ី ​ជីនពីង បដិសេធ​សេចក្តី​អញ្ជើញ​ដើម្បី​ចូល​រួម​ព្យុហ​យាត្រា​កងទ័ព​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​ពិធី​ដើម្បី​ប្រា​រព្ធ​ខួប​លើក​ទី​៧០​ ចាប់​តាំង​ពី​ការ​បង្កើត​រដ្ឋ​ឯកកោ ប្រហែល​ជួយ​លោក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន។

បើ ​លោក​ស៊ី​ ជីនពីង ​ចូល​រួម​ពិធី​នៅ​ចុង​សប្តាហ៍​នេះ ​ដូច​ដែល​ត្រូវ​បាននិ​យាយ​ស្មានៗ​ជា​ច្រើន​ដោយបណ្តាញ​ផ្សាយព័ត៌មាន​នៅ​ក្នុង​កូរ៉េខាង​ត្បូង ពួក​អ្នក​វិភាគនិយាយ​ថា ​ការណ៍​នេះ​មិន​ត្រឹម​តែធ្វើ​ឲ្យ​មាន​ការ​រកាំ​ចិត្ត​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ពី​ការ​ខ្វះ ភាព​ជឿន​លឿន​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លែ​អ៊ែ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ទេ ក៏ប៉ុន្តែ ​វា​ថែមទាំង​អាច​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​រួច​ហើយ​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ដែរ។​ ហើយ​បើ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន ​បញ្ចេញ​អាវុធ​ថ្មី​ដូច​ដែល​អ្នក​វិភាគ​ខ្លះ​រំពឹង​ទុក ​ជា​ពិសេស​អាវុធ​ប្រល័យ​លោក​ដូច​ជា​កាំជ្រួច​ ICBM ​ការ​ចូល​រួម​របស់​ប្រធានា​ធិបតី​ស៊ី ​អាច​បញ្ជូន​សារ​ផ្សេង​ទៀត​ដែរ។

លោក​ Zhao Tong ​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯមជ្ឈមណ្ឌល​សម្រាប់​គោល​នយោបាយសាកល​លោក​បាន​និយាយ​ថា «ប្រធានា​ធិបតី​ចិន​លោក ​ស៊ី​ មិន​សាក​សម្យ​ទៅ​បង្ហាញ​ខ្លួន​នៅ​វេទិកាដោយ​ឈរ​នៅ​ក្បែរ​ គីម ជុង​អ៊ុន​ នៅ​ក្រោម​កាលៈ​ទេសៈ​ទាំង​នោះ​ទេ។​ ការណ៍​នេះ​ក៏​ត្រូវ​បាន​គេ​បក​ស្រាយ​ថា​ ចិន​បាន​ទទួល​ស្គាល់​ដោយ​ប្រយោល​ដល់នុយក្លែអ៊ែ​របស់​កូរ៉េខាង​ជើង។

​លោកស្រី ​Sun Yun គឺ​ជា​សហនាយក​នៃ​កម្ម​វិធី​អាស៊ី​ខាង​កើត​និង​ជា​នាយក​នៃ​កម្ម​វិធី​ចិន​នៅ​ឯមជ្ឈមណ្ឌល ​Stimson ​ដែល​ជា​អង្គការ​ស្រាវ​ជ្រាវ​មួយ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ីន​តោន។ ​លោក​ស្រី​បាន​និយាយ​ថា ​ការ​ព្រួយ​កង្វល់​រួម​បញ្ចូល​អ្វី​ដែល​អាវុធ​នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រារព្ធ​ខួប​បង្កើត​កូរ៉េខា​ងជើង​ ហើយ​បាន​បង្កើន​ការ​តាន​តឹង​ខាង​ពាណិជ្ជកម្ម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG