ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​អំពាវនាវ​ឱ្យមានការ​បង្រួបបង្រួម​គ្នា​ជា​ថ្មី​ដោយ​សន្តិវិធី​ជាមួយ​​កោះតៃវ៉ាន់


លោកប្រធានាធិបតី Xi Jinping បាន​បញ្ជាក់​ជាថ្មី​ទៀត​អំពីគោលនយោបាយ​យូរយា​មក​ហើយ​របស់​ប្រទេស​ជាតិ​លោកចំពោះ​កោះ​តៃវ៉ាន់​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​។
លោកប្រធានាធិបតី Xi Jinping បាន​បញ្ជាក់​ជាថ្មី​ទៀត​អំពីគោលនយោបាយ​យូរយា​មក​ហើយ​របស់​ប្រទេស​ជាតិ​លោកចំពោះ​កោះ​តៃវ៉ាន់​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​។

លោក​ Xi បាន​ថ្លែង​សុន្ទរកថា​នេះ​មួយ​ថ្ងៃ​ ក្រោយពី​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai បាននិយាយថា​ប្រទេស​ចិន​ត្រូវ​តែ​ទទួល​ស្គាល់ឋានៈនៃកោះតៃវ៉ាន់ជា​កោះ​មួយ​គ្រប់គ្រង​ដោយ​ខ្លួនឯង។

លោកប្រធានាធិបតី​ចិន Xi Jinping បាន​និយាយថា​ កោះតៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​គួរ​បោះបង់ចោល​គំនិត​ចង់​បាន​ឯករាជ្យ​ ហើយ​យល់​ព្រម​ថា​ ខ្លួន​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។

លោកប្រធានាធិបតី Xi បាន​បញ្ជាក់​ជាថ្មី​ទៀត​អំពីគោលនយោបាយ​យូរយា​មក​ហើយ​របស់​ប្រទេស​ជាតិ​លោកចំពោះ​កោះ​តៃវ៉ាន់​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​កំណត់ខួបឆ្នាំទី​៤០នៃ​សុន្ទរកថា​មួយ​គួរ​កត់​សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រមានចំណងជើង​ថា «សារ​ដល់ជន​រួមជាតិនៅក្នុង​កោះតៃវ៉ាន់"ដែល​បាននាំ​ឱ្យមានទំនាក់ទំនង​ខាងការទូត​រវាង​គូប្រជែង​ទាំង​ពីរនេះ»។

លោក Xi បាននិយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បើកចំហក្នុង​ការ​បង្កើត «ឱកាស​ដ៏​ទូលំទូលាយ​មួយសម្រាប់​ការ​បង្រួបបង្រួម​គ្នាជា​ថ្មីឡើងវិញ​ដោយ​សន្តិវិធី» ជាមួយ​កោះតៃ​វ៉ាន់ ​ដែល​នឹង​កើត​មានឡើង​តាមរយៈប្រព័ន្ធ​ «ប្រទេសមួយ​ប្រព័ន្ធពីរ»។ ក៏​ប៉ុន្តែ​លោក​បានព្រមាន​ថា​ ប្រទេស​ចិននឹង​មិន​អនុញ្ញតឱ្យមាន​ឱកាស​សម្រាប់ «សកម្មភាព​ទាមទារ​បំបែក​រដ្ឋ» ទេ ហើយ​លោក​បាននិយាយជា​ថ្មី​ទៀត​អំពី​ការប្តេជ្ញារបស់​ប្រទេស​ចិន​ថា​ នឹង​ធ្វើសកម្មភាព​យោធាដើម្បី​ឱ្យបានសម្រេច​ការ​បង្រួបបង្រួម​ប្រទេស​ជាតិ​ជា​ថ្មី។

លោក​ Xi បាន​ថ្លែង​សុន្ទរកថា​នេះ​មួយ​ថ្ងៃ​ ក្រោយពី​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai បាននិយាយថា​ប្រទេស​ចិន​ត្រូវ​តែ​ទទួល​ស្គាល់ឋានៈនៃកោះតៃវ៉ាន់ជា​កោះ​មួយ​គ្រប់គ្រង​ដោយ​ខ្លួនឯង៕

XS
SM
MD
LG