ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ចិន​សរសើរ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ប្រធា​នាធិបតី​ស៊ី ​ជីង​ពីង​ដោយ​បាន​រារាំង​ការ​ប៉ុនប៉ង​ការ​ធ្វើ​រដ្ឋ​ប្រហារ


ប្រធានាធិបតី​ចិន ស៊ី ជិងពីង បាន​មក​ដល់​សាល​​សមាជ​លើក​ទី​១៩ របស់​គណបក្ស​កុម្មុយនិស្ត​ចិន នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃទី​១៨ ខែ​តុលា។
ប្រធានាធិបតី​ចិន ស៊ី ជិងពីង បាន​មក​ដល់​សាល​​សមាជ​លើក​ទី​១៩ របស់​គណបក្ស​កុម្មុយនិស្ត​ចិន នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃទី​១៨ ខែ​តុលា។

មន្រ្តី​កំពូល​ម្នាក់​នៅក្នុង​ប្រទេស​ចិន​បាន​សរសើរ​ការ​ពង្រីក​យុទ្ធនាការប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រធានា​ធិបតី​ ស៊ី ​ជិង​ពីង​ ដោយ​ជជែក​ឲ្យ​ហេតុផល​ថា ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​នោះ​បាន​ជួយ​បញ្ឈប់​អ្នក​រួមគំនិត​ធ្វើ​រដ្ឋ​ប្រហារ​ចេញ​ពីការ​គំរាម​កំហែង​ការ​រឹត​បន្តឹង​ក្តាប់​អំណាច​របស់​គណបក្ស។

​ពួកមន្រ្តី​ចិន​កាល​ពី​ពេល​មុន​បាន​និយាយ​ពីការ​គំរាម​កំហែង​នោះ​ថា «ពួក​អ្នក​រួម​គំនិត‍»​ឬ​«អ្នក​ឃុប​ឃិត‍»​គំរាម​កំហែង​គណ​បក្ស»​ ក៏ប៉ុន្តែ​កំណត់​សម្គាល់​នោះដែល​ចេញពី​លោក​ Liu Shiyu​ ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​សន្តិសុខ​ចិន​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​នេះ។

​ទោះ​ជាយ៉ាង​ណាក៏​ដោយ ​ពួក​អ្នក​វិភាគ​និយាយ​ថា ​ខណៈ​ដែល​ការ​បញ្ចេញ​នោះ​ភាគ​ច្រើន​ជា​ការ​និយាយ​ស្មានៗ ​ហើយ​ភាគ​ច្រើនមាន​ភាព​មិន​ច្បាស់​លាស់​នោះ ​ការ​ភ្ជាប់​ឥស្សរជន​នយោបាយសំ​ខាន់ៗ​កាល​ពី​អតីតកាល​និង​នៅ​ពេល​បច្ចុប្បន្ន​នេះ​បញ្ជូន​សារ​នយោបាយ​យ៉ាង​ច្បាស់​ដែល​ស្វះ​ស្វែង​ធ្វើ​ឲ្យ​ស្រប​ច្បាប់​នូវការ​បង្កើន​អំណាច​របស់​ប្រធានា​ធិបតី​ស៊ី​ ហើយ​និង​ការ​ពង្រីក​របប​សន្តិសុខ​ជាតិ។

ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​ជំនួប​មួយ​នៅ​ខាងក្រៅ​សមាជ​គណបក្ស​លើក​ទី១៩​ដែល​ជាព្រឹត្តិការណ៍​និង​ការ​ដោះដូរ​មេដឹកនាំ​ដែល​ធ្វើ​ឡើង​២ដង​ក្នុងរយៈ​ពេល​មួយ​ទសវត្សរ៍​ លោក​ Liu ​បាន​និយាយ​ថា យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ប្រ​ធា​នា​ធិបតី​ស៊ី​បាន​បោស​ម្អាត​ភាព​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​សម្រាប់​គណបក្ស​និង​ប្រ​ទេស​ជាតិ។

​ក្នុង​សុន្ទរកថា​របស់​លោក ​លោក​បាន​រាយ​ឈ្មោះ​អតីត​ឥស្សរជន​នយោបា​សំខាន់ៗ​ចំនួន​៦នាក់​ហើយ​បាន​ចោទ​ប្រកាន់​ពួកគេ​ពីការ​ឃុប​ឃិត​ធ្វើ​រដ្ឋ​ប្រហារ។​អតីត​ឥស្សរជន​ទាំង​នោះ​មាន លោក Bo Xilai ​អតីត​តារា​កំពុង​រះខាង​នយោបាយ​និង​ជា​ប្រធាន​គណបក្ស​ទីក្រុង​ចុងគីង ​លោក ​Zhou Yongkangប្រធាន​សន្តិសុខ ​លោក ​Ling Jihua ​ប្រធាន​សន្តិសុខ ​លោក Xu Caihou ​និង​លោក Guo Boxiong ​អតីត​ឧត្តមសេនីយ​កងទ័ព​រំដោះ​ប្រជា​ជន។

​លោក ​Liu បាន​និយាយ​ថា៖ «ពួកគេ​បាន​ប្រើ​ប្រាស់​តួនាទី​ជាន់​ខ្ពស់​និង​អំណាច​នៅ​ក្នុង​គណបក្ស ក៏ប៉ុន្តែ ​ពួកគេ​មាន​ការ​ពុករលួយ​យ៉ាង​ខ្លាំង ​ហើយ​បាន​ឃុប​ឃិត​ដណ្តើម​អំណាចថ្នាក់​ដឹក​នាំ​នៅ​ក្នុង​គណបក្ស​និង​ដណ្តើម​អំណាច​រដ្ឋ‍»៕

XS
SM
MD
LG