ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​នេសាទ​ចិន​និង​ឥណ្ឌូនេស៊ី​ធ្វើ​ឲ្យ​ការ​ទាមទារ​តំបន់​កោះ​មាន​ជម្លោះ​កើត​ឡើង​វិញ


កម្ទេច​ទូក​របស់​ទូក​បរទេស​ដែល​ត្រូវ​បាន​គេ​រឹបអូស​នៅ​ក្នុង​ផ្លូវ​ទឹក​រាក់ នៅ​ក្បែរ​កោះ Natuna Besar។
កម្ទេច​ទូក​របស់​ទូក​បរទេស​ដែល​ត្រូវ​បាន​គេ​រឹបអូស​នៅ​ក្នុង​ផ្លូវ​ទឹក​រាក់ នៅ​ក្បែរ​កោះ Natuna Besar។

ភាព​តាន​តឹង​កំពុង​កើន​ឡើង​រវាង​ប្រទេស​ចិន​ និង​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រទេស​ជិត​ខាងបន្ទាប់​ពី​ជម្លោះ​នេសាទ​កាល​ពីពេល​ថ្មីៗ​នេះ​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ទាមទារ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ទំហំ​ប្រមាណ​ជា​៣២១គ.ម ​នៅ​ជុំ​វិញប្រជុំ​កោះ Natuna ​ដែល​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​កោះ Borneo ​ក្នុង​សមុទ្រ​ចិន​ដែល​មាន​ជម្លោះ។

​ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ខណៈ​ដែល​ប្រកាន់​ជំហរ​ដ៏​រឹងមាំ​លើ​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ខ្លួន ​ប្រទេស​ចិន​នឹង​មិន​ឲ្យ​ឥណ្ឌូនេស៊ី​ក្តៅ​ក្រហាយ។ ប្រទេស​ឥណ្ឌូនេស៊ី​បាន​គំរាម​កំហែង​ប្តឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ទៅ​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ស្ថានភាព​នៃ​កោះ Natuna​ នោះ។

ក្រុម​អ្នក​វិភាគ ​បាន​និយាយ​បន្តទៀត​ថា ក៏ប៉ុន្តែ ​ការណ៍នេះ ​មិន​មាន​ន័យ​ថា ចិន​នឹង​ធ្វើ​សម្បទាន​មួយ​ទៀត​បន្ទាប់​ពី​បាន​ទទួល​ស្គាល់​ដោយ​ចំហរ​ថា ឥណ្ឌូនេស៊ី​មាន​សិទ្ធិ​គ្រប់គ្រង​ប្រជុំ​កោះ​នោះ​ក៏​ដោយ។

រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​បាន​អះអាង​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​ថា ​កប៉ាល់​នេសាទ​ចិន ​បាន​នេសាទ​ខុស​ច្បាប់​ដោយ​បាន​ចូល​ក្នុង​ផ្ទៃ​ទឹក​ទល់​មុខ​កោះ Natuna ​ហើយ​បាន​ចូល​ក្នុង​ផ្ទៃ​ទឹកដែល​ឥណ្ឌូនេស៊ី​ចាត់​ទុក​ថា ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស។

ឆ្មាំ​ការពារ​ដែន​សមុទ្រ​ឥណ្ឌូនេស៊ី​បានចាប់​អ្នក​នេសាទ​ជនជាតិ​ចិន​៨​នាក់​មុន​ពេលនាវា​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ចិន ​បាន​ធ្វើ​អន្តរាគមន៍​ ហើយបាន​រំដោះ​នាវា​នេសាទ​ដែល​ឥណ្ឌូនេស៊ី​ចាប់​នោះ​ដោយ​ការ​គៀង​ចូល​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Susi Pudjiastuti រដ្ឋ​មន្រ្តី​កិច្ចការ​នេសាទ​ និង​នាវាចរណ៍​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​បាន​ស្នើសុំ​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​នៅ​ក្នុង​រដ្ឋ​ធានី​ហ្សាការតា​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ក្រុង​អាជ្ញាធរ​ចិន​ដែល​បាន​គាំទ្រ​ការ​នេសាទ​ខុស​ច្បាប់​នេះ៕

XS
SM
MD
LG