ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ចិន​ល្បី​ឈ្មោះ​មួយ​រូប​ត្រូវ​តុលាការ​កាត់ទោស​ពី​បទ​ផ្ដួល​រំលំ​រដ្ឋាភិបាល   


រូបឯកសារ៖ បាតុករម្នាក់កាន់រូបលោក Wang Quanzhang ដែល​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ចិន​ដ៏​ល្បី​ឈ្មោះ​មួយ​រូប។
រូបឯកសារ៖ បាតុករម្នាក់កាន់រូបលោក Wang Quanzhang ដែល​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ចិន​ដ៏​ល្បី​ឈ្មោះ​មួយ​រូប។

លោក Wang ត្រូវ​គេ​ស្គាល់​ថា ជា​អ្នក​ការពារ​សមាជិក​នៃ​ចលនា​សាសនា Falun Gong ដែល​ជា​ចលនា​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​ហាម​ឃាត់។

លោក Wang Quanzhang ដែល​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ចិន​ដ៏​ល្បី​ឈ្មោះ​មួយ​រូប បាន​ចូល​សវនាការ​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ ក្រោម​បទ​ចោទ​ប្រកាន់​ថា​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋ​អំណាច​ចិន។

លោក​ស្ថិត​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស និង​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​រាប់​រយ​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​លើ​អ្នក​ប្រឆាំង ដែល​បាន​ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ​ទី ៩ ខែ​កក្កដា ឆ្នាំ ២០១៥ មក។ ការ​បង្ក្រាប​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «ការ​បង្ក្រាប ៧០៩‍»។

លោក Wang ត្រូវ​គេ​ស្គាល់​ថា ជា​អ្នក​ការពារ​សមាជិក​នៃ​ចលនា​សាសនា Falun Gong ដែល​ជា​ចលនា​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​ហាម​ឃាត់។

ប៉ូលិស​រាប់​សិប​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ខាង​ក្រៅ​តុលាការ​នៅ​ក្នុង​ទីក្រុង Tianjin ភាគ​ខាង​ជើង​ប្រទេស​ចិន ដែល​ជា​ទី​កន្លែង​ដែល​សវនាការ​កាត់ទោស​លោក Wang ត្រូវ​បាន​ធ្វើ​ឡើង។

អ្នក​កាសែត និង​មន្ត្រី​ការទូត​មក​ពី​សហរដ្ឋ​អាមេរិក និង​បណ្ដា​បស្ចិម​ប្រទេស​ផ្សេង​ទៀត ត្រូវ​បាន​គេ​ប្រាប់​ថា សវនាការ​នេះ​មិន​អនុញ្ញាត​ឲ្យ​សាធារណជន​ចូលរួម​នោះ​ទេ។

លោក Yang Chunlin ដែល​ជា​អ្នក​គាំទ្រ​លោក Wang ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន បន្ទាប់ពី​លោក​បាន​តវ៉ា​ជា​សាធារណៈ​អំពី​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​លោក Wang។

អ្នកស្រី Li Wenzu ដែល​ជា​ភរិយា​របស់​លោក Wang បាន​ប្រាប់​អ្នក​កាសែត​ថា ប៉ូលិស​បាន​រារាំង​អ្នកស្រី​នៅ​ឯ​អាគារ apartment ដែល​អ្នកស្រី​ស្នាក់នៅ​ក្នុង​ទីក្រុង​ប៉េកាំង មិន​ឲ្យ​ចូលរួម​ស្ដាប់​សវនាការ​កាត់ទោស​ប្ដី​របស់​អ្នកស្រី។

អ្នកស្រី Li Wenzu និង​ភរិយា​មេធាវី​ជា​ច្រើន​រូប​ទៀត​ដែល​ត្រូវ​អាជ្ញាធរ​ចិន​ចាប់​ដាក់​ឃុំ នា​ពេល​ថ្មីៗ​នេះ បាន​កោរសក់​របស់​ពួកគេ ដើម្បី​តវ៉ា​ជា​សាធារណៈ​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក Wang៕

XS
SM
MD
LG