ប្រទេសចិនបានអំពាវនាវកាលពីថ្ងៃចន្ទឱ្យមានដំណោះស្រាយដោយសន្តិវិធីមួយចំពោះសង្គ្រាមនៅអ៊ុយក្រែន ក្រោយពីរដ្ឋាភិបាលអាមេរិកបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលអាមេរិកដែលអាចបាញ់បានចម្ងាយឆ្ងាយលើគោលដៅយោធាក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ពេលត្រូវបានសួរអំពីការសម្រេចរបស់អាមេរិកបែបនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានថ្លែងក្នុងសន្និសីទកាសែតមួយថា៖ «បទឈប់បាញ់កាន់តែឆាប់និងដំណោះស្រាយនយោបាយមួយនឹងផ្តល់ប្រយោជន៍ដល់ភាគីទាំងអស់»។
លោកថ្លែងថា៖ «កិច្ចការបន្ទាន់បំផុតគឺការជំរុញឱ្យមានការបន្ថយកម្តៅស្ថានការណ៍ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន»។
ប្រទេសចិនបានបង្ហាញខ្លួនថាជាភាគីអព្យាក្រឹត្យក្នុងសង្គ្រាមនៅអ៊ុយក្រែន និងបានបញ្ជាក់ថាខ្លួនមិនបានបញ្ជូនជំនួយបែបប្រល័យដល់ភាគីណាមួយទេ ខុសពីសហរដ្ឋអាមេរិកនិងបស្ចិមប្រទេសផ្សេងទៀត។
តែចិននៅតែជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចនិងនយោបាយដ៏ជិតស្និទ្ធរបស់រុស្ស៊ី ហើយប្រទេសសមាជិកអង្គការអូតង់ (NATO) បានហៅចិនថាជា «អ្នកជួយជំរុញមិនរារែក» ឱ្យមានសង្គ្រាមនេះ ដោយចិនមិនដែលថ្កោលទោសម្តងណាឡើយចំពោះសង្គ្រាមនេះ។
កាលពីថ្ងៃចន្ទ លោក Lin បានថ្លែងថា៖ «ចិនតែងតែលើកទឹកចិត្តនិងគាំទ្ររាល់កិច្ចប្
វេទិកាបញ្ចេញមតិ