ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ជំរុញ​ឲ្យ​មេដឹកនាំ G7 ដក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ចេញ​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់​ខ្លួន


មេដឹកនាំ​ពិភពលោក​ស្ថិត​នៅ​ក្នុង​កិច្ចប្រជុំ​ការងារ​វគ្គទី២​នៃ​កិច្ចប្រជុំកំពូល​របស់​មេដឹកនាំ​ពិភពលោក​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​បំផុត​ទាំង​៧ (G7) នៅ​ក្នុង​​ក្រុង Ise Shima ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។
មេដឹកនាំ​ពិភពលោក​ស្ថិត​នៅ​ក្នុង​កិច្ចប្រជុំ​ការងារ​វគ្គទី២​នៃ​កិច្ចប្រជុំកំពូល​របស់​មេដឹកនាំ​ពិភពលោក​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​បំផុត​ទាំង​៧ (G7) នៅ​ក្នុង​​ក្រុង Ise Shima ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

ប្រទេស​ចិន​បាន​ព្រមាន​ដល់​ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ​នៅ​ក្នុង​ពិភពលោក​ទាំង​៧ ឬ​ហៅ​ថា (G7) អំពី​ការពិភាក្សា​នានា​នៅ​កិច្ចប្រជុំ​កំពូល ​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​តាន​តឹង​ជាង​មុន។ ជម្លោះ​នៅ​ដែនសមុទ្រ​គឺ​ជា​បញ្ហា​ក្តៅ​គគុក​មួយ ដែល​ធ្វើ​ឲ្យ​គេ​រំពឹង​ថា មេដឹកនាំ​នៃ​ប្រទេស​ទាំង​៧​នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ នៅ​ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង តូក្យូ ក្នុង​សប្តាហ៍​នេះ។

ដោយ​ថ្លែង​សុន្ទរកថា​នៅ​ពេលបើក​កិច្ចប្រជុំ​ G-7 ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​មាន​ប្រសាសន៍​ថា មេដឹកនាំ G-7 មាន​បំណង​នឹង​លើក​យក​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា​ជាមួយ​នឹង​បញ្ហា​អន្តរជាតិ​ដទៃ​ទៀត​នៅ​ក្នុង​ថ្ងៃ​នេះ។ លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «យើង​ចាប់​ផ្តើម​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​គន្លឹះ​មួយ​ចំនួន ដែល​សំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា គឺ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​សន្តិសុខ​ដែន​សមុទ្រ»។ ​

កាល​ពី​ខែ​មុន រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​កិច្ចប្រជុំ G7 បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ស្តី​ពី​សន្តិសុខ​ដែន​សមុទ្រ​នៅ​ពេល​ចុង​បូក​សរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ពួកគេ ដោយ​បាន​លើកឡើង​អំពី​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាង​កើត​និង​សមុទ្រ​ចិន​ខាង​ត្បូង។

ថ្វីត្បិត​តែ​សេចក្តីថ្លែងការណ៍​នោះ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ជា​ប្រទេស​ចិន និង​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ទាំងអស់​បញ្ឈប់​ការ​សាងសង់​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ពិត​មែន ក៏​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​បាន​ចោទប្រកាន់​ក្រុម G-7 នេះ ​ថា​កាន់​ជើងភាគី​ម្ខាងៗ៕

XS
SM
MD
LG