ប្រទេសចិននឹងចំណាយទឹកប្រាក់ប្រមាណ១៤៣ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងវិធានការរបស់អាមេរិក ដែលកាត់ផ្តាច់ការផ្គត់ផ្គង់បច្ចេកវិទ្យាបន្ទះសៀគ្វីកំព្យូទ័រ ឬ បន្ទះអេឡិចត្រូនិក semiconductor របស់ខ្លួន។
ថវិកានេះនឹងត្រូវទៅប្រើប្រាស់ ក្នុងការផ្តល់ការឧបត្ថម្ភធននិងជាប្រាក់រង្វាន់ខាងហិរញ្ញវត្ថុ ដល់អ្នកផលិតបន្ទះសៀគ្វីកំព្យូរទ័ររបស់ចិន ដើម្បីអភិវឌ្ឍន៍និងទិញបច្ចេកវិទ្យានេះដើម្បីប្រជែងជាមួយនឹងសហរដ្ឋអាមេរិក។
ក្រុមអ្នកវិភាគនិយាយថា នេះជាវិធានការមួយក្នុងចំណោមវិធានការទាំង៣ ដែលរដ្ឋាភិបាលក្រុងប៉េកាំងប្រកាន់យក ដើម្បីការពារក្រុមហ៊ុនផលិតបន្ទះ semiconductor ដែលកំពុងគាំទ្រក្នុងឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិក រថយន្តនិងឧបករណ៍យោធាធន់ធ្ងន់ភាគច្រើនបំផុតរបស់ខ្លួននោះ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ចេញនូវបទបញ្ជាមួយ កាលពីខែតុលាកន្លងទៅ ដោយហាមប្រាមក្រុមហ៊ុនអាមេរិកនានា មិនឱ្យផ្តល់បន្ទះ semiconductor គ្រឿងផ្សំបង្កើតលោហធាតុនេះ និងធ្វើបច្ចុប្បន្នភាពដល់គ្រឿងសម្ភារៈដែលបានលក់ក្នុងពេលកន្លងទៅឱ្យក្រុមហ៊ុនចិននានា។ រដ្ឋាភិបាលអាមេរិកក៏បានហាមប្រាមផងដែរ ដល់ពលរដ្ឋអាមេរិកាំង មិនឱ្យធ្វើការជាមួយក្រុមហ៊ុនផលិតបន្ទះ semiconductor របស់ចិននោះឡើយ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានពង្រីកការបង្ក្រាបរបស់ខ្លួន ទៅលើឧស្សាហកម្មបន្ទះសៀគ្វីកំព្យូទ័រ ដោយបន្ថែមក្រុមហ៊ុនផលិតបន្ទះmemory របស់ក្រុមហ៊ុនYMTC និងក្រុមហ៊ុនចិនសំខាន់ៗចំនួន២១ផ្សេងទៀតក្នុងវិស័យផលិតបន្ទះសៀគ្វីកំព្យូទ័រ បញ្ញានិម្មិតអេឡិចត្រូនិក ទៅក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ហើយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈដល់ក្រុមហ៊ុនចិន YMTC នេះ នឹងត្រូវហាមប្រាមនៅពេលនេះ មិនឱ្យដឹកទំនិញអាមេរិក ទៅឱ្យក្រុមហ៊ុនចិនមួយនេះ ដោយគ្មានអាជ្ញាបណ្ណនោះឡើយ។
ចំណាត់ការរបស់អាមេរិកនេះ ទំនងជានឹងធ្វើឱ្យប៉ះពាល់ មិនគ្រាន់តែទៅលើឧស្សាហកម្ម semiconductor របស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការធ្វើពាណិជ្ជកម្មមួយចំនួនផងដែរ ដូចជាគ្រឿងអេឡិចត្រូនិក បញ្ញានិម្មិត និងការផលិតរថយន្ត ដែលពឹងផ្អែកទៅ លើបន្ទះសៀគ្វីកំព្យូទ័រ ដែលផលិតដោយក្រុមហ៊ុនអាមេរិក ដូចជាក្រុមហ៊ុន Nvidia និងក្រុមហ៊ុន AMD ជាដើមនោះ។ ហានិភ័យជុំវិញរឿងនេះ មានកម្រិតខ្ពស់៕
ចិនព្យាយាមវាយបកលើបម្រាមរបស់អាមេរិក ជុំវិញឧស្សាហកម្មផលិតបន្ទះសៀគ្វីកុំព្យូទ័រ
ក្រុងញូវដែលី ប្រទេសឥណ្ឌា —