ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគ​ហ៊ុន​នៅ​ចិន​ធ្លាក់​ចុះ​នៅ​ទីផ្សារ​ហ៊ុន​អាស៊ី​


មនុស្ស​ដើរ​ឆ្លង​កាត់​ផ្ទាំង​អេក្រង់​​បង្ហាញ​ពី​​សន្ទស្សន៍​ភាគហ៊ុន​ចិន​ ដែល​​កំពុង​ធ្លាក់​ចុះ​នៅ​សង្កាត់​ហិរញ្ញវត្ថុ​កោះ​​ហុង​កុង។
មនុស្ស​ដើរ​ឆ្លង​កាត់​ផ្ទាំង​អេក្រង់​​បង្ហាញ​ពី​​សន្ទស្សន៍​ភាគហ៊ុន​ចិន​ ដែល​​កំពុង​ធ្លាក់​ចុះ​នៅ​សង្កាត់​ហិរញ្ញវត្ថុ​កោះ​​ហុង​កុង។

ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​ចិន​បាន​នាំ​ឲ្យ​មានការ​ធ្លាក់​ចុះ​តម្លៃ​ផ្សារ​ភាគ​ហ៊ុន​នៅ​អាស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​មាន​ការ​ធ្លាក់​ចុះ​ជិត៧,៦ ភាគរយ។

សន្ទស្សន៍​ភាគហ៊ុន​ទីក្រុង​សៀងហៃ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅពេល​ដែល​ទី​ផ្សារបាន​បើក ​ក៏ប៉ុន្តែ​បន្ទាប់​មកបាន​ងើប​ឡើង​វិញ​មក​ដល់​ចំណុច​មួយដោយត្រូវ​បាន​ធ្លាក់​ចុះ​ប្រហែល​៤ភាគរយ​។ ​នៅ​ពេល​ដែល​ភាគហ៊ុន​បាន​ធ្លាក់​ម្ត​ងទៀត​នៅ​ពាក់​កណ្តាល​ថ្ងៃ​ត្រង់​ផ្សារ​ភាគ​ហ៊ុន​ក្នុង​ប្រទេស​ជប៉ុន​ និង​ទីក្រុង​ហុងកុង​បានឡើង​ថ្លៃ​វិញ​ ហើយ​គេ​ឃើញ​មាន​ការលក់​ចេញ។

សន្ទស្សន៍​ភាគហ៊ុន​របស់​ផ្សារ​ភាគ​ហ៊ុន Nikkei នៃ​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ប្រ​ហែល​៤​ភាគរយ ​ខណៈ​ដែល​ផ្សារ​ភាគហ៊ុន Hang Sengនៃ​ទី​ក្រុង​ហុងកុង​នៅ​ពេល​បិទ​ទ្វារ​មាន​សញ្ញា​វិជ្ជមាន។

ខណៈ​នោះ​ដែរ ​សន្ទស្សន៍​ភាគ​ហ៊ុន​ក្នុង​ប្រទេស​អង់គ្លេស ​អាល្លឺម៉ង់​ និង​បារាំង ​បាន​ឡើង​តម្លៃ​ជាង​ពីរ​ភាគរយ​នៅ​ក្នុង​ការលក់​ដូរ​នៅ​ពេល​ដំបូង។

ការព្រួយ​កង្វល់​អំពីការរីក​ចម្រើន​សេដ្ឋ​កិច្ចយឺតយ៉ាវ​របស់​ចិន​បាន​ជំរុញ​ឲ្យ​ផ្សារ​ភាគហ៊ុន ​និង​តម្លៃ​ប្រេងសាកលលោកធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ​រួមមាន​ទាំង​ការ​ធ្លាក់​ចុះ​ចំនួន​ប្រាំបី​ភាគរយ​នៅ​ក្នុង​ប្រទេស​ចិន។

ការ​ដាំក្បាល​ផ្សារ​ភាគ​ហ៊ុន​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ​រួមមាន​ទាំង​ទី​ផ្សារភាគ​ហ៊ុន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ​ដែល​បាន​ជួប​ប្រទះការ​ឡើង​ចុះ​នៅ​ក្នុង​ការ​លក់​ដូរ​រយៈពេល​មួយ​ថ្ងៃ​មុនពេល​បញ្ចប់​ដោយ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ហោច​ណាស់​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ​រួមមាន​ទាំង​ការ​ធ្លាក់​ចុះ​ចំនួន​ប្រាំបី​ភាគរយ​នៅ​ក្នុង​ប្រទេស​ចិន។

​ការ​ដាំក្បាល​ផ្សារ​ភាគ​ហ៊ុន​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ​រួមមាន​ទាំង​ទី​ផ្សារភាគ​ហ៊ុន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ​ដែល​បាន​ជួប​ប្រទះការ​ឡើង​ចុះ​នៅ​ក្នុង​ការ​លក់​ដូរ​រយៈពេល​មួយ​ថ្ងៃ​មុនពេល​បញ្ចប់​ដោយ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ហោច​ណាស់​ក៏៣,៦​ភាគ​រយ​ដែរ៕

XS
SM
MD
LG