ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​រឹបអូស​ Drone បើក​បរ​ក្រោម​ទឹក​របស់​អាមេរិក​នៅ​ដែន​ទឹក​អន្តរជាតិ​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


រូបឯកសារ៖​ យានយន្ត​ Drone​ សម្រាប់​បើក​ក្រោមទឹក​ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ដោយ​កង​ទ័ព​ជើង​ទឹក​អាមេរិកដើ​ម្បី​វាស់​កម្រិត​ទឹក។
រូបឯកសារ៖​ យានយន្ត​ Drone​ សម្រាប់​បើក​ក្រោមទឹក​ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ដោយ​កង​ទ័ព​ជើង​ទឹក​អាមេរិកដើ​ម្បី​វាស់​កម្រិត​ទឹក។

កង​ទ័ព​ជើង​ទឹក​ចិន​បាន​រឹបអូសយាន​គ្មាន​មនុស្ស​បើក​ (Drone) បើក​បរ​ក្រោម​ទឹក​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិកនៅ​តំបន់ដែន​ទឹក​អន្តរជាតិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

មន្ទីរ​បញ្ចកោណ​បាន​ប្រើ​ប្រាស់​វិធី​កាទូត​ដើម្បី​អំពាវ​នាវ​ឲ្យ​ចិន​ប្រគល់​យាន​ Drone ​គ្មាន​មនុស្ស​បើក​ដែល​ប្រើប្រាស់​សម្រាប់​វាស់​កម្តៅ​ទឹក​និង​កម្រិត​ជាតិប្រៃ​មក​វិញ ហើយ​ស្នើ​ថា​ ចិន​មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ឧបទ្ទវហេតុ​បែប​នេះ​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​នោះ​ទេ។

អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​លោក ​Jeff Davis​ បាន​ថ្លែង​ថា៖ «ទង្វើ​នេះ​គឺ​ជា​ការ​មិន​គោរព​ច្បាប់​អន្តរជាតិ»។

ចិន​បានរឹប​អូស​យាន​គ្មាន​មនុស្ស​បើក​ Drone នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​មិន​យូរ​ប៉ុន្មាន​មុន​ពេល​កប៉ាល់​សិក្សា​អំពី​សមុទ្រ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​បាន​ដាក់​ឲ្យ​យាន​ Drone នោះ​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ ​៨០​គីឡូម៉ែត្រ​ពី​កោះ​ភាគ​ខាង​លិច​នៃ​ប្រទេស​ហ្វីលីពីន៕

XS
SM
MD
LG