ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​សាងសង់​រចនា​សម្ព័ន្ធ​ការពារ​យោធា​លើ​កោះ​សិប្បនិម្មិត


រូបថត​ពី​លើ​អាកាស​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​របាយការណ៍​មួយ​របស់​អង្គការ​តម្លាភាព​ដែន​សមុទ្រ​អាស៊ី​បង្ហាញ​ពី​កាំភ្លើង​ធំ​សម្រាប់​បាញ់​យន្តហោះ​មួយ​ចំនួន និង​រូបភាព​ដែល​ទំនង​ជា​ប្រព័ន្ធ​តូចៗ​សម្រាប់​ចាប់​គ្រាប់​មីស៊ីល​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​នីមួយៗ​របស់​ចិន​នៅ​ក្នុង​ប្រជុំកោះ Spratly។

រដ្ឋាភិបាល​ចិន​ទំនង​ជា​បាន​សាងសង់​ទីបញ្ជាការដ្ឋាន​យោធា​ធំៗ​មួយ​ចំនួន​នៅ​លើ​កោះ​សិប្បិនិម្មិត​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

រូបថត​ពី​លើ​អាកាស​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​របាយការណ៍​មួយ​របស់​អង្គការ​តម្លាភាព​ដែន​សមុទ្រ​អាស៊ី​បង្ហាញ​ពី​កាំភ្លើង​ធំ​សម្រាប់​បាញ់​យន្តហោះ​មួយ​ចំនួន និង​រូបភាព​ដែល​ទំនង​ជា​ប្រព័ន្ធ​តូចៗ​សម្រាប់​ចាប់​គ្រាប់​មីស៊ីល​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​នីមួយៗ​របស់​ចិន​នៅ​ក្នុង​ប្រជុំកោះ Spratly។​

អង្គការ​ដែល​បាន​តាមដាន​ការសាងសង់​ទីបញ្ជាការ​យោធា​នេះ​តាមរយៈ​ប្រព័ន្ធ​ផ្កាយ​រណប​តាំង​ពី​ខែ​មិថុនា​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​សាងសង់​ទីស្នាក់ការ​ពីរ​ដែល​ស្ទើរ​តែ​ដូច​គ្នា​ទាំងស្រុង​សម្រាប់​ដាក់​បច្ចេកវិទ្យា​ការពារ​នៅ​លើ​កោះ​ទាំង​៤។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា រចនា​សម្ព័ន្ធ​ការពារ​នោះ​ទំនង​ជា​នឹង​ប្រើប្រាស់​ជា​ប្រព័ន្ធ​ការពារ​ខ្សែ​ចុង​ក្រោយ​ដើម្បី​ប្រឆាំង​នឹង​ការ​វាយប្រហារ​ទៅ​លើ​ទីបញ្ជាការដ្ឋាន​ផ្លូវ​អាកាស​ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​លើ​កោះ​នីមួយៗ៕

XS
SM
MD
LG