ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថាលោក ​Wang Yi ​​រដ្ឋមន្ត្រី​ការបរទេស​ចិន​នឹង​ទៅ​​មីយ៉ានម៉ា​និង​ថៃ​សប្តាហ៍​នេះ​


 ​អ្នកការទូត​កំពូល​របស់​ចិន​លោក Wang Yi បានមកដល់​សន្និសីត​រដ្ឋមន្ត្រី​អាស៊ាន​ជាមួយ​ចិន​កាលពីថ្ងៃទី​២៦ កក្កដា ឆ្នាំ២០២៤។
​អ្នកការទូត​កំពូល​របស់​ចិន​លោក Wang Yi បានមកដល់​សន្និសីត​រដ្ឋមន្ត្រី​អាស៊ាន​ជាមួយ​ចិន​កាលពីថ្ងៃទី​២៦ កក្កដា ឆ្នាំ២០២៤។

ក្រសួង​ការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា ​អ្នកការទូត​កំពូល​របស់​ចិន​លោក Wang Yi នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​និង​ប្រទេស​ថៃ ​ចាប់ពី​ថ្ងៃទី១៤ ​ដល់​ថ្ងៃទី១៧ ​ខែសីហា។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ ​AFP។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ​លោក Lin Jian ​បាន​និយាយ​ថា​ «លោក Wang Yi​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ​និង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​ ដើម្បី​ធ្វើជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កិច្ចសហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង​លើក​ទី​ប្រាំបួន»។

លោក Lin ​បាន​និយាយ​ថា ​លោក Wang ​ក៏នឹង​ចូលរួម​ក្នុង​ «ការពិភាក្សា​ក្រៅ​ផ្លូវការ»​ រវាង​សមភាគី​ឡាវ ​មីយ៉ាន់ម៉ា ​និង​ថៃ​ផងដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​មីយ៉ាន់ម៉ា​បាន​រាយការណ៍​ថា ​កាលពី​សប្តាហ៍​មុន​ បេសកជន​ពិសេស​របស់​ចិន​សម្រាប់​កិច្ចការ​អាស៊ី​បាន​ជួប​ជាមួយ​ប្រមុខ​របប​យោធា​មីយ៉ាន់ម៉ា​នៅ​រដ្ឋធានី Naypyidaw​ សម្រាប់​កិច្ចពិភាក្សា​ស្តីពី ​«សន្តិភាព ​និង​ស្ថិរភាព» ​នៅ​តាម​បណ្តោយ​ព្រំដែន​រួមគ្នា​របស់​ពួកគេ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ដណ្តើម​បាន​បញ្ជាការ​យោធា​ក្នុង​តំបន់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG