ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់សន្តិសុខជាតិរបស់ចិនដែលអនុម័តលើក្រុង​ហុងកុងបណ្តាល​​​ឲ្យមានការជ្រួលច្របល់


បាតុករប្រឆាំងនឹងច្បាប់សន្តិសុខរបស់ចិនមកលើ​ក្រុងហុងកុង លើកដៃបង្ហាញសញ្ញាទាមទារចំនួនប្រាំករណី នៅក្រុងហុងកុង​ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។
បាតុករប្រឆាំងនឹងច្បាប់សន្តិសុខរបស់ចិនមកលើ​ក្រុងហុងកុង លើកដៃបង្ហាញសញ្ញាទាមទារចំនួនប្រាំករណី នៅក្រុងហុងកុង​ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

សភារបស់ចិនបានអនុម័តច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាសសម្រាប់ក្រុងហុងកុងដែលកំពុងបណ្តាលឲ្យមានការជ្រួលច្របល់ក្នុងចំណោមពួកសកម្មជននិងពលរដ្ឋធម្មតា។

ការអនុម័តច្បាប់សន្តិសុខជាតិនោះបានបណ្តាលឲ្យក្រុមសកម្មជនជាច្រើនបិទភ្លាមៗ ខណៈដែលអ្នកខ្លះបានលុបចោលការចុះផ្សាយនៅលើបណ្តាញព័ត៌មានសង្គមដោយសារការភ័យខ្លាចថា ច្បាប់ថ្មីនេះអាចបញ្ជូនពួកគេទៅកាន់ពន្ធនាគារ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការនៃប្រទេសចិនបានរាយការណ៍ថា អង្គការតាក់ តែង​ច្បាប់កំពូលរបស់ចិនគឺ គណៈកម្មាធិការអចិន្រ្តៃយ៍របស់សមាជជាតិប្រជាជន បានអនុម័តច្បាប់នោះកាលពីថ្ងៃអង្គារ​ ហើយប្រធានាធិបតី ស៊ី ជីងពីង បានចុះហត្ថលេខាលើបទបញ្ជានោះដើម្បីផ្តល់ការយល់ព្រម។

ច្បាប់នោះត្រូវបានអនុម័តនៅម៉ោង១១យប់ថ្ងៃអង្គារបន្ទាប់ពីត្រូវបានប្រកាសនៅក្នុងសារព័ត៌មានដោយរដ្ឋាភិបាលក្រុងហុងកុង ហើយនៅទីបញ្ចប់អត្ថបទទាំងស្រុងរបស់ច្បាប់នោះបានត្រូវផ្សព្វផ្សាយជិតរយៈពេល១៤ម៉ោង បន្ទាប់ពីច្បាប់នោះត្រូវបាន​អនុម័តនៅក្នុងទីក្រុងប៉េកាំងកាលពីព្រឹកថ្ងៃអង្គារ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួបានដកស្រង់សម្តីលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍របស់សមាជជាតិប្រជាជនចិនមកចុះផ្សាយថា សភាបានអនុម័តច្បាប់នេះ ដើម្បីដាក់ទណ្ឌកម្មមនុស្សមួយចំនួនតូច ហើយការពារមនុស្សភាគច្រើន។ លោកនិយាយទៀតថា ចំណាត់ការនេះដើម្បីការពារសន្តិសុខរបស់ប្រទេសនិងស្ថិរភាពយូរអង្វែងរបស់ក្រុងហុងកុង។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា «សហរដ្ឋអាមេរិកនឹងបន្តគាំទ្រប្រជាពលរដ្ឋក្រុង​ហុងកុងដែលស្រឡាញ់សេរីភាព ហើយធ្វើការឆ្លើយតបដល់ការវាយប្រហារលើសេរីភាពនៃការនិយាយស្តី សារព័ត៌មាននិងការជួបជុំ និងនីតិរដ្ឋដោយរដ្ឋាភិបាលក្រុងប៉េកាំងរហូតទាល់តែគេអនុញ្ញាតឲ្យដែនដីនោះរីកលូតលាស់៕

XS
SM
MD
LG