ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនកែតម្រង់គោលដៅសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតមេរោគកូរ៉ូណា


រូបឯកសារ៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ថ្លែងអំឡុងពេលចុះទស្សនកិច្ចនៅការដ្ឋានមន្ទីរពេទ្យដើម្បីដាក់អ្នកជំងឺកូវីដ១៩ នៅក្រុងវូហាន ខេត្តហ៊ូបៃ ប្រទេសចិន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ថ្លែងអំឡុងពេលចុះទស្សនកិច្ចនៅការដ្ឋានមន្ទីរពេទ្យដើម្បីដាក់អ្នកជំងឺកូវីដ១៩ នៅក្រុងវូហាន ខេត្តហ៊ូបៃ ប្រទេសចិន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

មេដឹកនាំចិនត្រូវគេរំពឹងចាប់ផ្តើមបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ចថ្មីនៅថ្ងៃសុក្រស្អែកនេះដែលជាផ្នែកមួយនៃជំនួបដ៏សំខាន់របស់មន្រ្តីកំពូលនៅក្នុងទីក្រុងប៉េកាំង។

សម័យប្រជុំប្រចាំឆ្នាំ២ ដែលត្រូវគេចាត់ទុកជាព្រិត្តិការណ៍នយោបាយដ៏សំខាន់បំផុតសម្រាប់ពួកអ្នកតាក់តែងគោលនយោបាយកំពូលៗនិងទីប្រឹក្សានយោបាយទំនងឲ្យមានការកែតម្រូវគោលដៅសេដ្ឋកិច្ចរបស់ចិន។

អ្នកសង្កេតការណ៍ក៏កំពុងរង់ចាំមើលថាតើនាយករដ្ឋមន្រ្តីលោក Li Keqiang នឹងប្រកាសការកំណត់ការរីកលូតលាស់ផលិតផលសរុបក្នុងស្រុកឬ (GDP) នៅក្នុងរបាយការណ៍ដែលធ្វើការអភិវឌ្ឍសេដ្ឋកិច្ចទូទាំងឆ្នាំនេះដែរឬទេ។

ចំនួនខាតបង់សេដ្ឋកិច្ចមកពីការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្ខំឲ្យមានការផ្លាស់ប្តូរដ៏សំខាន់ដល់គោលដៅសេដ្ឋកិច្ចជាតិ។ មន្រ្តីចិន កាលពីពេលមុន បានសង្កត់ឆ្នាំ២០២០នេះថា ជាឆ្នាំមួយដែលពួកគេមន្រ្តីបានសន្យាធ្វើឲ្យសម្រេចនូវការស្ថាបនាសង្គមដ៏ជឿនលឿនល្មមមួយ នៅពេលដែលផលិតផលសរុបក្នុងស្រុកនិងប្រាក់ចំណូលមធ្យមក្នុងមនុស្សម្នាក់ៗ នឹងកើនឡើងទ្វេដងបើប្រៀបធៀបឆ្នាំ២០១០។

គោលដៅនេះទំនងជាគំនិតរវើរវាយមួយ បន្ទាប់មានសេចក្តីរាយការណ៍ថា សេដ្ឋកិច្ច បានរួញតូច ៦,៨ ភាគរយនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងត្រីមាសទី១នៃឆ្នាំ២០១៩។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ស្មានថា សេដ្ឋកិច្ចចិន អាច​រីកលូតលាស់ពី១ទៅ១,៥ភាគរយនៅឆ្នាំ២០២០នេះ។

លោក Nicholas Lardy ជាអ្នកជំនាញស្តីពីសេដ្ឋកិច្ចរបស់ចិននៅឯវិទ្យាស្ថានសម្រាប់សេដ្ឋកិច្ចអន្តរជាតិ Peterson បានិយាយថា គោលដៅឆ្នាំ២០២០ ហាក់ដូចជានឹងធ្វើបាននៅឆ្នាំក្រោយ។

លោក Lardy បាននិយាយទៀតថា «គោលដៅនេះ ជាវត្ថុបំណងដែលបានធ្វើឡើងកាលពីបីបួនឆ្នាំកន្លងមកនេះ ហើយប្រហែល វានឹងត្រូវការពេលវេលា៦ខែថែមទៀតដើម្បីទៅដល់គោលដៅនោះ»៕

XS
SM
MD
LG