ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ G-7 ថ្លឹងថ្លែងពីសុវត្ថិភាពនៃការចូលរួមដោយផ្ទាល់ក្នុងសន្និសីទកំពូលនៅពេលមានមេរោគកូរ៉ូណា


រូបឯកសារ៖ មេដឹកនាំ G-7 ចូលរួមកិច្ចប្រជុំមួយនៅក្រុង Biarritz ប្រទេសបារាំង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

មេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេបង្អស់ចំនួន ៧ប្រទេស ឬ G-7 កំពុងពិចារណាពីគំនិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពីការចូលរួមដោយផ្ទាល់ក្នុងសន្និសីទកំពូល ដែលប្រហែលធ្វើឡើងនៅខែក្រោយ ខណៈដែលពិភពលោកបន្តដោះស្រាយការផ្ទុះឡើងនូវមេរោគកូរ៉ូណា។

លោកប្រធានាធិបតីត្រាំបានបំផុសគំនិតនេះកាលពីថ្ងៃពុធនៅពេលដែលលោក បានបញ្ជូនសារ Twitter ថា សហរដ្ឋអាមេរិក «កំពុងផ្លាស់ប្តូរត្រឡប់ទៅកាន់ភាពអស្ចារ្យ​ឡើងវិញ»។

លោកប្រធានាធិបតីត្រាំបាននិយាយថា «ប្រទេសជាសមាជិកផ្សេងទៀតក៏កំពុងចាប់ផ្តើមវិលត្រឡប់ទៅកាន់ភាពធម្មតាឡើងវិញដែរ។ ការណ៍នេះនឹងក្លាយជាសញ្ញានៃភាពប្រក្រតីឡើងវិញដ៏អស្ចារ្យ»។

លោក Yoshihide Suga អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន និយាយនៅថ្ងៃព្រហស្បត៍នេះថា ការចូលរួមរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ «នៅកំពុងពិចារណានៅឡើយ» ហើយថា ប្រទេសទាំង២បានធ្វើការទាក់ទងគ្នាយ៉ាងជិតស្និទ្ធបំផុត។

លោក Justin Trudeau នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា បាននិយាយថា សំណួរនៃការចូលរួមដោយផ្ទាល់ នឹងទាក់ទិនការពិនិត្យមើលអ្វីដែលជាវិធានការនៃសុវត្ថិភាពកំពុងកើតមានឡើងនិងអនុសាសន៍របស់ក្រុមអ្នកជំនាញ។

ការិយាល័យរបស់ប្រធានាធិបតីបារាំងលោក ម៉ានុយអែល ម៉ាក្រុង បាននិយាយថា លោកនឹងបើកឲ្យមានការធ្វើដំណើរសម្រាប់ការចរចាដោយផ្ទាល់ ប្រសិនបើ ស្ថានភាពសុខភាពអនុញ្ញាត។ ខណៈដែលលោកស្រី Angela Merkel អធិការបតីនៃប្រ ទេសអាល្លឺម៉ង់បាននិយាយថា លោកស្រីនឹងរង់ចាំមើលអ្វីដែលនឹងកើតមានឡើង។

ប្រទេសជាសមាជិកទាំងអស់របស់ G-7 បានចាប់ផ្តើមលុបចោលការរឹតត្បិតការបិទប្រទេសជិតដើម្បីបញ្ឈប់ការរាលដាលនៃមេរោគនេះ។

អង្គការសុខភាពបាននិយាយកាលពីថ្ងៃពុធថា មានការឆ្លងមេរោគកូរ៉ូណាថ្មីចំនួន១សែន៦ពាន់ករណីក្នុងពិភពលោកបានត្រូវរកឃើញកាលពីថ្ងៃពុធ ជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីជំងឺនោះបានផ្ទុះឡើង។

លោក Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយក្នុងសន្និសីទកាសែតថា ការឆ្លងករណីថ្មីជិត២ភាគ៣នៅក្នុងប្រទេសចំនួន៤។ លោកមិនបានប្រាប់ឈ្មោះប្រទេសទាំងនោះទេ ក៏ប៉ុន្តែសារព័ត៌មានជាច្រើនបានប្រាប់ឈ្មោះប្រទេសទាំង៤នោះថា សហរដ្ឋអាមេរិក រុស្ស៊ី ប្រេស៊ីល និងឥណ្ឌា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG