ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍៖ ចិន​ផ្សព្វផ្សាយ​អភិបាល​កិច្ច​អាជ្ញាធិបតេយ្យ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ


រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​ចិន​និង​អារ៉ាប់ នៅទីក្រុងប៉េកាំង ប្រទេសចិន​ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ (Tingshu Wang/Pool Photo via AP)
រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​ចិន​និង​អារ៉ាប់ នៅទីក្រុងប៉េកាំង ប្រទេសចិន​ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ (Tingshu Wang/Pool Photo via AP)

ចិន​បាន​រៀបចំ​សិក្ខាសាលា​និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​សម្រាប់​មន្ត្រី​នៅ​ប្រទេស​ជាច្រើន​ក្នុងទ្វីប​អាហ្វ្រិក​និង​អាមេរិក​ឡាទីន ដោយ​មាន​គោល​បំណង​ផ្សព្វផ្សាយ​ប្រព័ន្ធ​ឯកបក្ស​របស់​ខ្លួន​និង​ទស្សនៈ​ពិភពលោក​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping។ នេះ​បើ​ផ្អែក​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​សុក្រ ​ដែល​យោង​លើ​របាយការណ៍​ថ្មី​មួយ។

សរសរស្តម្ភ​នៃ​ការគ្រប់គ្រង​របស់​លោក Xi គឺ​ គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​ ឬ​ហៅ​កាត់​ថា BRI ដែល​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​មហិមា ដែល​ចិន​ប្រើ​ដើម្បីពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​បរទេស ដោយ​ការ​ផ្តល់​កម្ចី​ដែល​ជា​បន្ទូក​ធ្ងន់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១៣ ​ខែ​មិថុនា​ ដោយ​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​រៀបរាប់​ពី​ការខំ​ផ្សព្វផ្សាយការ​គ្រប់គ្រង​បែប​ឯកបក្ស​និង​ការ​គិត​របស់​លោក Xi ដល់​ដៃគូ​គម្រោង BRI ក្នុង​ផ្នែក​នានា​នៃ​ទ្វីប​អាហ្វ្រិក​និង​អាមេរិក​ឡាទីន និង​ហួស​ពី​នោះ​ទៀត ដោយ​សំអាង​លើ​ឯកសាររាប់​រយ​ដែល​គេ​អាច​រក​បាន​ជា​សាធារណៈ​ពី​ក្រសួង​ពាណិជ្ជកម្ម​ចិន។

​អ្នក​និពន្ធ​របាយការណ៍​របស់​ស្ថាប័ន Atlantic Council គឺ​អ្នក​នាង Niva Yau សរសេរ​ថា ឯកសារ​ទាំង​នេះ៖ «ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​នូវ​ទិដ្ឋភាព​នៃ​គំរូ​អាជ្ញាធិបតេយ្យ​របស់​ចិន​ជា​ស្នូល​នៃ​ផែន​ទី​បង្ហាញ​ផ្លូវ​ការ​អភិវឌ្ឍ​ដ៏​ជោគជ័យ​ដែល​ប្រទេស​ដទៃ​អាច​យក​លំនាំ​តាម​បាន»។

ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​ក្នុង​ឯកសារ​នោះ​គឺ​សិក្ខាសាលា​ដែល​រៀបចំ​តាម​អនឡាញ​សម្រាប់​ទីប្រឹក្សា​ប្រធានាធិបតី​និង​មន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍ​ដោយ​មាន​គោល​បំណង​ពង្រីក​ «​ឥទ្ធិពល​អន្តរជាតិ​នៃ​ប្រព័ន្ធ​អភិបាល​កិច្ច​ចិន»។

ផ្អែក​តាម​ឯកសារ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន ​ដែល​របាយការណ៍​នេះ​សំអាង​លើ​នោះ សិក្ខាសាលា​ដែល​រៀបចំ​នៅ​ខែ​មិថុនា​ឆ្នាំ​ ២០២១ ព្យាយាម «ណែនាំ​គំនិត​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping អំពី​អភិបាល​កិច្ច​ជាតិ ប្រព័ន្ធ​នយោបាយ​បច្ចុប្បន្ន​របស់​ចិន ជីវភាព​នយោបាយ​និង​លក្ខណៈ​ផ្សេងៗ​នៃ​ដំណើរការ​សម្រេច​ចិត្ត​សម្រាប់​គោលនយោបាយ​ជា​សារវ័ន្ត»។

កម្មវិធី​បណ្តុះបណ្តាល​មួយ​ទៀត​ដែល​មាន​គោល​បំណង​សម្រាប់​មន្ត្រី​អាហ្វ្រិក​ ដែល​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែន​ការ​ក្រុង ផ្តោត​លើ​ប្រព័ន្ធឈ្លប​មើល​ជា​ទូទៅ​របស់​ចិន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG