ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​នៅ​ប្រទេស​ចិន​កើន​ខ្ពស់​បំផុត​ជា​ប្រចាំថ្ងៃ​ ចាប់​តាំង​ពី​ខែ​កក្កដា​មក


រូបឯកសារ៖ បុគ្គលិកសុខាភិបាលចិនកំពុងយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅទីក្រុង Shijiazhuang ក្នុងខេត្ត Hebei ប្រទេសចិន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលចិនកំពុងយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅទីក្រុង Shijiazhuang ក្នុងខេត្ត Hebei ប្រទេសចិន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ប្រទេស​ចិន​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​ថ្មី​ប្រចាំ​ថ្ងៃ ​ដែល​មាន​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែកក្កដា​មក ​បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជា​ច្រើន​កន្លែង​នា​ពេល​ថ្មីៗ​នេះ ក្នុង​ខេត្ត Hebei ភាគខាង​ជើង​នោះ។

គណៈ​កម្មការសុខាភិបាល​ជាតិរបស់​ប្រទេស​ចិន​បានប្រកាសរកឃើញ​នូវ​ករណី​ឆ្លង​ថ្មី​នៃជំងឺ​កូវីដ​១៩ ចំនួន​ ១១៥​ នាក់​ កាលពីថ្ងៃ​អង្គារ​ ដោយ​ក្នុង​នោះ​ ៩០ ​ករណី​ ត្រូវ​បាន​រក​ឃើញ​ក្នុង​ខេត្ត Hebei ដែល​នៅ​ជិត​ទី​ក្រុង​ប៉េកាំង។ គណៈ​កម្មការ​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ករណី​ឆ្លងថ្មី​ចំនួន ​១០៧​ នាក់ជា​ការ​ឆ្លង​ក្នុង​ស្រុក​ ដែល​ជា​ចំនួន​ឆ្លង​ហក់​ឡើង​ខ្ពស់​បំផុត ចាប់​តាំង​ពីថ្ងៃ​ទី​៣០ ខែ​កក្កដា​មក។​

មន្ត្រី​ចិន​ក្នុង​ខេត្ត Hebei បាន​បញ្ជា​ឲ្យ​បិទ​សកម្ម​ភាពនៅ​ក្នុងទី​ក្រុង​ជា​ច្រើន​របស់​ខេត្ត​នេះ​ ស្រប​ពេល​ដែល​អាជ្ញា​ធរ​ក្នុងខេត្ត​ភាគឦសាន​ Heilongjiang​ ដែល​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ​១៦​ ករណី​នោះ​ បាន​ប្រកាសភាព​អាសន្ន​នៅ​ក្នុង​ខេត្ត​ទាំង​មូល ​ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ ៣៧​ លាន​នាក់​។​

ទន្ទឹម​នឹង​នេះដែរ អ្នក​ស្រាវជ្រាវ​ក្នុង​ប្រទេស​ប្រេស៊ីល​បាន​លើក​ឡើង​ថា ​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩ ​របស់​ចិន​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន Sinovac Biotech មាន​ប្រសិទ្ធភាព​លើសចំនួន​ ៥០%​ តែ​បន្តិច​ប៉ុណ្ណោះ បន្ទាប់​ពី​ធ្វើ​ការ​ចាក់​សាក​ល្បងទៅ​លើ​ចំនួនមនុស្ស​ក្នុង​ទ្រង់​ទ្រាយ​ធំ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​រួច​មក។​ ​នេះ​ជាកម្រិត​ប្រសិទ្ធភាព​ទាប​ខ្លាំង​ បើធៀបនឹង​ប្រសិទ្ធភាព​ ៧៨​%​ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ សម្រាប់​ប្រឆាំង​នឹង​ស្ថានភាព​ជម្ងឺពី​ស្រាល​ទៅ​ធ្ងន់​ធ្ងរនោះ។ ​ ​

ដោយ​ឡែក មជ្ឍ​មណ្ឌលគ្រប់គ្រង​និង​ប​ង្ការ​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក ​CDC បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ​អ្នក​ធ្វើ​ដំណើរ​បរទេស​ទាំង​អស់ត្រូវ​បង្ហាញថា ​ខ្លួន​ពុំ​មាន​ជំងឺ​កូវីដ​១៩ នោះ​ទេ មុន​ពេល​ធ្វើដំណើរ​តាម​យន្ត​ហោះ​ចូល​មក​សហរដ្ឋ​អាមេរិក។

នៅ​ក្រោមច្បាប់​ថ្មី​ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​ខាង​មុខ​នេះ ​អ្នក​ធ្វើ​ដំណើរ​បរទេស​ទាំង​អស់​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​មើលថា ​ខ្លួន​ពុំ​មាន​ឆ្លង​ជំងឺ​កូវីដ​១៩ ឲ្យ​បាន ៣​ ថ្ងៃ​មុន​ចូល​មក​សហរដ្ឋ​អាមេរិក៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG