ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ស្នើ​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ការ​ខំ​ប្រឹងប្រែង​របស់​អង្គការ​សហ​ប្រជា​ជាតិស្តីពីបញ្ហា​នុយក្លែអ៊ែរ​របស់​កូរ៉េខាង​ជើង


ប្រធានាធិបតី​ចិន​ស៊ី ជិនពីង ថ្លែង​នៅ​ក្នុង​ការ​ពិភាក្សា​ទីផ្សារ​ថ្មី​និង​ប្រទេស​កំពុងអភិវឌ្ឍ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ BRICS នៅប្រទេស​ចិន​កាលពី​ថ្ងៃទី ០៥ កញ្ញា ២០១៧។
ប្រធានាធិបតី​ចិន​ស៊ី ជិនពីង ថ្លែង​នៅ​ក្នុង​ការ​ពិភាក្សា​ទីផ្សារ​ថ្មី​និង​ប្រទេស​កំពុងអភិវឌ្ឍ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ BRICS នៅប្រទេស​ចិន​កាលពី​ថ្ងៃទី ០៥ កញ្ញា ២០១៧។

ប្រទេស​ចិន​និយាយថា ​ខ្លួន​នឹងគាំទ្រ​វិធានការ​បន្ថែម​ទៀត​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាង​ជើង​នៅ​ក្នុងការ​ឆ្លើយតប​ទៅនឹងការ​សាក​ល្បង​កាល​ពីពេល​ថ្មី​ៗ​នេះ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

លោក​វ៉ាង យី​រដ្ឋ​មន្រ្តីការ​បរទេស​ចិន​បាន​និយាយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ក្នុង​អំឡុង​នៃ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ប៉េកាំង​ថា «ចំពោះ​ព្រឹត្តិការណ៍​ថ្មី​ៗ​នៅ​លើឧបទ្វីប​កូរ៉េ ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវតែ​ឆ្លើយ​តបហើយ​នឹងចាត់​វិធានការ​ដ៏​ចាំបាច់បន្ថែម​ទៀត​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នេះ‍»។

ក៏ប៉ុន្តែ ​លោក​វ៉ាង​ក៏​បាន​បញ្ជាក់​ដែរថា «​ការដាក់​ទណ្ឌកម្ម​និង​ការ​គាប​សង្កត់‍»​ត្រូវ​តែទៅ​ស្រប​គ្នាជាមួយ​ការ​សន្ទនា​និងការ​ចរចា​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។​ ចិន​ជា​សម្ព័ន្ធមិត្ត​ខាងការទូតនិង​សេដ្ឋ​កិច្ច​ដ៏​ធំបង្អស់​របស់​កូរ៉េខាង​ជើង​ហើយបាន​ពោល​អះអាងថា ​ការរឹតបន្តឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​បន្ធូរ​បន្ថយ​ការតានតឹង​បន្តិចបន្តួច​នៅ​លើ​ឧបទ្វីប​កូរ៉េ។

នៅ​ឯសេតវិមាន​កាល​ពី​ថ្ងៃ​ពុធ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ​បាន​មាន​ប្រសាសន៍ថា «យើងនឹង​ឃើញ​អ្វីដែល​កើត​មាន​ឡើង‍» ​នៅពេល​ដែល​គេ​សួរថាតើ​លោក​ប្រធានា​ធិបតី​នឹង​អនុញ្ញាត​ឲ្យមាន​ចំណាត់ការ​ខាង​យោ​ធា​ប្រឆាំង​នឹង​កូរ៉េខាង​ជើង​ដែឬទេ។ ប្រធានា​ធិបតី​ត្រាំ​និយាយ​ទៀត​ថា ​«ការណ៍​នេះ​មិនមែន​ជាជម្រើស​ទី​មួយ​ទេ‍»។​ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​ដូច្នេះ​បន្ទាប់​ពីនិយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានា​ធិបតី​ចិន ស៊ី ​ជីនពីង។

​នៅពេល​ដែល​ VOA សួរ​អំពី​អ្វី​ដែល​លោក​ប្រធានា​ធិបតីបាន​ពិភាក្សាជាមួយ​មេដឹកនាំ​ចិនទាក់​ទិន​នឹង​កូរ៉េខាង​ជើងនោះ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ឆ្លើយ​ថា«ប្រធានា​ធិបតី​ចិន ស៊ី​ ​ជីន​ពីង ចង់ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង។ ក៏ប៉ុន្តែ ​គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយថា ​តើ​លោក​អាច​ធ្វើ​ឬក៏អត់​ទេ‍»៕

XS
SM
MD
LG