ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ឆ្លើយ​ពង្វាង​ តែ​មិន​បដិសេធ​ពី​កិច្ចព្រមព្រៀង​សម្ងាត់​យោធា​ជើង​ទឹក​​ជាមួយ​កម្ពុជា


រូបឯកសារ៖ លោក Geng Shuang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅការិយាល័យក្រសួងការបរទេសចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក Geng Shuang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅការិយាល័យក្រសួងការបរទេសចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។

នៅ​ពេល​ដែល​អ្នកសារព័ត៌មាន​សួរ​បន្ថែម​ចំៗ​ថា ​តើ​ចិន​ក៏​បដិសេធ​ដូច​កម្ពុជា​ដែរ​ទេ​ លោក​ Geng Shuang ​ឆ្លើយ​ដដែល​ថា​ «យើង​សង្ឃឹម​ថា​ ភាគី​ពាក់ព័ន្ធ​នឹង​មិន​បកស្រាយ​ហួស​ហេតុ​ពី​កិច្ច​សហ​ប្រតិបត្តិការ​​ធម្មតា​រវាង​ចិន​និង​កម្ពុជា​ទេ‍»។​

ក្រសួង​ការបរទេស​ចិន​មិន​បាន​បដិសេធ​ថា​មាន​ ឬ​មិន​មាន​កិច្ចព្រម​ព្រៀង​សម្ងាត់​ស្តីពីមូលដ្ឋាន​យោធា​ជើង​ទឹក​ចិន​នៅ​ប្រទេស​កម្ពុជា​ទេ ​ដោយ​គ្រាន់តែ​បញ្ជាក់​ថា​ ចិន​មាន​កិច្ច​សហប្រតិបត្តិការទូលំទូលាយ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ហើយ​អ្វីៗ​ធ្វើឡើង​ដោយ​បើក​ចំហរ។​

លោក ​Geng Shuang ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​ឆ្លើយ​ពង្វាងសំណួរ​អ្នក​សារព័ត៌មាន​កាលពីថ្ងៃ​ចន្ទ ​អំពី​វត្តមាន​យោធា​ជើង​ទឹក​ចិន ​និង​កិច្ច​ព្រមព្រៀងសម្ងាត់​នៃ​ប្រទេស​ទាំងពីរ​ថា៖

«តាមខ្ញុំ​ដឹង​ គឺ​ភាគី​កម្ពុជា​បាន​បដិសេធ​រឿង​នេះ។ ក្នុងនាម​ជា​ប្រទេស​ជិត​ខាង​ល្អជា​ប្រពៃណី​ ប្រទេសចិន​និង​កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិ​គ្រប់​វិស័យ។ កិច្ច​សហប្រតិបត្តិការ​របស់​យើង​គឺ​បើក​ចំហរ មាន​តម្លាភាព ​ស្មើភាព​និង​ផ្តល់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក។ យើង​សង្ឃឹម​ថា​ រឿងនេះ​មិន​ត្រូវ​បាន​គេ​បកស្រាយ​ហួសហេតុ​ពេក​ទេ‍»។​

នៅ​ពេល​ដែល​អ្នកសារព័ត៌មាន​សួរ​បន្ថែម​ចំៗ​ថា ​តើ​ចិន​ក៏​បដិសេធ​ដូច​កម្ពុជា​ដែរ​ទេ​ លោក​ Geng Shuang ​ឆ្លើយ​ដដែល​ថា​ «យើង​សង្ឃឹម​ថា​ ភាគី​ពាក់ព័ន្ធ​នឹង​មិន​បកស្រាយ​ហួស​ហេតុ​ពី​កិច្ច​សហ​ប្រតិបត្តិការធម្មតា​រវាង​ចិន​និង​កម្ពុជា​ទេ‍»។​

រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​និង​ថ្កោលទោស​សេចក្តី​រាយការណ៍​របស់​កាសែត​អាមេរិកាំង ​The Wall Street Journal ​ថា​ជា​ព័ត៌មាន​«ប្រឌិត‍»​ «ក្លែងក្លាយ‍»​ និង​«ជាចេតនា​ដ៏​អាក្រក់​បំផុត​ប្រឆាំង​នឹង​កម្ពុជា‍»​ នៅពេល​ដែល​សារព័ត៌មាន​នេះ​ ​បានរាយ​ការណ៍កាលពី​ថ្ងៃអាទិត្យ​ថា​ ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​សម្ងាត់​មួយ​ជាមួយ​នឹង​កម្ពុជា​កាល​ពី​និទាឃរដូវ ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​របស់​ខ្លួន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​របស់​កម្ពុជា ដែលនេះ​ជា​ដំណើរ​ការ​បង្កើន​សមត្ថភាព​យោធា​របស់​ក្រុង​ប៉េកាំង​ ក្នុងការ​ពង្រីក​ឥទ្ធិពល​យោធា​នៅ​ជុំវិញ​ពិភព​លោក។

កាសែត​ The Wall Street Journal ​បាន​រាយការណ៍​យោង​លើប្រភព​ព័ត៌មាន​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​បាន​ឃើញ​សេចក្តី​ព្រាង​នៃ​កិច្ច​ព្រមព្រៀងនោះ​ ដោយ​បញ្ជាក់​ច្បាស់​ថា​ កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់​មុខ​ ធ្វើជា​មូលដ្ឋាន​ទាហាន​ជើង​ទឹក​ចិន​មួយ​ផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរ ​ហើយ​នៅ​ជិត​ព្រលាន​យន្ត​ហោះ​ធំមួយ ​ដែល​កសាង​ដោយ​ចិន ហើយ​អនុញ្ញាត​ឲ្យចិន​ប្រើ​ជា​មូលដ្ឋាន​យោធា​រយ:ពេល​៣០ឆ្នាំ ដើម្បី​ដាក់កង​ទ័ព គ្រឿង​សព្វាវុធ ​និង​កន្លែង​ចត​នាវា​ជាដើម៕

XS
SM
MD
LG