ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​លាត​ត្រដាង​ពី​ការ​រីកចម្រើន​លើ​ផ្នែក​កាំជ្រួច​មីស៊ីល​របស់​ចិន​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ខ្លាំង


លោក Malcolm Turnbull នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​ (រូប​ស្តាំ) និង​លោក John Key នាយក​រដ្ឋ​មន្រ្តី​នូវែលសេឡង់​ធ្វើ​ដំណើរ​នៅ​លី​សាឡាង​នៅ​កំពង់ផែ​ស៊ីដនី​ កាលពី​ថ្ងៃទី១៩​ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក Malcolm Turnbull នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​ (រូប​ស្តាំ) និង​លោក John Key នាយក​រដ្ឋ​មន្រ្តី​នូវែលសេឡង់​ធ្វើ​ដំណើរ​នៅ​លី​សាឡាង​នៅ​កំពង់ផែ​ស៊ីដនី​ កាលពី​ថ្ងៃទី១៩​ ខែកុម្ភៈ ឆ្នាំ២០១៦។

ការ​លាត​ត្រដាង​ឱ្យ​ដឹង​អំពី​ប្រទេស​ចិន​ដែល​បាន​ដាក់ពង្រាយ​កាំជ្រួច​មីស៊ីល​បាញ់​ពី​ដី​ទៅ​អាកាស​នៅ​លើ​កោះ​មួយ​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​បណ្តាល​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​ខ្លាំង​អំពី​ផល​ប៉ះពាល់​ក្នុង​រយៈពេល​យូរ​ដល់​សន្តិសុខ​ក្នុង​តំបន់។

កាល​ពី​ថ្ងៃ​សុក្រ​ ប្រទេស​អូស្រា្តលី និង​ប្រទេស​នូវែលសេឡង់​បាន​បន្ថែមសំឡេង​របស់​ពួក​គេ​ដល់​កង្វល់​ដែល​មាន​កើន​ច្រើន​ឡើងៗ​អំពី​កំណើន​នៃ​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ពេលដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​ប្រកាន់គ្នា​ទៅវិញ​ទៅ​មក​ថា​ជា​អ្នក​បង្ក​រឿង។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជា​មួយ​សមភាគី​នូវែលសេឡង់​របស់​លោក លោក​នាយក​រដ្ឋ​មន្ត្រី​អូស្រា្តលី Malcolm Turnbull បាន​កត់សម្គាល់​ថា​លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​និយាយថា​ ឧបសគ្គ​មួយ​ក្នុង​បណ្តា​ឧបសគ្គ​ធំៗ​របស់​ប្រទេស​ចិនគឺ​ការ​ធ្លាក់​ទៅ​ក្នុងអ្វី​ដែល​ហៅ​ថា​

អន្ទាក់​ Thucydides ដែល​នៅ​ទី​នោះ​ប្រទេស​មហា​អំណាច​មួយ​ដែល​កំពុង​លេច​ឡើង​បង្កើត​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​បណ្តា​ប្រទេស​មហាអំណាច​ឯ​ទៀតៗ​ដែល​អាច​នាំ​ឱ្យ​មាន​ជម្លោះ។​

លោក Turnbull បាន​មាន​ប្រសាសន៍​ថា​ «ប្រសិន​បើ​ប្រទេស​ចិន​ចង់​ចៀសវាង​កុំ​ឱ្យ​ជាប់​អន្ទាក់​ Thucydides ដូច​ដែល​លោក Xi ពណ៌នា​នោះ​ ការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​គួរ​ត្រូវ​ធ្វើ​តាមរយៈ​ច្បាប់​អន្តរជាតិ ​និង​ តាមរយៈ​យន្តការ​ទាំង​អស់​ដែល​យើង​មាន»។

លោក​នាយក​រដ្ឋ​មន្ត្រី​នូវែលសេឡង់ John Key និង​លោក Turnbull បាន​មាន​ប្រសាសន៍​ថា​ជា​ការ​មាន​សារៈសំខាន់​ដែល​បណ្តា​ប្រទេស​ទាំង​អស់​ដែល​ធ្វើ​ការ​ទាមទារ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទប់ចិត្ត​កុំ​កសាង​កោះ​ និង​និង​កុំ​ប្រើ​កោះ​ទាំង​នេះ​ក្នុង​ប្រយោជន៍​យោធា។​

លោក Key បាន​និយាយ​ថា​ «ការ​ផ្ទុះ​សកម្មភាព​ណា​មួយ​នៅទី​នោះ​អាច​មាន​ផល​អាក្រក់​ណាស់​ដល់​សន្តិសុខ​ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​នោះ។​ ខ្ញុំ​យល់​ថា​ ដូច្នេះ​យើង​ត្រូវ​តែ​និយាយ​ឱ្យ​ភាគី​ទាំង​អស់​ដោះស្រាយ​ជម្លោះ​របស់​ពួក​គេ​ដោយ​មិត្តភាព​និង​តាម​ផ្លូវ​ច្បាប់»។

ការ​និយាយ​ដូច្នេះ​ដោយ​លោក Key និង​លោក Turnbull បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន។ ​លោក Hong Lei អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​ថា​ «ប្រទេស​អូស្រ្តាលី និង​ប្រទេស​នូវែលសេឡង់​មិនមែន​ជា​ប្រទេស​មាន​ការ​ទាក់ទិន​នឹងបញ្ហា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ហើយ​យើង​សង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ​នេះ​អាច​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​ដោយ​គ្មាន​ការ​លម្អៀង»។

បើ​តាម​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ ប្រទេស​ចិន​បាន​ចាក់​ដី​ពង្រីក​កោះ​ទំហំ​ប្រមាណ​ជា​១១គ.ម​ការ៉េ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ចាប់តាំងពី​ឆ្នាំ២០១៣​មក៕

XS
SM
MD
LG