ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រហែល​ជា​ផ្តល់​ជំនួយ​ និង​ការ​វិនិយោគ​ក្នុង​កិច្ច​ពិភាក្សា​អំពី​ជម្លោះ​ដែន​សមុទ្រ


កប៉ាល់​ចិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ផ្ទៃ​ទឹក​នៅ​ក្បែរ​កោះ Mischief Reef ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។
កប៉ាល់​ចិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ផ្ទៃ​ទឹក​នៅ​ក្បែរ​កោះ Mischief Reef ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ពិភាក្សា​មួយ​ទល់​នឹង​មួយ​ជាមួយ​នឹង​ចិន​អំពី​សិទ្ធិ​រួម​ក្នុង​ការ​នេសាទ​ត្រី​ និង​រុក​រក​ប្រេង នៅ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​បញ្ហា​ជាតិ​និយម​ និង​កង្វះ​ខាត​ជំនឿ​ទុក​ចិត្ត​ខាង​ផ្នែក​នយោបាយ​ប្រហែល​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ព្រមព្រៀង​ និង​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​ចរចារ​ក្រៅ​ផ្លូវ​ការ​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច។

មេដឹកនាំ​ជាន់​ខ្ពស់​ពី​ប្រទេស​ចិន​ និង​វៀតណាម​បាន​ជួប​គ្នា​កាលពី​ខែ​មុន​ដើម្បី​ពិភាក្សា​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ដែល​អាច​រួម​បញ្ចូល​ទាំង​ការ​ស្វែង​រក​ប្រេង​ ឬ​ឧស្ម័ន​នៅ​ក្រោម​សមុទ្រ​រួម​គ្នា​ផង​ដែរ។ វា​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ចុង​ក្រោយ​របស់​ចិន​ ដើម្បី​ពិភាក្សាលក្ខណៈ​ឯកជន​ជាមួយ​នឹង​គូ​ប្រជែង​នៅ​ក្នុង​ដែន​សមុទ្រ ចាប់​តាំង​ពី​តុលាការ​អាជ្ញាកណ្តាល​ទីក្រុង​ឡាអេ បាន​ប្រកាស​កាលពី​ខែ​កក្កដា​កន្លង​ទៅ​ថា ការ​ទាមទារ​សិទ្ធិ​ដល់​ទៅ​ប្រហែល​៩៥ភាគរយ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​មិន​មាន​នីតិ​វិធី​ត្រឹមត្រូវ​នោះ។

ចិន​ក៏​បាន​ពិភាក្សា​ជាមួយ​ម៉ាឡេស៊ី​ និង​ហ្វីលីពីន​អំពី​សមុទ្រ​ដែល​មាន​ទំហំ​៣លាន៥សែន​គីឡូម៉ែត្រ​ការ៉េ​ដែល​សម្បូរ​ទៅ​ដោយ​មច្ឆាជាតិ ប្រេង​និង​ជា​ច្រក​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ដ៏​សំខាន់​ផង​ដែរ។

កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ចិន​អាច​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ជម្លោះ​អធិបតេយ្យភាព​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ដោយ​ផ្តល់​ឲ្យ​គ្រប់​គ្នា​នូវ​អ្វី​មួយ​ដែល​ពួក​គេ​ចង់​បាន​ ដោយ​ពុំ​មាន​បាត់​បង់​ការ​គ្រប់​គ្រង​ប្រជុំ​កោះ​នៅ​ក្នុង​សមុទ្រ​នោះ។ ចិន​បាន​ច្រានចោល​សាលដីកា​របស់​តុលាការ​អាជ្ញា​កណ្តាល​ ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​មក​ ចិន​បាន​ស្វែង​រក​ដំណោះស្រាយ​ដោយ​ខ្លួន​ឯង​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​កាន់​តែ​ប្រសើរ​ជាមុន៕

XS
SM
MD
LG