ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បើក​ការស៊ើប​អង្កេត​​ថ្មី​ទី​២​ទាក់​ទង​ការ​នាំ​ចូល​ស្រា​ពី​ប្រទេស​អូស្រ្តាលី


រូប​ឯកសារ៖ ដប​ស្រា​របស់​អូស្រ្តាលី​ត្រូវ​បាន​គេ​ថត​នៅ​រង្គសាល និង​ភោជនីយដ្ឋាន Ossie នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
រូប​ឯកសារ៖ ដប​ស្រា​របស់​អូស្រ្តាលី​ត្រូវ​បាន​គេ​ថត​នៅ​រង្គសាល និង​ភោជនីយដ្ឋាន Ossie នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

ប្រទេស​ចិន​កំពុងបើក​ការស៊ើប​អង្កេត​ថ្មី​មួយ​ទៀត​ទាក់​ទង​រឿង​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ជូរ​ចត់​របស់​ខ្លួន​ជាមួយ​ប្រទេស​អូស្ត្រាលី នោះ​គឺ​ការ​ស៊ើបអង្កេត​ករណី​ទី២​ជុំវិញ​រឿង​ការ​នាំចូល​ស្រា​របស់​ប្រទេស​អូស្រ្តាលី​មក​លក់​ក្នុង​ប្រទេស​ចិន។​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ចិន​បាន​ប្រកាស​កាល​ពីថ្ងៃ​ចន្ទ ​ថា ប្រទេស​ចិន​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​កម្មវិធី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ទាក់ទង​នឹង​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​លើវិស័យឧស្សាហកម្មផលិត​ស្រា​របស់​អូស្រ្តាលី។​ ការ​ស៊ើបអង្កេត​នេះ​មាន​រយៈពេល​ពេញ​មួយ​ឆ្នាំ។​

រដ្ឋ​មន្ត្រី​ក្រសូង​ពាណិជ្ជកម្មអូស្ត្រាលី​លោក​ Simon Birmingham ចេញ​សេចក្តីថ្លែងការណ៍​មួយប្រឆាំង​នឹង​ការ​លើក​ឡើង​របស់​ប្រទេស​ចិន​ ដែល​ថា​ កម្មវិធី​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍របស់​រដ្ឋាភិបាលអូស្រ្តាលី​មាន​លក្ខណៈ​ដូច​ជាការ​ឧបត្ថម្ភដល់​ការ​នាំចេញ​ស្រារបស់​ប្រទេស​អូស្ត្រាលី។

លោក​ Birmingham​ និយាយ​ថា​រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​នឹង​ធ្វើ​ការ​ជាមួយក្រុមហ៊ុន​ឧស្សាហកម្ម​ស្រា​ល្បីៗ​របស់​អន្តរជាតិ​ ដើម្បី​បង្កើត​ការជំទាស់​ដ៏​រឹងមាំ​មួយ​ប្រឆាំង​តប​នឹង​ប្រទេស​ចិន​វិញ។​

ការ​ប្រកាសបើក​ការស៊ើប​អង្កេត​ថ្មីនេះ​ កើត​មាន​ឡើង​បន្ទាប់​ពី​ក្រសួង​ពាណិជ្ជកម្ម​ចិន​កាល​ពី​២​សប្តាហ៍​មុន​និយាយ​ថា​ ខ្លួន​នឹង​ស៊ើប​អង្កេត​ការ​នាំ​ចូល​ស្រា​ពី​ប្រទេស​អូស្រ្តាលី ដោយ​ចោទ​អ្នក​ផលិតស្រា​ក្នុង​ប្រទេស​អូស្រ្តាលី​ថា​ បាន​កាត់​បន្ថយ​តម្លៃ​ស្រា​ដែល​កំពុង​លក់​ក្នុង​ប្រទេស​ចិន ដែល​នេះ​ បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតផល​ស្រា​ក្នុង​ស្រុក​របស់​ចិន។

ចិន​ជា​ទីផ្សារធំជាង​គេ​សម្រាប់ការ​នាំ​ចូល​ស្រា​របស់​ប្រទេសអូស្រ្តាលី​ ដោយ​ក្នុង​នោះ​តម្លៃ​លក់សរុបកាល​ពី​ឆ្នាំ​ទៅ​មាន​ចំនួន​ប្រមាណ​ជាង​៧៩០លាន​ដុល្លារ​អាមេរិក​ ឬស្មើ​ប្រមាណ​៣៧%​នៃ​ទី​ផ្សារ​ទាំង​មូល ហើយ​ប្រទេស​បារាំង​ឈរ​ក្នុង​លំដាប់​ទី២​ ដែល​ស្មើ​ប្រមាណ​២៧%​នៃ​ទីផ្សារ​របស់​ចិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG