ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ផ្តួចផ្តើម​សន្តិសុខ​ទិន្នន័យ


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ថ្លែងអំឡុងពេល​សន្នីសីទសារព័ត៌មានរួមគ្នាជាមួយភាគីអាល្លឺម៉ង់នៅក្រុងប៊ែរឡាំង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ថ្លែងអំឡុងពេល​សន្នីសីទសារព័ត៌មានរួមគ្នាជាមួយភាគីអាល្លឺម៉ង់នៅក្រុងប៊ែរឡាំង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្រ្តី​ការបរទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​អំពី​ការ​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ផ្តួចផ្តើម​សន្តិសុខ​ទិន្នន័យ​សាកល ដែល​បង្ហាញ​អំពី​គោលការណ៍​ដែល​ត្រូវ​អនុវត្ត​តាម​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន ដែល​មាន​តាំងពី​បញ្ហា​ព័ត៌មាន​ផ្ទាល់​ខ្លួន​រហូត​ដល់​បញ្ហា​ចារកម្ម។

រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Wang Yi បាន​ប្រកាស​កិច្ចផ្តួចផ្តើម​នេះ​នៅ​ក្នុង​វីដេអូ​មួយ ដែល​ជា​ផ្នែក​មួយ​នៃ​សន្និសីទ​អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។ កិច្ច​ផ្តួចផ្តើម​នេះ​កើតមាន​ឡើង​ស្របពេល​ដែល​សហរដ្ឋ​អាមេរិក​បន្ត​ដាក់សម្ពាធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​ចិន និង​ព្យាយាម​ជំរុញ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​រារាំង​ក្រុមហ៊ុន​ទាំង​នោះ។

កិច្ច​ផ្តួចផ្តើម​របស់​ចិន​នេះ​មាន ៨ ចំណុច​សំខាន់ៗ​ដូចជា ការ​មិន​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ប្រទេស​ដទៃ ឬ​ដើម្បី​លួច​ទិន្នន័យ និង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​មិនធ្វើ​សកម្មភាព​ខុសច្បាប់​ដើម្បី​ទទួល​បាន​ទិន្នន័យ​ពី​អ្នក​ប្រើ​ប្រាស់​ជាដើម។

លោក Wang Yi ដែល​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ក៏​បាន​និយាយ​ផង​ដែរ​ថា កិច្ច​ផ្តួចផ្តើម​នេះ​មាន​បំណង​បញ្ចប់​សកម្មភាព​ដែល «ប៉ះពាល់​ដល់​ព័ត៌មាន​ឯកជន» និង​ប្រឆាំង​ទៅ​នឹង​ការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ស៊ើប​យកការណ៍​ប្រឆាំង​នឹង​រដ្ឋ​ផ្សេង​ទៀត។

កិច្ច​ផ្តួចផ្តើម​នេះ​បាន​បញ្ជាក់​ថា បណ្តា​ក្រុមហ៊ុន​នានា​ត្រូវ​គោរព​ច្បាប់​របស់​ប្រទេស​ដែល​ខ្លួន​ធ្វើ​អាជីវកម្ម ហើយ​ឈប់​បង្ខំ​ក្រុមហ៊ុន​ក្នុង​ស្រុក​ឲ្យ​ផ្ទុក​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បរទេស​នៅ​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន។

ចំណែក​ឯ​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo វិញ កាល​ពី​ខែ​មុន បាន​បង្ហាញ​កម្មវិធី «បណ្តាញ​ស្អាតស្អំ ឬ Clean network» ដោយ​និយាយ​ថា កម្មវិធី​នេះ​មាន​គោល​បំណង​ការពារ​សិទ្ធិ​ឯកជន​និង​ព័ត៌មាន​សំខាន់ៗ​កុំឲ្យ​ធ្លាក់​ចូល​ក្នុង​ដៃ «តួអង្គ​អាក្រក់​ដូចជា​គណបក្ស​កុម្មុយនីស្ត​ចិន​ជាដើម»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG