ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ផ្តល់​រថយន្ត​១៥០​គ្រឿង​ដល់​កម្ពុជា​ដើម្បី​ជួយ​ការងារ​យោធា ​និង​សម្រួល​កិច្ច​ប្រជុំ​អាស៊ាន

លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ (ស្តាំ) ​និង​​លោក ​វ៉ាង វិនធាន​ (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​​​កម្ពុជា ​ក្នុង​​ពិធី​ផ្ទេរ​ និង​ប្រគល់​រថយន្ត​​ទំនើប​​១៥០​គ្រឿង ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ការងារ​យោធា ​ដូច​ជា​សម្ភារៈ​ការិយាល័យ ​វិទ្យុ

រដ្ឋាភិបាល​ចិន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ផ្តល់​រថយន្ត​ទំនើប​១៥០​គ្រឿង ​និង​សម្ភារៈ​យោធា​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បីប្រើប្រាស់​ក្នុងការងារយោធា ​និង​សម្រាប់ដឹក​ថ្នាក់​ដឹកនាំ​អាស៊ាន​ នៅ​ពេល​កម្ពុជា​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​នៅ​ចុង​ឆ្នាំ​នេះ។ ​

នៅ​ថ្ងៃ​ទី១ ​ខែ​កញ្ញា​នេះ ​នៅ​ទីតាំង​វិមាន​ឈ្នះឈ្នះ ​ក្នុង​រាជ​ធានី​ភ្នំពេញ​ លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និងលោក ​វ៉ាង វិនធាន​ (Wang Wentian) ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ​បាន​ប្រារព្ធ​ពិធី​ផ្ទេរ​ និង​ប្រគល់​រថយន្តទំនើប១៥០​គ្រឿង ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ការងារ​យោធា ​ដូច​ជា​សម្ភារៈ​ការិយាល័យ ​វិទ្យុ​ទាក់​ទង​ជាដើម​ ដែល​ជា​ជំនួយ​ឥត​សំណង​ពី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា។​

លោក​ ទៀ បាញ់ ថ្លែង​ថា​ ជំនួយ​នេះ​គឺ​កម្ពុជា​បាន​ស្នើ​សុំ​ទៅ​ភាគី​ចិន​ដើម្បី​ឱ្យ​ជួយ​សម្រួល​បន្ទុក ​នៅ​ពេល​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ នៅ​ចុង​ឆ្នាំ​២០២២​នេះ ដែល​ត្រូវ​ការ​សម្ភារៈ​ទាំង​នោះ​មក​ប្រើ​ប្រាស់។​

លោក ​ទៀ បាញ់ ​បន្ថែម​ថា​ នេះ​បង្ហាញ​ចំណង​មិត្ត​ភាព ​កិច្ច​សហ​ប្រតិបត្តិ​ការ​កម្ពុជា-ចិន ​ក្នុង​ឋានៈ​ជា​«មិត្ត​ដែក​ថែប» ​និងឱ្យ​ស្ថិតស្ថិរ​គង់វង្ស ​រីក​ចម្រើន ​ហើយ​នេះ​ក៏​បង្ហាញ​«ទឹក​ចិត្ត​ដ៏​ស្មោះ​ស្ម័គ្រ» ​ដែល​ចិន​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់កម្ពុជា​បាន​ទាន់​ពេល​វេលា ​និង​ស​បញ្ជាក់​ពី​មិត្ត​ភាព​ជា​ប្រវត្តិសាស្រ្ត​យោធារវាង​កម្ពុជា-ចិន។​

លោកការពារ​ថា​ កម្ពុជា​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ទទួល​សម្ភារៈ​យោធា​ពី​បណ្តា​ប្រទេស​ជា​មិត្ត។​

លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និងលោក ​វ៉ាង វិនធាន​ (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា (មិន​មាន​បង្ហាញ​ក្នុង​រូប) ​ក្នុងពិធី​ផ្ទេរ​ និង​ប្រគល់​រថយន្តទំនើប១៥០​គ្រឿង ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ការងារ​យោធា ​ដូច​ជា​សម្ភារៈ​ការិយាល័យ ​វិទ្យុ​ទាក់​ទង​ជាដើម​ ដែល​ជា​ជំនួយ​ឥត​សំណង​ពី​ក្រសួង​ការពារ​ប្រទេស​ចិន​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពីថ្ងៃ​ទី១ ​ខែ​កញ្ញា​ ឆ្នាំ​២០២២ ​នៅ​វិមាន​ឈ្នះឈ្នះ ​ក្នុង​រាជធានី​ភ្នំពេញ។ (Facebook/General TEA Banh)

លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ (ស្តាំ) ​និងលោក ​វ៉ាង វិនធាន​ (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ​ក្នុងពិធី​ផ្ទេរ​ និង​ប្រគល់​រថយន្តទំនើប១៥០​គ្រឿង ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ការងារ​យោធា ​ដូច​ជា​សម្ភារៈ​ការិយាល័យ ​វិទ្យុ​ទាក់​ទង​ជាដើម​ ដែល​ជា​ជំនួយ​ឥត​សំណង​ពី​ក្រសួង​ការពារ​ប្រទេស​ចិន​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពីថ្ងៃ​ទី១ ​ខែ​កញ្ញា​ ឆ្នាំ​២០២២ ​នៅ​វិមាន​ឈ្នះឈ្នះ ​ក្នុង​រាជធានី​ភ្នំពេញ។ (Facebook/General TEA Banh)

លោក​ថ្លែង​ថា៖ ​«ព្រះ​រាជាណាចក្រ​កម្ពុជា​រក្សា​សិទ្ធិ​ក្នុង​ការ​ទទួល​ជំនួយ​យោធា​ជា​អាវុធ ​សម្ភារៈ​ និង​ការ​ហ្វឹកហ្វឺន និង​អ្វី​ផ្សេងៗ​ទាំង​អស់​ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ ការ​ពារ​សុវត្ថិ​ភាព​ដល់​ប្រទេស​ខ្លួន។​ យើង​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​បំពេញ​អ្វី​មួយ​ដែល​យើង​មាន​លទ្ធភាព​ធ្វើ​បាន។ ​ដូច្នេះ​មក​ដល់​ពេល​នេះ ​យើង​បាន​មិត្ត​ភក្ត្រ​ជួយ​ជ្រោមជ្រែង​ ក្នុង​ការ​អភិវឌ្ឍ​នៅ​សមុទ្រ​រាម​នេះ ​ច្បាស់​ណាស់​ យើង​នឹង​ធ្វើ​ការ​អភិវឌ្ឍ ​ដោយ​មិន​មាន​ការ​ស្តាប់​នូវ​ការ​ប្រកូក​ប្រកាស​ថា​ អ៊ីចេះ​ ថា​ អ៊ីចុះ​ណា​មួយ​នោះ​ឡើយ។ ​ដូច្នេះ​តទៅ​មុខ​ទៀត​នឹង​ធ្វើ​ការ​អភិវឌ្ឍ​តាម​តម្រូវ​ការ​របស់​យើង​ជា​ដាច់​ខាត»។ ​

​លោក ​ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ ​ថ្លែង​ថា ការ​ទទួល​បាន​អំណោយ​ គឺ​ជា​រឿង​ល្អ​សម្រាប់​ជាតិ ​ក៏​ប៉ុន្តែ​កម្ពុជា​គួរ​បង្ហាញ​ជំហរ​អព្យាក្រឹត​ពិត​ប្រាកដ​តាម​រយៈ​ការ​អនុវត្ត​ជាក់​ស្តែង​ដើម្បី​កុំ​ឱ្យ​មានការរិះគន់ ​និង​ការ​បារម្ភ​ណា​មួយ​ពី​អ្នក​តាម​ដាន។​

​លោក​ថ្លែង​ថា៖​ «មិត្ត​បរទេសជូន​ជា​អំណោយ​ ជា​របស់​ប្រើ​ប្រាស់​ ជា​មធ្យោបាយ ​ឧទាហរណ៍​រថយន្ត​ជា​ដើម​ ឱ្យ​កម្ពុជា​ជា​ផល​ចំណេញ​សម្រាប់​ជាតិទូទៅ-ទី១។ ទី២ បញ្ជាក់​អំពី​ចំណង​មិត្ត​ភាព​កម្ពុជា​ចិន​នៅ​តែត្រូវ​ការ​គ្នា​ចាំ​បាច់​មិន​អាច​ខ្វះ​គ្នា​បាន។ ​ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មហា​ជន​កម្ពុជា​ទូទៅ ពល​រដ្ឋ​កម្ពុជា ​ហើយ​អន្តរជាតិ​ គឺ​គេ​មិន​ខ្លាច​រអា ឬ​បដិសេធ​រាល់​ការ​ផ្តល់​ជំនួយ​ដែល​ភាគី​ចិន​ ឬ​វៀតណាម​ផ្តល់​ឱ្យ​កម្ពុជា​ទេ​ អ្វី​ដែល​ជា​ការ​បារម្ភ​ពី​មហាជន​ទូទៅ​ទាំង​ថ្នាក់​ជាតិ ​និង​អន្តរ​ជាតិ​គឺ​បារម្ភ​ពី​ភាព​លម្អៀង​របស់​កម្ពុជា​ ឬ​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ផ្តល់​ឱកាស​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា​នៅ​ក្នុង​ភូមិសាស្រ្ត​នយោបាយ​របស់​កម្ពុជា»។​

ក្រៅ​ពី​ជំនួយ​រថយន្ត ​និង​សម្ភារៈ​យោធា​ដែល​ផ្តល់​នា​ពេល​នេះ ​ភាគីចិន​ក៏​បាន​ជួយ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម ​ក្នុង​ខេត្ត​ព្រះសីហនុ​ផង​ដែរ ​ប៉ុន្តែ​ទាំង​ភាគី​កម្ពុជា ​និង​ចិន​មិន​បាន​បង្ហាញ​ពី​ទំហំ​ទឹក​ប្រាក់​នៃ​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​លើ​ការ​ធ្វើ​ទំនើប​កម្ម​នេះ​ឡើយ។​ ការ​ធ្វើ​ទំនើប​កម្ម​នេះ​ក៏​រង​ការ​រិះគន់​ពី​សហរដ្ឋ​អាមេរិក ​និង​សង្ស័យ​ថា ​អាច​ប្រើប្រាស់​ជា​មូលដ្ឋាន​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា ​ដែល​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់៕​

XS
SM
MD
LG