ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​សាងសង់​កប៉ាល់​ជួយ​សង្គ្រោះ​ដែល​មាន​ទម្ងន់​១ម៉ឺន៤ពាន់​តោន​ដើម្បី​ស្តារ​មុខ​មាត់​លើ​ឆាក​អន្តរជាតិ


រូបភាព​ឯកសារ៖ កប៉ាល់​ពេទ្យ​របស់​កងទ័ព​ជើង​ទឹក​ចិន​ឈ្មោះ «The Peace Ark» ទៅ​ដល់​កំពង់ផែ​មួយ​ក្នុង​ក្រុង la Guaira ប្រទេស​វេណេស៊ុយអេឡា កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ កប៉ាល់​ពេទ្យ​របស់​កងទ័ព​ជើង​ទឹក​ចិន​ឈ្មោះ «The Peace Ark» ទៅ​ដល់​កំពង់ផែ​មួយ​ក្នុង​ក្រុង la Guaira ប្រទេស​វេណេស៊ុយអេឡា កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

ប្រទេ​សចិនបាន​បញ្ចប់​ការ​ស្ថាបនា​កប៉ាល់​ដែល​មាន​ទម្ងន់​១៤.៣០០​តោន ​ឈ្មោះ​ថា «Peace Ark» ដែល​អាច​ជួយ​កប៉ាល់​បរទេស​ពេល​មាន​អាសន្ន​​ក្នុង​សមុទ្រដែល​មាន​ជម្លោះ​ខ្លាំង​បំផុត​​​ក្នុង​តំបន់​អាស៊ី ​​និង​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិត្យានុភាព​ដែល​រង​ការខូចខាត​របស់​រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង។​

ប្រទេ​សចិន បាន​បញ្ចប់​ការ​ស្ថាបនា​កប៉ាល់​ដែល​មាន​ទម្ងន់​១ម៉ឺន​៤ពាន់​៣រយ​តោន ដែល​មាន​ឈ្មោះ​ថា «Peace Ark» ដែល​អាច​ជួយ​កប៉ាល់​បរទេស​ពេល​មាន​អាសន្នក្នុង​សមុទ្រដែល​មាន​ជម្លោះ​ខ្លាំង​បំផុត​ក្នុង​តំបន់​អាស៊ី និង​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិត្យានុភាព​ដែល​រង​ការខូចខាត​របស់​រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​ក្នុង​ចំណោម​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួននៅ​ក្នុង​តំបន់​អាស៊ី​មាន​ការ​មិន​សប្បាយ​ចិត្ត​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ដោយការ​ចាក់​ដី​ធ្វើ​ប្រជុំ​កោះ​តូចៗ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មានការ​ប្រទាញ​ប្រទង់​គ្នា​ដើម្បី​ប្រើការ​ខាង​យោធា។​ ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី កោះ​តៃវ៉ាន់ វៀតណាម​ និង​ប្រទេស​ហ្វីលីពីន ​បាន​ទាម​ទារ​ផ្នែក​នានា​នៃ​តំបន់​ជាន់​គ្នា​នៃ​ដែន​សមុទ្រ​ដែល​មាន​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រ​ការ៉េ​ជាមួយ​ចិន។ ចិន​បាន​ទាមទារ​សមុទ្រ​នោះ​ប្រហែល​៩០ភាគរយ​ជា​របស់​ខ្លួន។

កប៉ាល់​ពេទ្យ​ដែល​មាន​ប្រវែង​១៧៨ម៉ែត្រដែល​បាន​ចាប់​ផ្តើម​ផលិត​នៅ​ឆ្នាំ​២០០៨ ​នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​អន្តរជាតិ ​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ការសិក្សា​វេជ្ជសាស្រ្ត។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​ផ្លូវ​ការ​នៃ​ប្រទេស​ចិនដែល​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ ទី២០ ​ខែ​កញ្ញា។

លោក Trung Nguyen ជា​ព្រឹទ្ធបុរស​សាលា​ទំនាក់​ទំនង​អន្តរជាតិ​នៅឯ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សង្គម​និង​មនុស្ស​ជាតិ​ក្នុង​ទីក្រុង​ហូជីមិញ ​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ចិន​ចង់​ស្តារ​កិត្យានុភាពរបស់​ខ្លួន ជាមហាអំណាចដែលមិនបង្ក​គ្រោះ​ថ្នាក់​នៅ​ក្នុង​តំបន់។ ចិន​ចង់​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​មាន​ការ​ទុកចិត្ត​លើ​ខ្លួនថាជា​ប្រទេស​មួយ​ដែល​មើលថែទាំ​ពួកគេ​ដើម្បី​ជំនួស​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់»។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន ហួ ​បាន​រាយការណ៍​ថា កប៉ាល់​ពេទ្យពណ៌ស​នោះ​ដែល​ត្រូវ​បាន​ប្រតិបត្តិការ​ដោយ​កង​នាវា​កងទ័ព​រំដោះ​ប្រជាជន​ចិន ​មាន​កម្ពស់​៣៥​ម៉ែត្រកន្លះ ​ហើយ​មាន​៨ជាន់។

លោក Carl Thayer ជា​សាស្ត្រាចារ្យ​ខាងន​យោបាយ​នៅ​ឯ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី ​និយាយ​ថា ក្រុម​មន្រ្តី​ចិន​អាច​សង្ឃឹម​ថា នៅទី​បញ្ចប់​កប៉ាល់​របស់​ពួកគេ ​អាច​ប្រៀប​ធៀប​ទៅនឹង​កប៉ាល់​ពេទ្យ USNS Mercy របស់​សហរដ្ឋ​អាមេរិក។

អ្នក​រាំ​វេណេស៊ុយអេឡា​ស្វាគមន៍​ការ​មក​ដល់​របស់កប៉ាល់​ពេទ្យ​របស់​កងទ័ព​ជើង​ទឹក​ចិន​ឈ្មោះ «The Peace Ark» នៅ​កំពង់ផែ​មួយ​ក្នុង​ក្រុង la Guaira ប្រទេស​វេណេស៊ុយអេឡា កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
អ្នក​រាំ​វេណេស៊ុយអេឡា​ស្វាគមន៍​ការ​មក​ដល់​របស់កប៉ាល់​ពេទ្យ​របស់​កងទ័ព​ជើង​ទឹក​ចិន​ឈ្មោះ «The Peace Ark» នៅ​កំពង់ផែ​មួយ​ក្នុង​ក្រុង la Guaira ប្រទេស​វេណេស៊ុយអេឡា កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

លោក Thayer ​មាន​ប្រសាសន៍ទៀត​ថា កប៉ាល់ USNS Mercy ​មាន​ទីតាំង​នៅ​ទីក្រុង​ San Diego រដ្ឋកាលីហ្វ័រញ៉ា​ដើម្បី​គាំទ្រ​កងទ័ព​សហរដ្ឋ​អាមេរិក ​រួមមាន​ទាំងនាវា​ហើយ​អាច​ផ្តល់​ការថែទាំ​ខាង​មនុស្សធម៌​ក្នុង​អំឡុង​ពេល​សន្តិភាព។​ កង​នាវា​សហរដ្ឋ​អាមេរិក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ឆ្នាំ​២០១៦​ថា ​កប៉ាល់​ពេទ្យ USNS Mercy នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​អាស៊ី រួមមានវៀតណាម​និង​ហ្វីលីពីន​ដើម្បី​ហ្វឹក​ហាត់​ផ្តល់​ជំនួយ​សង្គ្រោះ។ កប៉ាល់​នោះ​ដឹក​បុគ្គលិក​មកពី​ប្រទេស​ជាច្រើន​នៅពេល​បំពេញ​បេសកកម្ម។

លោក មានប្រសាសន៍​ទៀត​ថា៖ «កប៉ាល់​ជួយ​សង្គ្រោះ​នោះ ​អាច​ត្រូវ​រៀប​ចំ​បម្រុង​ធ្វើ​ដូចជា​កប៉ាល់​ពេទ្យ​អាមេរិក​ដែរ។ កប៉ាល់​ពេទ្យ​នោះ​មិន​ត្រូវ​តែ​ជា​របស់​ចិន​ទេ។ វា​អាច​ជារ​បស់​រដ្ឋ​ចម្រុះ ​ដូច្នេះ ​ចិន ឥឡូវនេះ​បាន​ស្ថិត​នៅ​ក្នុង​សម្ព័ន្ធភាព​ធំៗ​នោះ​ដែរ»។

បើតាម​កម្មវិធី​កិច្ច​ផ្តួច​ផ្តើម​នៅ​ក្រោមមជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរ​ជាតិ​ដែល​ជា​អង្គការ​ស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រ​ទេស​ទាមទារ​ដែន​សមុទ្រ​ផ្សេង​ទៀត មិន​មាន​កម្លាំង​ខាង​យោធា​ ឬ​បច្ចេកវិទ្យា​ដូច​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ដែល​លាត​សន្ធឹង​ពី​កោះ Borneoទៅ​ដល់​ទីក្រុង​ហុងកុង។ នៅលើ​កោះ​៣​ដ៏​សំខាន់​នៅ​ក្នុងប្រជុំ​កោះ Spratly ចិន​បាន​ស្ថាបនា​ផ្លូវយន្តហោះ​ និង​កន្លែង​សម្រាប់​ទុក​យន្តហោះ។​

ចិន​ក៏​ប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន)​ នៅលើដែន​សមុទ្រ​នោះ​ដែរ ​ហើយកាល​ពី​ខែ​សីហា ​កប៉ាល់​ដែល​ដឹក​ជញ្ជូន​ទំនិញ​៨ពាន់​តោន ​បានឆ្លងកាត់​សាក​ល្បង​ដែល​អាច​ដឹក​គ្រឿង​ផ្គត់ផ្គង់​ទៅ​កាន់កោះ​តូចៗ​ទាំង​នោះ។

លោក Oh Ei Sun អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​ក្នុង​ប្រទេស​សិង្ហបុរី ​បាន​និយាយ​ថា កប៉ាល់​ពេទ្យ​របស់​ចិន ​នឹង​ចូលរួមជាមួយ​អង្គភាព​យោ​ធា​ផ្សេង​ទៀត​ដើម្បី​ការពារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ដូ​ចជាជួយ​ផ្តល់​ប្រយោជន៍​សាធារណជន​ផង​ដែរ។

ប្រទេស​ទាមទារ​ដែន​សមុទ្រ​ទាំងអស់​ឲ្យ​តម្លៃសមុទ្រ​ត្រូពិក​នោះ​ចំពោះ​ការសម្បូរ​ត្រី ​ថាម​ពល​និង​ផ្លូវនាវាចរណ៍។ ចិន​និង​វៀតណាម ​បាន​ប៉ះទង្គិច​គ្នា​ជា​រឿយៗ​នៅ​សមុទ្រ​នោះ​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៧០មក។ ប្រទេស​ហ្វីលីពីន​កំពុង​ក្តៅ​ក្រហាយ​កាន់​តែ​ខ្លាំង​ឡើង​អំពី​សកម្មភាព​ចិន​នៅ​ប្រជុំ​កោះ Spratly ដែល​នៅ​ទី​នោះ​រដ្ឋាភិបាល​ក្រុង​ម៉ានីល ​ក៏បាន​ទាម​ទារ​កោះ​តូច​ៗ​ចំនួន១០​ដែរ។

ដោយសារ​តែ​មាន​ការដាក់​គំនាប​ពី​បរទេស​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ប្រសើរ​ឡើង​ជា​មួយ​ប្រទេស​ទាម​ទារ​ផ្សេង​ទៀត ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦មក ចិន​បាន​ចាប់ផ្តើម​ការវិនិយោគ​ទុន​និង​ជំនួយ​ដល់​ប្រទេស​ខ្លះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ដែលមាន​ប្រទេស​១០​ជាសមាជិក ​កំពុង​ជំរុញ​នៅ​ពេល​ឥឡូវនេះ​ឲ្យ​មាន​ក្រម​ប្រតិបត្តិ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជា​អកុសល​នៅ​តាម​ដែន​សមុទ្រ ​ហើយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជា​ធម្មតា​បាន​បញ្ជូន​នាវា​ចម្បាំង​ទៅ​ព្រមាន​ចិន​ដែល​បាន​ប្រឆាំង​នឹង​ប្រទេស​ផ្សេង​ទៀត​មិន​ឲ្យ​ប្រើប្រាស់​ផ្លូវទឹក​នេះ។

លោក Oh បាន​មាន​ប្រសាសន៍​ទៀត​ថា «ប្រសិន​បើ ចិន ​ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​កិត្យានុភាព​និង​ទំនាក់​ទំនងរបស់​ខ្លួន​ជាមួយ​ប្រទេស​ទាមទារ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​ផ្សេងៗ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ចិន ​ត្រូវ​តែផ្តល់​ប្រយោជន៍​សាធារណៈ​កាន់​តែ​ច្រើន​ឡើង​ថែមទៀត​ក្នុង​ទម្រង់​ដូច​ជា​កប៉ាល់​ពេទ្យ​នេះ»។

លោក Oh ប្រមើល​មើល​ថា កប៉ាល់​ពេទ្យនេះ​ ធ្វើ​ការ​ជួយ​សង្គ្រោះដើម្បី​ទាក់​ទាញការ​ចាប់​អារម្មណ៍​ដូចជា​ការ​បើក​ចម្ងាយ​ជាង​១ពាន់​គីឡូម៉ែត្រ​ដើម្បីជួយ​អ្នក​នេ​សាទនោះ។

លោក Nguyen បាននិយាយទៀតថា៖ «ក៏ប៉ុន្តែ ​សម្រាប់​វៀតណាម​ដែល​ជា​ប្រ​ទេសមួយជំទាស់ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​ការ​ត្រួត​ត្រា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ការ​សង្ស័យ​ចំពោះ​គោល​បំណង​ពិត​នៃ​កបាល់​ពេទ្យ​ចិន​នេះ»៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG