ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​​​និង​អូស្ត្រាលី​​​ចុះ​​​ហត្ថលេខា​​​លើ​​​សេចក្ដី​​​ប្រកាស​​​ពាណិជ្ជកម្ម​​​សេរី


ប្រធានាធិបតី​​​ចិន Xi Jingping (​​​ខាងឆ្វេង)​​​ចាប់​​​ដៃ​​​ជាមួយ​​​នាយក​​​រដ្ឋមន្ត្រី ​​​អូស្ត្រាលី​​​លោក ​​​Tony ​​​Abbott ​​​បន្ទាប់​​​ពី​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​សេចក្ដី​​​ប្រកាស​​​ពាណិជ្ជកម្ម​​​សេរី​​​នៅ​​​ឯ​​​សភា​​​ក្នុង​​​រដ្ឋធានី​​​ Canberra ​​​កាល​​​ថ្ងៃ​​​ចន្ទ​​​។

ប្រទេស​ចិន​និង​អូស្ត្រាលី​ ​បាន​ចុះហត្ថលេខា​លើ​សេចក្ដី​ប្រកាសកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជា​ប្រវត្តិសាស្ត្រ​មួយបន្ទាប់​ពី​ការ​ចរចា​អស់​រយៈ​ពេល​ប្រហែល​មួយ​ទសវត្សរ៍​។

លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ Tony Abbot ​និង​ប្រធានាធិបតី​ចិន​ Xi ​Jinping ដែល​កំពុង​បំពេញ​ទស្សនៈ​កិច្ចប្រទេស​អូស្ត្រាលី​នោះ​ដែរ​ ​បាន​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ពិធី​ចុះ​ហត្ថ​លេខាមួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ឯ​សភា​ក្នុង​រដ្ឋ​ធានី​Canberra​។

​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ ​ចិន​ត្រូវ​គេ​រំពឹង​ថា​នឹង​បើក​ទីផ្សារ​ដល់​ការ​នាំ​ចូល​ទំនិញ​កសិកម្ម​និង​ផ្នែក​សេវាកម្មពី​អូស្ត្រាលី​ ក៏ដូចជា​បន្ធូរបន្ថយ​ការរឹតត្បិតលើ​ការ​វិនិយោគ​ទុន​ចិន​ក្នុង​ប្រទេស​អូស្ត្រាលី​។ ​ពន្ធ​ទាំងអស់​លើ​ធន​ធាន​របស់​អូស្ត្រាលី ​នឹង​ត្រូវ​លុប​ចោល ​រួមមាន​ជាមួយ​ពន្ធ​លើ​ការ​នាំ​ចេញសាច់​គោ ​សាច់​ជាម​។ ​

កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្មក៏​នឹងធ្វើ​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ឡើង​ដល់​ធនាគារ ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​និង​សាកលវិទ្យាល័យ​អូស្ត្រាលី​លី ​នៅ​ក្នុង​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ចិន​។

​មុន​ពេល​ចុះ​ហត្ថលេខាលោក​ប្រធានាធិបតី​Xi ​បាន​ប្រាប់​សភា​អូស្ត្រាលី​ថា គោល​បំណង​របស់​លោក​គឺ​ចង់​បង្កើន​ប្រាក់ចំណូល​ជាតិ​ទ្វេដង​របស់​ចិន​នៅ​ឆ្នាំ​២០២០​ហើយ​បង្កើតប្រទេស​សង្គម​និយម​គំរូ​មួយ​។ ​លោកបញ្ជាក់​ថារដ្ឋាភិបាល​ទីក្រុង​ប៉េកាំងផ្ដោត​លើ​ការ​លើក​ស្ទួយ​សន្តិភាព​។ ​

ប្រធានាធិបតី​ចិន​បាន​ទទួល​ការ​ទះ​ដៃ​អបអរ​សាទរ​ដោយ​ការ​ងើប​ឈរ​នៅ​ពេល​បញ្ចប់​សុន្ទរកថា​របស់​លោក​។ ក៏ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ជឿ​ជាក់​ថា កិច្ច​ព្រមព្រៀង​នោះ​អាច​បង្កើន​តម្លៃ​ម្ហូប​អាហារ​ដល់​ក្រុម​អ្នក​ប្រើ​ប្រាស់​ទំនិញ​អូស្ត្រាលី​៕

XS
SM
MD
LG