ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ចិន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​លើ​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា


រូបឯកសារ៖ សកម្មភាព​របស់​អ្នក​វាយប្រហារ​តាម​អ៊ីនធឺណិត។

អ្នក​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា​សំខាន់ៗ ដែល​នេះ​ជា​អ្វី​ដែល​គេ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​ជា​ការ​វាយ​ប្រហារ​របស់​រដ្ឋាភិបាល​ចិន​ដែល​មាន​ការ​សម្រប​សម្រួល​មួយ នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​របស់​ប្រទេស​កម្ពុជា​ចូល​មក​ដល់​នៅ​ចុង​ខែ​កក្កដា​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​មួយ​របស់​សហរដ្ឋ​អាមេរិក។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ព្រឹទ្ធសភា ក្រសួង​ការបរទេស ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រង​ការ​ប៉ះ​ពាល់​ដោយសារ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​នេះ។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​ការទូត​បរទេស ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ក៏​រង​ការ​ប៉ះពាល់​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​សន្និដ្ឋាន​របស់​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត FireEye។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «យើង​រំពឹង​ថា សកម្មភាព​នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចិន​មាន​លទ្ធភាព​អាច​មើល​ឃើញ​កាន់​តែ​ទូលំទូលាយ​ទៅ​លើ​ការ​បោះ​ឆ្នោត និង​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​កម្ពុជា»។

ក្រុមហ៊ុន ​FireEye នេះ​បាន​រក​ឃើញ​ថា កម្មវិធី​កុំព្យូទ័រ​មេរោគ TEMP.Periscope ដែល​ក្រុមហ៊ុន​នេះ​បាន​រក​ឃើញ​តាំង​ពី​ឆ្នាំ ២០១៣ មក ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ប្រឆាំង​នឹង​មុខ​ព្រួញ​នយោបាយ​កម្ពុជា​នានា តាំង​ពី​យ៉ាង​ហោច​ណាស់​ខែ​មេសា ឆ្នាំ ២០១៧ មក។ សមាជិក​ជា​ច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​កាល​ពី​ឆ្នាំ​មុន ក៏​បាន​រងគ្រោះ​ផង​ដែរ​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG