ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​ក្នុង​ការវាយប្រហារ​ព្រះវិហារគ្រិស្ត Charleston ត្រូវ​បាន​​ចាប់​ខ្លូន


ជន​សង្ស័យដែល​ទី​ភ្នាក់​ងារ FBI​​ បាន​កំណត់​មុខ​សញ្ញាតាម​រយៈវីដេអូកាមេរ៉ាសុវត្ថិភាព​នៅ​ក្នុង​ព្រះវិហារគ្រិស្ត Charleston ក្នុង​រដ្ឋ South Carolina កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៥។
ជន​សង្ស័យដែល​ទី​ភ្នាក់​ងារ FBI​​ បាន​កំណត់​មុខ​សញ្ញាតាម​រយៈវីដេអូកាមេរ៉ាសុវត្ថិភាព​នៅ​ក្នុង​ព្រះវិហារគ្រិស្ត Charleston ក្នុង​រដ្ឋ South Carolina កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៥។

​ឧក្រិដ្ឋ​ជន​ដែល​បាន​បាញ់​សម្លាប់មនុស្ស​៩​នាក់នៅ​ព្រះ​វិហារ​ប្រវត្តិ​សាស្រ្ត​អាហ្វ្រិក​នៅ​យប់​ថ្ងៃ​ពុធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ ក្នុង​ទីក្រុង​ Charleston ​រដ្ឋ​ South Carolina ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិកត្រូវ​បាន​ចាប់​ខ្លួន។​

​ប៉ូលីស​ដែល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេតនោះថា វា​ជាឧក្រិដ្ឋកម្ម​ដោយ​ការ​ស្អប់។

លោកGreg Mullenប្រធាន​ប៉ូលីស​ក្រុង Charlestonបាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍​នេះ​ថា បុរស​ស្បែក​ស​ម្នាក់​ដែល​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ ​បាន​ដើរ​ចូល​ក្នុង​ព្រះ​វិហារ​គ្រិស្ត​សាសនា Methodist Episcopal ក្នុង​អំឡុង​ពេល​សូត្រ​ធម៌​ប្រចាំ​សប្តាហ៍ ​ហើយ​បាន​ចាប់​ផ្តើម​បាញ់​ប្រហារ។

​លោក Mullen ​បាន​និយាយ​ទៀត​ថា ​មនុស្ស៨​នាក់​បាន​ស្លាប់​នៅ​ព្រះ​វិហារ ​ខណៈ​ដែល​មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់ ​បន្ទាប់​ពី​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ។ ក្រុម​អាជ្ញាធរ​បាន​បញ្ចេញ​ខិតប័ណ្ណ ​ដែល​មាន​រូប​របស់​ជន​សង្ស័យ​ជា​ខ្មាន់​កាំភ្លើង នៅ​ពេល​ដែល​ជន​នោះ​ដើរ​ចូល​ព្រះ​វិហារ។

សេចក្តី​រាយការណ៍​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ឳ​ Clementa Pinckney ​ជា​ប៉ាស្ទ័រ​ព្រះ​វិហារ​គ្រិស្ត​សាសនា​ ដែល​បាន​បម្រើ​អង្គការ​និតិបញ្ញត្តិ​នៅ​រដ្ឋ South Carolina ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​រដ្ឋ​នោះ ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្សដែល​ត្រូវ​បាន​សម្លាប់​ដូច​កម្រោល​ចូល​នេះ។​

មនុស្ស​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​រង​របួស​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នេះ ​ដែល​លោក Mullen ​ប្រធាន​ប៉ូលីស​ទីក្រុង​នោះ​បាន​ហៅ​ថា ជា​ការ​ពិបាក​យល់។

​លោក Mullen ​បាន​មាន​ប្រសាសន៍​ថា ​ជន​សង្ស័យ​ត្រូវ​បាន​គេជឿ​ជាក់​ថា ​មាន​គ្រោះ​ថ្នាក់​បំផុត។ ​លោក​និយាយ​ទៀត​ថា ​ការ​បាញ់​ប្រហារ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជាឧក្រិដ្ឋកម្ម​ដោយ​ការស្អប់​ ​ហើយ​ថា​ទី​ភ្នាក់​ងារ FBI​កំពុង​ជួយ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ៕

XS
SM
MD
LG