ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

តារា​ល្បីៗ​​​ចូលរួម​យុទ្ធនាការ​«ផ្អាក» Instagram ដើម្បី​ប្រឆាំង​​ភាព​អសកម្ម​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​


រូបឯកសារ៖ អ្នកស្រី Kim Kardashian ចូលរួមក្នុងកម្មវិធី Magazine 2019 Innovator Awards នៅក្រុងញូវយ៉ក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

តារាល្បីៗ​របស់​អាមេរិកដូច​ជាអ្នក​ស្រី Kim Kardashian West អ្នកចម្រៀង​អ្នកស្រី Katy Perry និងតារាភាពយន្ត​លោក Leonardo DiCaprio​ ជាដើម​ បានចូលរួម​ក្នុង​យុទ្ធនាការ​ឈ្មោះ #StopHateforProfit ដើម្បី​ផ្អាក​ការ​ផ្សាយ​ជា​បណ្តោះ​អាសន្ន​រយៈ​ពេល​២៤​ម៉ោង​តាម​បណ្តាញ​សង្គម Instagram នៅ​ថ្ងៃពុធ។

ពួក​គេ​ធ្វើដើម្បី​ប្រឆាំងនូវ​អ្វី​ដែលពួក​គេ​ហៅ​ថាជា​បរាជ័យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Instagram ​ក្នុង​ការ​ដោះស្រាយ​នូវ​សារ​និង​រូបភាព​បែបហិង្សា​ និង​ធ្វើ​ឲ្យស្អប់​គ្នា​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​ព័ត៌មានមិន​ពិតទាក់​ទង​និង​ការ​បោះ​ឆ្នោតនោះ។​

ក្រុមហ៊ុន​ហ្វេសប៊ុក បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ​ ក៏​ប៉ុន្តែ​បាន​យោង​ទៅសេចក្តី​ប្រកាស​ថ្មីៗ​ដែល​ខ្លួន​ធ្វើ អំពី វិធានការ​នានា​ដែល​ខ្លួន​កំពុង​ធ្វើ ដើម្បីកម្រិត​ការ​បង្ហោះ​នូវ​ខ្លឹម​សារ​ផ្សេងៗ​ពី​សំណាក់​ក្រុម​ដែល​គាំទ្រ​ឲ្យ​មាន​អំពើ​ហិង្សា និង​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ ក្នុង​ការការពារ​ការ​បោះឆ្នោត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕​

XS
SM
MD
LG