ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នេសាទ​អេស្ប៉ាញសម្អាត​កាកសំណល់ប្លាស្ទិក​ចេញ​ពីមហាសមុទ្រ


រូបភាព​ឯកសារ៖ ដបប្លាស្ទិក​មួយ​និង​កំទេចកាកសំណល់​ផ្សេងទៀត​ត្រូវ​បាន​រលកបោក​មក​ឆ្នេរមហាសមុទ្រឥណ្ឌា​ Uswetakeiyawa, ភាគខាងជើង​ទីក្រុង Colombo ប្រទេស​ស្រីលង្កាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥។
រូបភាព​ឯកសារ៖ ដបប្លាស្ទិក​មួយ​និង​កំទេចកាកសំណល់​ផ្សេងទៀត​ត្រូវ​បាន​រលកបោក​មក​ឆ្នេរមហាសមុទ្រឥណ្ឌា​ Uswetakeiyawa, ភាគខាងជើង​ទីក្រុង Colombo ប្រទេស​ស្រីលង្កាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥។

រៀង​រាល់ឆ្នាំ​កាក​សំណល់​ប្លាស្ទិក​ប្រមាណ​១២​លាន​តោន​ត្រូវ​បាន​ទម្លាក់​ចូល​ក្នុង​មហា​សមុទ្រ​នានា​ក្នុង​ពិភពលោកដែល​បាន​បំពុល​ទឹក​សម្លាប់​សត្វ​ព្រៃ​និង​បង្កើត​ជា​មីក្រូ​ប្លាស្ទិកក្នុង​បណ្តាញ​ចំណី​អាហារ។​ឥឡូវ​នេះ​ ​ក្រុម​អ្នក​នេសាទ​មួយ​ក្រុម​នៅ​ទីក្រុង Barcelona​ ប្រទេស​អេស្បាញ​បាន​ចាប់​ផ្តើម​គម្រោង​ថ្មី​ដែល​ពួក​គេ​ទទួល​បាន​ជំនួយ​ហិរញ្ញ​វត្ថុ​ដើម្បី​រើស​ប្លាស្ទិក។​

លោក​ Carlos Martin​ និង​គ្នា​របស់​គាត់​តែង​ទៅ​លើក​សំណាញ់​ម៉ោង​៥​ព្រឹក​នៅ​កំពង់ផែ​ក្រុង​Barcelona​នៃ​សមុទ្រ​មេឌីទែរ៉ាណេ។​

ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​ការងារ​នេះ​កាន់តែ​លំបាក​ឡើង។​មិន​សូវ​មាន​ត្រី​ជាប់​សំណាញ់​ទេ​ ​ប៉ុន្តែ​បែរ​ជា​មាន​កាក​សំណល់​ប្លាស្ទិក​ច្រើន​ទៅ​វិញ។​

លោក​Carlos Martin​ជាអ្នក​នេសាទ​ថ្លែង​ថា៖​

«ខ្ញុំ​បង់​សំណាញ់​ក្នុង​ទន្លេ​ដែល​មាន​សំរាម​ច្រើន។​ មាន​ប្លាស្ទិក​កាន់​តែ​ច្រើន​នៅមាត់​ទន្លេ»។​

លោក ​Martin​ត្រូវចំណាយ​ច្រើន​ជិះ​ទៅ​ឆ្ងាយចៀស​វាង​កាក​សំណល់។​

«យើង​ដាក់​ប្លាស្ទិក​នៅ​ដោយ​ឡែក​ហើយ​យក​វា​មក​គោក​វិញ​ ​ប៉ុន្តែ​បំណែក​ប្លាស្ទិក​ជាប់​នៅ​សំណាញ់។​ដូច្នេះ​ពេល​វា​សើម​ប្រឡាក់​ដី​វាធ្វើឲ្យ​សំណាញ់​កាន់តែធ្ងន់​ហើយ​ធ្វើ​ឲ្យ​សំណាញ់​រហែក»។​

រដ្ឋាភិបាលថាដំណោះស្រាយ​គឺ​ឲ្យ​ក្រុម​អ្នក​នេសាទជា​អ្នក​នាំមុខ​ប្រមូលប្លាស្ទិក​ក្នុង​សមុទ្រ។​
ដំបូងឡើយ​សហភាព​អឺរ៉ុប​និង​រដ្ឋាភិបាល​Catalan​ ថាយក​ថវិកា​១​លាន​អឺរ៉ូ​មកគាំទ្រ​អ្នក​នេសាទ​រាប់សិប​នាក់​ដូចជ​ាលោក​ Martin។​ប៉ុន្តែ​ពួក​គេ​បាន​ប្តូរ​វិធាន​ការ​មក​ជួយ​ពួកគេ​ទាញ​យក​ប្លាស្ទិក​វិញ។​

លោក​ Sergi Tudela ​អគ្គ​នាយកដ្ឋាន​នេសាទ​ប្រទេស​Catalan​ថ្លែង​ថា៖​

«ពួក​គេ​អាច​យក​ថវិកា​នេះ​ទិញសម្ភារៈដោះ​ស្រាយ​បញ្ហា​ប្លាស្ទិក។​ស្រប​ពេល​គ្នា​នេះ​ពួក​គេ​អាច​សិក្សា​អំពី​ប្រភព​នៃ​សំរាម​ក្នុង​សមុទ្រ​នេះ។​យើង​សង្ឃឹម​ថាបើ​យើង​ជោគ​ជ័យ​ក្នុង​គម្រោង​នេះ​ដែល​អាចយក​ទៅ​អនុវត្ត​នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ»។​

រដ្ឋាភិបាល​ថា​ចំនួន​កាក​សំណល់​ប្លាស្ទិក​ន​ៅឆ្នេរ​សមុទ្រ​អេស្បាញ​កើន​៦៤​ភាគ​រយ​រយៈ​ពេល​ត្រឹម​៦​ឆ្នាំ។​លោក ​Martin​ថា​សហគមន៍​នេសាទ​ឥឡូវ​យល់​ពី​បញ្ហា​នេះ។

«ពីមុន​យើង​មិន​យល់​អ៊ីចឹង​ទេ។​សំណាញ់​យើង​ជាប់​សំរាមយើង​បោះ​វា​ចូល​សមុទ្រ​វិញ។​យើង​មិន​បាន​គិត។​ឥឡូវ​យើង​លែង​បោះ​អ្វី​ចូល​ក្នុង​ទឹក​វិញ​ហើយ។​យើង​ប្រមូល​គ្រប់​យ៉ាង​ទៅ​គោក​វិញ»។​

មាន​សន្ទូច​ត្រីភាគ​ច្រើន​នៅ​ក្នុងកាក​សំណល់​ប្លាស្ទិក​ពី​៨​ដល់​១២​លាន​តោន​ចោល​ក្នុង​សមុទ្រ​នានា​ក្នុង​ពិភព​លោក​រៀង​រាល់​ឆ្នាំ។​

លោក​ម៉ាទីន​និង​សហគមន៍​នេសាទ​ប្តេជ្ញា​ថា​នឹង​ផ្លាស់​ប្តូរ​មុខ​មាត់​វិស័យ​នេះ​ហើយ​ចូលរួម​សម្អាត​សមុទ្រ៕

XS
SM
MD
LG