ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ដោយ​មេរោគ​កូរ៉ូណា​ឡើង​ទៅ​ដល់​ចំនួន​ខ្ពស់​ថ្មី​មួយ


អ្នក​ទេសចរ​ដែល​ពាក់​ម៉ាស់​ទៅ​ដល់​អាកាសយានដ្ឋាន Ngurah Rai ក្នុង​ក្រុង Denpasar កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នក​ទេសចរ​ដែល​ពាក់​ម៉ាស់​ទៅ​ដល់​អាកាសយានដ្ឋាន Ngurah Rai ក្នុង​ក្រុង Denpasar កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

មេរោគ​កូរ៉ូណាបាន​ផ្តាច់​ផ្តល់​ជីវិត​មនុស្ស​៨៦​នាក់​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ​ដែល​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​ពេល​ដែល​មេរោគ​នេះ ​បាន​បន្ត​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​នៅ​ក្នុង​ប្រទេស​ចិន​ហើយ​និង​ផ្នែកផ្សេងៗ​ទៀត​របស់​ពិភពលោក។

ក្នុង​ចំណោម​មនុស្ស​ដែល​ស្លាប់​ថ្មីៗនេះ ​មាន​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​នៅ​ក្នុង​ទីក្រុង​វូហាន​នៃ​ប្រទេស​ចិន ​ដែល​ជា​ទី​កន្លែង​ផ្ទុះ​ឡើង​នូវមេរោគ​នោះ។ នេះ​តាម​ការ​បញ្ជាក់​របស់​ពួក​មន្រ្តី​នៅឯ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

ស្ថានទូតអាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិកាំង​អាយុ​៦០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី៦ ​ខែ​កុម្ភៈ។ ពលរដ្ឋ​ជប៉ុន​ម្នាក់​ ក៏​ត្រូវបាន​គេ​រាយ​ការណ៍​ថា ​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង​វូហាន​ដោយ​សារ​ជំងឺ​រលាក​សួត ដូចជា​បណ្តាល​មក​ពី​មេរោគ​កូរ៉ូណា ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ មិន​មានការ​បញ្ជាក់​អំពី​បញ្ហា​នេះ​ទេ។

សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹងថា ខ្លួន ​បាន​ផ្តល់​ប្រាក់​ចំនួន​១​រយ​លាន​ដុល្លារ​ដល់​ប្រទេស​ចិន​និង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​រង​ផលប៉ះពាល់​ដោយ​មេរោគកូរ៉ូ​ណាវីរុស​ដ៏​ប្រល័យ​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការរាលដាល ​នៅពេល​ដែល​ចំនួន​មនុស្ស​ស្លាប់ ​បាន​កើន​ឡើង​ទៅ​ដល់​៧២២​នាក់​នៅ​ក្នុង​ប្រទេស​ចិន។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ធ្វើការ​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​និយាយ​ថា «ការសន្យារួមជាមួយ​ជំនួយ​មនុស្សធម៌​ដែល​មាន​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ដោយ​ផ្នែក​ឯកជន​របស់​សហរដ្ឋ​អាមេរិក​បង្ហាញ​ពីការ​ដឹកនាំ​ដ៏​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុងការ​ឆ្លើយតប​ដល់​ការ​ផ្ទុះឡើង​នូវ​មេ​រោគនេះ។

​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ បាន​សរសើរ​ការ​ខំប្រឹងប្រែង​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ​ជីងពីងប្រយុទ្ធ​ប្រឆាំង​មេរោគ​កូរ៉ូណា​វីរុស​នៅពេល​ដែល​លោក​ប្រធានា​ធិបតី​ស៊ី ​ប្រឈម​ការ​រឹះគន់​ដ៏​ខ្លាំង​បន្ទាប់​ពី​ការ​ស្លាប់​របស់​វេជ្ជបណ្ឌិត​ម្នាក់​ដែល​ទាក់​ទិន​នឹង​មេរោគ​នេះ​ដែល​បាន​ចេញការ​ព្រមានភ្លាម​ៗ​អំពីការ​ផ្ទុះ​ឡើង​នូវ​មេរោគ​នេះ។

បន្ទាប់ពី​ការ​សន្ទនា​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយប្រធានាធិបតីស៊ី ​លោក​ប្រធានាធិបតី​ត្រាំ បាន​សរសើរ​ការ​ឆ្លើយ​តប​របស់​ចិន​ហើយ​បាន​និយាយ​ថា លោកស៊ី ​បាន​ដឹកនាំ​អ្វី​ដែល​នឹងក្លាយ​ជា​កិច្ច​ប្រតិបត្តិការ​ជោគជ័យ​បំផុត»៕

XS
SM
MD
LG