ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​កាណាដាម្នាក់​រងការចោទប្រកាន់​​ពីការ​បាញ់​ប្រហារ​នៅ​ព្រះវិហារ​ឥស្លាម​ក្នុង​ទីក្រុង Quebec


ស្រ្តី​ជនជាតិ​មូស្លីម​ម្នាក់​មាន​អារម្មណ៏​ស្រងូត​ស្រងាត់​ក្នុង​សហគមន៍​មូស្លីម​ទីក្រុង Montreal ក្នុង​ Quebec កាល​ពី​ថ្ងៃទី៣០ មករា ២០១៧។
ស្រ្តី​ជនជាតិ​មូស្លីម​ម្នាក់​មាន​អារម្មណ៏​ស្រងូត​ស្រងាត់​ក្នុង​សហគមន៍​មូស្លីម​ទីក្រុង Montreal ក្នុង​ Quebec កាល​ពី​ថ្ងៃទី៣០ មករា ២០១៧។

​ប៉ូលិស​នៅក្នុង​ទីក្រុង Quebec ​នៃ​ប្រទេស​កាណាដា​បាន​ចោទ​ប្រកាន់​និស្សិតសាកល​វិទ្យា​ល័យបារាំង​ កាណា​ដាម្នាក់​ពីឃាតកម្ម​បន្ទាប់​ពី​ការវាយ​ប្រហារ​ដ៏​ប្រល័យ​ទៅ​លើ​ព្រះ​វិហារ​ឥស្លាម​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង។

Alexandre Bissonnette អាយុ​២៧​ឆ្នាំបានរងការ​ចោទ​ប្រកាន់​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ពី​បទ​ចោទ​ប្រកាន់​ចំនួន៦ពី​បទ​ឃាតកម្ម​កម្រិត​ទី១​ហើយ​នឹង​បទចោទ​ប្រកាន់​ចំនួន​៥ ទៀត​ពីការ​ប៉ុនប៉ង​ធ្វើ​ឃាត​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ដែល​លោក​នាយករដ្ឋ​មន្រ្តី​កាណា ដា Justin Trudeau បាន​ថ្កោល​ទោស​ថាជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើ​ព្រះ​វិហារ​ឥស្លាម។

មនុស្ស​ជាង​៥០​នាក់​បាន​ស្ថិត​នៅឯមជ្ឈមណ្ឌលវប្បធម៌​ឥស្លាម​ក្រុង Quebec នៅ​ពេល​ដែល​ការ​បាញ់​ប្រហារ​បាន​កើត​មាន​ឡើង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។ ​លោកស្រី Christine Coulombeអ្នកនាំ​ពាក្យ​ប៉ូលិស​បាន​និយាយ​ថា ​ជន​រង្គ្រោះ​៦​នាក់មាន​អាយុ​ពី​៣៥​ឆ្នាំ​ទៅ​ប្រហែល​៧០​ឆ្នាំ។​ មនុស្ស​៨​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ ​រួមមានមនុស្ស​៥​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ។

មនុស្ស​ទី​២​ជា​ជន​សង្ស័យ​បាន​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ​ក៏ប៉ុន្តែ ​ឥឡូវនេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សាក្សី។

ប៉ូលិស​មិន​បាន​ផ្តល់​មូលហេតុ​នៃការ​វាយ​ប្រហារ​នេះ​ទេហើយ​គេមិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ​តើ​មាន​មនុស្ស​ផ្សេង​ទៀត​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នេះ​ឬ ទេ។

លោក Martin Planteមេបញ្ចាការ​កងអាវុធ​ហត្ថ​ជាតិ​កាណាដាបាន​និយាយ​ថា៖ «ការ​ស៊ើបអង្កេតនៅពេល​នេះ​ជាការ​ស៊ើបអង្កេត​ក្នុង​ស្រុក។​ លោក​និយាយ​ទៀត​ថា ​ប៉ូលិស​នឹង​ប្រមូល​ព័ត៌មាននិង​ភស្តុតាងបន្ថែម ​ហើយ​បន្ទាប់​មក​នឹងចាត់​វិធានការ‍»៕

XS
SM
MD
LG