ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​កាណាដា​​ចាប់​​ខ្លួន​​បងប្អូន​​​​​ប្រុស​​ភ្លោះ​ពាក់ព័ន្ធ​​នឹង​​ការ​ចោទ​​ប្រកាន់​​ភេរវកម្ម​


ផែនទី​បង្ហាញ​ក្រុង​ Ottawa ប្រទេស​កាណាដា​។ក្រុម​ប៉ូលិស​កាណាដា​បាន​ចាប់ខ្លួន​បងប្អូន​ប្រុស​ពីរ​នាក់​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ភេរវកម្ម​មួយ​ចំនួន។
ផែនទី​បង្ហាញ​ក្រុង​ Ottawa ប្រទេស​កាណាដា​។ក្រុម​ប៉ូលិស​កាណាដា​បាន​ចាប់ខ្លួន​បងប្អូន​ប្រុស​ពីរ​នាក់​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ភេរវកម្ម​មួយ​ចំនួន។

ក្រុម​ប៉ូលិស​កាណាដា​បាន​ចាប់ខ្លួន​បងប្អូន​ប្រុស​ពីរ​នាក់​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ភេរវកម្ម​មួយ​ចំនួន ​ក៏​ប៉ុន្តែ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ពី​សកម្មភាព​ភេរវកម្មទាំង​នោះ​ទេ។​

ក្រុម Royal Canadian Mounted Police បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​បងប្អូន​ប្រុស​ភ្លោះ​អាយុ២៤ឆ្នាំឈ្មោះ Ashton Carleton Larmond និង​ Carlos Larmond ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​សន្តិសុខ​ជាតិ។​

ជនសង្ស័យ​ Ashton Carleton ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«សម្រួល​សកម្មភាព​ភេរវកម្ម» ចំណែក​ឯការ​ចោទប្រកាន់​ប្រឆាំងនឹង​ Carlos មាន​រួម​បញ្ចូល ​«ការ​ប៉ុនប៉ង​ចាកចេញពី​ប្រទេស​កាណាដា​ទៅចូល​រួម​ក្នុង​សកម្មភាព​ភេរវកម្ម​នៅ​ឯក្រៅប្រទេស»។

ក្រុមប៉ូលីស RCMP និយាយ​ថា​ Carlos បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ក្រុង Montreal នៅ​ឯចំណត​យន្តហោះ​អន្តរជាតិ​ Pierre-Elliott Trudeau «នៅពេល​គាត់​ប៉ុនប៉ង​ធ្វើដំណើរ​ទៅ​ប្រទេស​ក្រៅ​សម្រាប់​គោលបំណង​ភេរវកម្ម»។​ Ashton បាន​ត្រូវ​ចាប់​ខ្លួន​នៅក្នុង​ក្រុង Ottawa។​

កាល​ពី​ខែ​តុលា ទាហាន​ពីរ​នាក់ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដាច់ដោយទ្បែក​ពី​គ្នា​មួយ​នៅ​ក្នុង​ប្រទេស​កាណាដា ដែល​ការ​វាយប្រហារ​នេះត្រូវ​បាន​ពណ៌នា​ដោយ​អាជ្ញាធរ​ថា​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម៕

XS
SM
MD
LG