ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បុរស​កម្ពុជា​បួន​នាក់ ដែល​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​នៅ​ប្រទេស​សូម៉ាលី បាន មក​ដល់​មាតុ​ប្រទេស​វិញ​ហើយ


ពលរដ្ឋខ្មែរ​បួននាក់ដែលត្រូវចាប់ជាចំណាប់ខ្មាំងនៅប្រទេសសូម៉ាលីត្រូវបញ្ចួនមកកម្ពុជាវិញនៅល្ងាច ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ពលរដ្ឋ​កម្ពុជា​ទាំង​បួន​នាក់​នោះ ដែល​បាន​ទៅ​ធ្វើ​ជា​ពលករ​នេសាទ​នៅ​ប្រទេស​ចិន​និង​ជប៉ុន​ ត្រូវ​បាន​​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ក្នុង​ប្រទេសសូម៉ាលី​​តាំង​ពី​ឆ្នាំ ២០១០។

បុរស​កម្ពុជា​ចំនួន​បួន​នាក់​ដែល​ត្រូវ​ចាប់​ធ្វើជា​ចំណាប់ខ្មាំង​នៅ​ប្រទេស​សូម៉ាលី អស់​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​ បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣០​នេះ បន្ទាប់​ពី​ពួកគេ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៦នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួចផុត​ពី​ការ​ឃុំឃាំង​របស់​ក្រុម​ចោរ​សមុទ្រ​នៅប្រទេស​សូម៉ាលីកាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា ​សប្ដាហ៍​មុន។

ពលរដ្ឋ​កម្ពុជា​ទាំង​បួន​នាក់​នោះ ដែល​បាន​ទៅ​ធ្វើ​ជា​ពលករ​នេសាទ​នៅ​ប្រទេស​ចិន​និង​ជប៉ុន​ ត្រូវ​បានចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ក្នុង​ប្រទេសសូម៉ាលីតាំង​ពី​ឆ្នាំ ២០១០។

ពួកគេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​ចំណោមបុរស​ចំណាប់​ខ្មាំង​ទាំង​២៦​នាក់​ខណៈ​ពេល​បុរស​ទាំង​នេះ​ កំពុង​នេសាទ​ក្នុង​សមុទ្រ​នៅប្រទេស​សីស្សែល (Seychelles)នៃ​ទ្វីប​អាហ្វ្រិក។

បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​កម្ពុជាទាំងបួន​នាក់​ ​ដែល​មាន​រាង​កាយ​ស្គម​ស្គាំង ពេល​ដើរ​ចេញ​ពី​ព្រលាន​យន្តហោះ​ហើយ​ចូល​ក្នុង​ឡាន​មួយ​ ប្រាប់ថា​ខ្លួន​សប្បាយ​ចិត្ត​ដែល​បាន​មកដល់​ស្រុក​កំណើត​វិញ។​

ចំណែក​ឯ បុរស​ម្នាក់​ទៀត​ឆ្លើយ​ថា​ រូបគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​អ្វី​ទៅ​កាន់​អ្នក​សារព័ត៌មាន​បាន​នៅ​ឡើយ​ទេ។

ពលរដ្ឋខ្មែរ​បួននាក់ដែលត្រូវចាប់ជាចំណាប់ខ្មាំងនៅប្រទេសសូម៉ាលីត្រូវបញ្ចួនមកកម្ពុជាវិញនៅល្ងាច ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ពលរដ្ឋខ្មែរ​បួននាក់ដែលត្រូវចាប់ជាចំណាប់ខ្មាំងនៅប្រទេសសូម៉ាលីត្រូវបញ្ចួនមកកម្ពុជាវិញនៅល្ងាច ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

អង្គការ​ដែល​បានជួយ​រំដោះ​ចំណាប់​ខ្មាំង​ទាំង​នេះ គឺ​ក្រុម​ The Hostage ​Support ​Partners ​បាន​ប្រកាសនា​ពេល​ថ្មីៗ​នេះថា​ ខ្លួន​បាន​រំដោះ​ចំណាប់​ខ្មាំង​ចំនួន​២៦ដែល​នៅ​រស់រាន​មាន​ជីវិត​ ដែល​មកពី​ប្រទេស​វៀតណាម​ ឥណ្ឌូណេស៊ី​ ប្រទេស​ហ្វីលីពីន​ ប្រទេស​ចិន ​ដែន​កោះ​តៃវ៉ាន់ និង​កម្ពុជា​ផង​ដែរ។

នាវា​នេសាទ FV Naham 3 ​ដែលជា​កម្មសិទ្ធិ​របស់​ដែន​កោះ​តៃវ៉ាន់​ ប៉ុន្តែ​ដោត​ទង់​ជាតិ​ប្រទេស​អូម៉ង់​ (Oman)​ ​ផ្ទុក​អ្នក​នេសាទ​សមុទ្រ​ចំនួន​២៩​នាក់ នៅ​ពេល​នាវា​នោះ ត្រូវ​លិច​លង់​ បន្ទាប់​ពី​ក្រុម​ចោរ​សមុទ្រ​ចាប់​ចំណាប់​ខ្មាំង​ទាំងអស់នៅ​លើ​នាវា​នោះ​រួច​មក។

មនុស្ស​បី​នាក់​ក្នុងចំណោម​មនុស្សទាំង​២៩​នាក់​នោះ បាន​ឈឺ​ស្លាប់​ដោយសារ​ថប់​ដង្ហើម​និង​ត្រូវ​ក្រុម​ចោរ​សមុទ្រ​បាញ់​សម្លាប់។

ពលរដ្ឋខ្មែរ​បួននាក់ដែលត្រូវចាប់ជាចំណាប់ខ្មាំងនៅប្រទេសសូម៉ាលីត្រូវបញ្ចួនមកកម្ពុជាវិញនៅល្ងាច ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ពលរដ្ឋខ្មែរ​បួននាក់ដែលត្រូវចាប់ជាចំណាប់ខ្មាំងនៅប្រទេសសូម៉ាលីត្រូវបញ្ចួនមកកម្ពុជាវិញនៅល្ងាច ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ក្រុម​ចំណាប់ខ្មាំងចំនួន២៩នាក់​នោះ​ ​ត្រូវ​បាន​ក្រុម​ចោរ​សមុទ្រ​នៅ​សូម៉ាលី​ចាប់​ជំរិត​កាលពី​ថ្ងៃ​ទី​២៦ ខែ​មិនា ​ឆ្នាំ ២០១២​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​សីស្សែល (Seychelles)នៃ​ទ្វីប​អាហ្វ្រិក ខណៈ​ដែល​ពួកគេ​កំពុង​នេសាទ​ត្រី​សមុទ្រ​ធុនណា (Tuna)។​

លោក​ John Steed ​អតីត​ឧត្ដមសេនីយ៍​នៃ​ទ័ព​ជើង​ទឹក​ចក្រ​ភព​អង់គ្លេស និង​ក្រុម​របស់​លោក​ បាន​ចំណាយ​ពេល​ប្រមាណ​ចំនួន​១៨​ខែ​ ដើម្បី​ចរចា​ជាមួយ​មេដឹកនាំ​សាសនា​ ក្រុម​តំណាង​សហគមន៍​ និង​ជា​ពិសេស​ជាមួយ​ក្រុម​ចោរសមុទ្រ​សូម៉ាលី​ ក្នុង​ការ​រំដោះ​បុរស​នេសាទ​ជនជាតិ​អាស៊ី​ទាំង​២៦​នាក់​នេះ។​ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​នៅ​លើ​គេហទំព័រ​ Oceans ​Beyond ​Piracy (OBP) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។​

អតីត​បុរស​ចំណាប់​ខ្មាំង​ទាំង​២៦​នាក់​នេះ​ ត្រូវ​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​បង្ខំ​ឲ្យ​ចាប់​សត្វ​កណ្ដុរ និង​ឆ្មា​ព្រៃ ដើម្បី​បរិភោគ ហើយ​និង​ផឹក​ទឹក​មួយ​លីត្រ​ក្នុង​មួយថ្ងៃ។ ពួកគេ​ត្រូវ​រស់នៅ​ក្រោម​សីតុណ្ហភាព​ក្ដៅហួត​ហែង ​ប្រហែល​ជាង​៣៨​អង្សាសេ​ជា​រៀង​រាល់ថ្ងៃ។ នេះ​បើ​យោង​តាម​គេហទំព័រ​ដដែល៕

XS
SM
MD
LG