ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​រំពឹង​ថា សភា​អាមេរិក​នឹង​បន្ត​ដំណើរការ​សេចក្តី​ព្រាង​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា


វិមាន​សភា​សហរដ្ឋអាមេរិក
វិមាន​សភា​សហរដ្ឋអាមេរិក

ក្រោយ​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ដណ្តើម​កាន់កាប់​សភា​ពី​គណបក្ស​​សាធារណរដ្ឋ​វិញ​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​ដែល​​ជា​អ្នក​តស៊ូ​មតិ​​ ថ្លែង​​ថា ការ​ប្រែប្រួល​នយោបាយ​អាមេរិក​ក្រោយ​ការបោះឆ្នោត ពាក់​កណ្តាល​អាណត្តិ​នេះ មិន​​ប៉ះពាល់​ដល់​ សេចក្តី​ស្នើ​ច្បាប់​ពាក់ព័ន្ធ​នឹង​ប្រជាធិបតេយ្យ​កម្ពុជា​ទេ។

ក្រុម​អ្នក​តស៊ូ​មតិ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​និយាយ​ថា ​ដំណើរការ​នីតិវិធី​ច្បាប់​ទាក់ទង​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​រឿង​ប្រជាធិបតេយ្យ​កម្ពុជា​ នឹង​មិន​ប៉ះពាល់ ដោយសារ​តែ​ការ​ប្រែប្រួល​នយោបាយ​អាមេរិកាំង​ និង​លទ្ធផល​ក្រោយ​ការបោះឆ្នោត ពាក់​កណ្តាល​អាណត្តិ​ទេ។

ក្រោយ​ពេល​គណបក្ស​ប្រជាធិបតេយ្យ បាន​ដណ្តើម​កាន់កាប់​សភា​ពី​គណបក្ស​ សាធារណរដ្ឋ​វិញ​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​និង​ជា​អ្នក​តស៊ូ មតិ​ផងនោះ​បាន​និយាយ​ថា ការ​ប្រែប្រួល​នយោបាយ​អាមេរិក​ក្រោយ​ការបោះឆ្នោត ពាក់​កណ្តាល​អាណត្តិ​កាល​ពី​ថ្ងៃ​ទី៦ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ​មិន​មាន​ប៉ះពាល់​ទៅ​ដល់​ សេចក្តី​ស្នើ​ច្បាប់​ពាក់ព័ន្ធ​នឹង​ប្រជាធិបតេយ្យ​កម្ពុជា​ទេ។

សេចក្តី​ព្រាង​ច្បាប់ «ស្តីពី​ការ​ទទួល​ខុសត្រូវ​របស់​កម្ពុជា​និង​ធ្វើ​ឱ្យការ​វិនិយោគ​ត្រឡប់​ដូច​ដើម​វិញ»​ហៅកាត់​ថា​ CARI Act ​ដែល​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ជា​ច្រើនរូប ​បាន​ស្នើ​ឡើង​នេះ​ នឹង​ដាក់​ទណ្ឌកម្ម​ជាច្រើន​លើ​ប្រទេស​កម្ពុជា។​ ក្នុងនោះ​មាន​ការ ដាក់​លក្ខខណ្ឌ​ជំនួយ​ ការហាម​មិន​ឱ្យជន​ដែល​ធ្វើឱ្យ​ខូចខាត​លទ្ធិ​ប្រជាធិបតេយ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ ការ​បង្កក​ទ្រព្យសម្បត្តិ​ជន​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​ ការ​ប្រឆាំង​រាល់​ប្រាក់​កម្ចី ​និង​ជំនួយ​ពី​ស្ថាប័ន​អន្តរជាតិ​ទៅ​កម្ពុជា​ ក៏ដូចជា​ហាមឃាត់​ការ​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​ជាង​៥០០​លាន​ដុល្លារ​ផងដែរ។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​បាន​ចាត់​ទុក​ថា​ ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​មិន​ស្រប​ច្បាប់ ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ឬ​សេចក្តី​ព្រាងច្បាប់​លេខ​៥៧៥៤​ មុន​ប៉ុន្មាន​ថ្ងៃ​នៃការ​បោះឆ្នោត​នៅកម្ពុជា។ សេចក្តី​ព្រាង​ច្បាប់​នោះ​ក៏មាន​គោលដៅ​ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ ​និង​រិតត្បិត​ទិដ្ឋាការ​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ ក្រុម​អ្នកតស៊ូ មតិ​ខ្មែរ​អាមេរិកាំង​បាន​ថ្លែងថា​ការ​ប្រែប្រួល​នយោបាយ​អាមេរិកាំង​ក្រោយ​ការ​បោះ ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ មិនមាន​ផល​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​រឿង​អនុម័ត សេចក្តី​ពា្រង​ច្បាប់​ទាំងពីរ​ទាក់ទង​នឹង​បញ្ហា​កម្ពុជា​ទេ។

រូបឯកសារ៖ លោក​ទូច វិបុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ ខ្មែរ ​អាមេរិកាំង​។
រូបឯកសារ៖ លោក​ទូច វិបុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ ខ្មែរ ​អាមេរិកាំង​។

លោក​ ទូច វិបុល​ នាយក​ប្រតិបត្តិ​នៃអង្គការ​សម្ព័ន្ធមិត្ត​ ខ្មែរ ​អាមេរិកាំង​ បាន​ថ្លែងថា​ទាំង គណបក្ស​សាធារណរដ្ឋ ​និង​ទាំង​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​ គិត បញ្ហា​កម្ពុជា​ជា​បញ្ហា​រួម​ ហើយនឹង​មិនមាន​ផល​ប៉ះពាល់ទេ​ចំពោះ​ការ​ចេញ​លទ្ធផល បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ក្នុង​ប្រទេស​អាមេរិក​នេះ‍។

​«គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​បាន​ចាត់ ទុក​បញ្ហា​កម្ពុជា​គឺជា​បញ្ហារួម​គឺ​ពាក់ព័ន្ធ​ទៅនឹង​ការលើក​កម្ពស់​សេរីភាព​និង​លទ្ធិ ប្រជាធិបតេយ្យ ​ហើយ​ជាពិសេស​គឺគេ​ចង់​ឲ្យ​ជន​ទាំង​ឡាយ​ណា​ធ្វើការ​បំផ្លាញ​លទ្ធិ ប្រជាធិបតេយ្យ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។​ នៅក្នុង​ហ្នឹង​គឺរួម​មាន​ទណ្ឌកម្ម ហិរញ្ញវត្ថុ​ឬ​ក៏ការ​ហាមឃាត់​មិនឲ្យ​មន្ត្រី​ទាំងឡាយ​ណា​ដែលបាន​រំលោភ​ទៅលើ​គោល ការណ៍​លទ្ធិប្រជាធិបតេយ្យ​ មិនឲ្យ​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក។​អញ្ចឹង​បញ្ហា​ហ្នឹង​នឹង មិនមាន​ការ​ប្រែប្រួល​ទេ ​ហើយ​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​លេខ​៥៧៥៤​ និង​សេចក្តី ព្រាង​ច្បាប់​នៅ​ព្រឹទ្ធសភា​លេខ​២៤១២​ ខ្ញុំគិត​ថា​កំពុង​ស្ថិត​នៅក្នុង​ការ​ពិចារណា ហើយខ្ញុំ​រំពឹង​ថា​ច្បាប់​ទាំងពីរ​នេះ ​ប្រហែល​ជា​អាច​ត្រូវ​អនុម័ត​នៅចុង​ខែ​១២​នេះ‍»។

ទោះជា​យ៉ាងណា​លោក​ វិបុល​ បាន​អះអាង​ថា​មានការ​ប្រែប្រួល​ខ្លះ ​ដោយសារ​ថា លោក​សមាជិក​សភា​ Ed Royce ​ដ៏មាន​ឥទ្ធិពល​ ជា​ប្រធាន​គណៈកម្មការ​កិច្ចការ បរទេស​សភា​មកពី​គណបក្ស​សាធារណរដ្ឋ ​បាន​ចូល​និវត្តន៍។​ ​តែដំណឹង​ល្អ​ លោក ថា​លោក​សមាជិកសភា​ Alan Lowenthal ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជួយ ជ្រោម​ជ្រែង​កិច្ចការ​កម្ពុជា​នៅបន្ត​ជាប់​ឆ្នោត។

«ខ្ញុំគិត​ថា​លោក​ Alan Lowenthal ​ដោយសារ​គណបក្ស​ប្រជាធិបតេយ្យ​របស់​គាត់ ក្លាយ​ទៅជា​សំឡេង​ភាគច្រើន​នៅក្នុង​សភា ​ដូច្នេះ​លោក​ប្រហែល​នឹងក្លាយ​ទៅ​ជា ប្រធាន​គណៈកម្មការ​កិច្ចការ​ណាមួយ​ដែល​ខ្ញុំ​គិតថា​នឹង​ពាក់ព័ន្ធ​នឹង​កិច្ចការ​ការ​បរទេស។​ ដូច្នេះ​វាជា​ដំណឹង​ល្អ​មួយ​សម្រាប់​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរអាមេរិកាំង​របស់ យើង​ដែល​នឹង​បន្ត​ធ្វើ​កិច្ចការ​ជាមួយ​គាត់។​ រីឯ​ខាង​ព្រឹទ្ធសភា​យើង​នៅតែ​បន្តធ្វើ​កិច្ចការ ជាមួយ​នឹង​លោក​ព្រឹទ្ធសមាជិក​ Lindsey Graham​ ពីព្រោះ​គាត់ជា​អ្នកតាក់​តែង​សេចក្តី ស្នើច្បាប់​លេខ​២៤១២ ​យើងនឹង​បន្តធ្វើ​កិច្ចការ​ជាមួយ​គាត់​ទៀត ​ដោយសារ​តែខាង ព្រឹទ្ធសភា ​គណបក្ស​សាធារណរដ្ឋ​នៅតែ​ជា​គណបក្ស​មាន​សំឡេង​ភាគច្រើន​នៅ ទីនោះ‍»។

រូបឯកសារ៖ លោកស្រី សេង ជេណេត (Janet Seng) ប្រធានចលនាស្ត្រី​នៃគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក។
រូបឯកសារ៖ លោកស្រី សេង ជេណេត (Janet Seng) ប្រធានចលនាស្ត្រី​នៃគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក។

លោក​ស្រី ​ជេណេត សេង​ ជា​ប្រធាន​ចលនា​ស្ត្រី​បណ្តាញ​សាកល​របស់​គណបក្ស ជំទាស់​ក្នុង​ប្រទេស​អាមេរិក​ ដែល​បាន​តស៊ូមតិ ​និង​បញ្ចុះបញ្ចូល​សភា ​ព្រឹទ្ធសភា អាមេរិកាំង ​កន្លង​មក​ចំពោះ​សេចក្តី​ស្នើច្បាប់​នេះ​បាន​ថ្លែងថា ​សេចក្តី​ព្រាងច្បាប់​ទាំង ពីរនេះ​ មាន​ការ​យកចិត្ត​ទុកដាក់​និង​ជំរុញ​ដោយ​គណបក្ស​ទាំងពីរ ​គឺ​គណបក្ស សាធារណរដ្ឋ​ និង ​គណបក្ស​ប្រជាធិបតេយ្យ ​ដែលការ​បោះឆ្នោត​ពាក់​កណ្តាល អាណត្តិ​នេះ​ គ្មានអ្វី​រារាំង​ឬពាក់ព័ន្ធ​គ្នានឹង​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ទាំងពីរ​នោះ​ឡើយ។

«ពីព្រោះ​សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ​ហ្នឹង​វាមាន​ការ​គាំទ្រ​យ៉ាងពេញ​ទី​ ដោយ​គណបក្ស ទាំងពីរ​ អញ្ចឹង​វា​ទៅមុខ‍»។

លោក​ស្រី​ បាន​អះអាង​ថា​ បើសិន​ជាច្បាប់​ទាំងពីរ​នេះ​ចេញទៅ​ ការណ៍នោះ​នឹងមាន ការ​ទាមទារ​ច្រើន​ពីការ​គោរព​សិទ្ធិមនុស្ស​ ការពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ​ដែល សហរដ្ឋ​អាមេរិក​ និង​ សហគមន៍​អន្តរជាតិ​ចង់បាន ​ហើយធ្វើ​ឲ្យកម្ពុជា​ទទួល​យក។

«គាត់​ត្រូវតែ​ខំប្រឹង​ដើរ​តាម​ផ្លូវមួយ​ដែល​អន្តរជាតិ​អាច​ទទួល​ស្គាល់​បាន‍»។

រូបឯកសារ៖ លោក យ័ប គឹមទឹង ប្រធានអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។
រូបឯកសារ៖ លោក យ័ប គឹមទឹង ប្រធានអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។

លោក ​ទឹង យ័ប ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ ដើម្បី​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ​វីជីនៀ​ (CAHRAD)​ ក៏បន្ទរ​ស្រដៀង​គ្នា​ដែរ។

«តាមខ្ញុំ​យល់​ ខ្ញុំថា​នេះ​ដូច​មិន​ប៉ះពាល់​អីប៉ុន្មាន​ទេ ​ពីព្រោះ​ភាគច្រើន​នៅខាង​សភា (House of Representatives) ​គេបាន​ចេញ​ច្បាប់ហ្នឹង​ហើយ។ ​តែនៅ​ខាង​ព្រឹទ្ធសភា គេមិន​ទាន់​បាន​ចេញ​ច្បាប់​ហ្នឹង​ ហើយ​ព្រឹទ្ធសភា​ពួកខាង​គណបក្ស​សាធារណរដ្ឋ អ្នកឈ្នះ​ ហើយ​គណបក្ស​នេះ​ភាគច្រើន​គិតគូរ​ពីបញ្ហា​ស្រុកខ្មែរ‍»។

លោក​ក៏បាន​បន្ត​ដែរថា​ ក្រុម​សមាជិក​ព្រឹទ្ធសភា​ពេលខ្លះ​គេអាច​ធ្វើច្បាប់​រហ័ស​បាន ពេលខ្លះ​ ត្រូវតែ​ដំណើរការ​ទៅតាម​នីតិវិធី​ជា​ជំហ៊ានៗ។ ​តែយ៉ាង​ណា​លោក​ថា​ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ជំរុញ​ពីរឿង​នេះ។

«ម្ល៉ោះ​ហើយ​ យើងជា​ប្រជាជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ​និង​ ក្រៅ​ប្រទេស​ហ្នឹង​ ទាល់ តែ​រហ័ស​ដាស់​តឿន​គេ ​ឲ្យគេ​ធ្វើច្បាប់​ហ្នឹង‍»។

ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នេះ​ បាន​ធ្វើឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ​របស់ អាមេរិក ​មាន​អំណាច​ឡើងវិញ​ដោយ​ធ្វើឲ្យ​មាន​តុល្យភាព​អំណាច​ ឬ ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ ​បែប​ពហុនិយម។ ​តែ​គណបក្ស​សាធារណរដ្ឋ​របស់​លោក ​ប្រធានាធិបតី ​ដូណាល់​ ត្រាំ ​នៅតែ​មាន​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា ​ដ៏​មាន​អំណាច​ដដែល។​ ការណ៍​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរមាន​ការ​ទន្ទឹង​រង់ចាំ​ការ​ជឿនលឿន​ទៅមុខ​យ៉ាងខ្លាំង​នៃ​សេចក្តីព្រាង​ច្បាប់​ទាំងពីរ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ប្រជាធិបតេយ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG