ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​គ្រោង​ធ្វើ​មហា​បាតុកម្ម​នៅមុខ​ទូតខ្មែរ​និង​ចិន​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន


រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​បណ្តា​រដ្ឋនានា​នៅ​រដ្ឋ​អាមេរិក​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា និងទាមទារឲ្យ​ដោះលែង​លោក កឹម សុខា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​ វ៉ាស៊ីនតោន ថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៧៕ (សាយ មុន្នី/VOA)
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​បណ្តា​រដ្ឋនានា​នៅ​រដ្ឋ​អាមេរិក​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា និងទាមទារឲ្យ​ដោះលែង​លោក កឹម សុខា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​ វ៉ាស៊ីនតោន ថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៧៕ (សាយ មុន្នី/VOA)

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​បណ្តា​រដ្ឋនានា​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​ចិន និង​ស្ថាន​ទូត​ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ នៅថ្ងៃ​ទី៣១​ ខែ​សីហា​ឆ្នាំ ២០១៩ ​ដើម្បី​ទាមទារ​ឲ្យមាន​ការ​ដោះលែង​លោក ​កឹម សុខា​ និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមអ្នក​រៀបចំ​និង​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​នេះ។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បញ្ជាក់​ថា ​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នឹង​ចាប់​ផ្តើម​ធ្វើ បាតុកម្ម​របស់​ពួកគេ​នៅ​ម៉ោង​១០ព្រឹក​ ដល់ម៉ោង ​១២ ​ថ្ងៃត្រង់ ​ថ្ងៃទី​ ៣១​ ខែ​សីហា​នៅ មុខ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី​ វ៉ាស៊ីន​តោន ​ហើយ​នឹង​ដង្ហែ​ក្បួន​ទៅ​បន្ត​បាតុកម្ម​របស់​ពួក គេ​នៅមុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន​ រហូត​ដល់​ម៉ោង ​៤ ល្ងាច។បាតុកម្ម​នេះ​ត្រូវ​គេ​បញ្ជាក់​ថា គឺ​ដើម្បី​សុំឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម​ សុខា ​ដែល ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំខ្លួន​២ឆ្នាំ​ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​តែ​ក្រុម ជំទាស់​ថា​ជា​រឿង​នយោបាយ​និង​អយុត្តិធម៌ ​និង​ទាមទារ​ឲ្យដាក់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដំណើរការ​ឡើងវិញ។

នៅ​ក្នុង​សារ​ដដែល ​ក្រុម​អ្នក​រៀបចំ​បាន​សរសេរ​ផង​ដែរ​ថា៖ ​«យើងសុំ​ដ៏ទទូច​ដល់​រដ្ឋា​ភិបាលចិន​ឲ្យ​គោរព​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា​គឺចង់​បាន​ប្រជាធិប​តេយ្យ​នៅ​លើ​ទឹកដី​របស់​កម្ពុជា»៕

XS
SM
MD
LG