ភ្នំពេញ៖ សាក្សីបានបញ្ជាក់កាលពីថ្ងៃពុធថា ខៀវ សំផន បានត្រួតត្រាលើក្រសួងមួយចំនួនលើកលែងតែក្រសួងការពារជាតិតែប៉ុណ្ណោះ។
លោក នង សុផង់ អតីតប្រធានក្រុមបកប្រែសារទូរលេខនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបញ្ជាក់យ៉ាងដូច្នេះដោយឆ្លើយតបទៅនឹងសំណួររបស់លោកចៅក្រមបារាំង Jean-Marc Lavergne។
«គណៈប្រធានរដ្ឋ គាត់ក៏មើលការខុសត្រូវលើក្រសួងនានាដែរ»។
ខៀវ សំផន គឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទបីនាក់មាន នួន ជានិងអៀង សារីដែលកំពុងស្ថិតក្រោមការកាត់ទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមក្នុងសំណុំរឿង ០០២។
ខៀវ សំផន អាយុ៨០នៅឆ្នាំនេះបានក្លាយជាគណៈប្រធានរដ្ឋឬប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ ១៩៧៦បន្ទាប់ពីការលាលែងពីតំណែងនេះរបស់អតីតព្រះមហាក្សត្រសម្តេចឪ នរោត្តម សីហនុ។
យ៉ាងណាក៏ដោយសាក្សីបញ្ជាក់ថា ខៀវ សំផន មិនមានអំណាចលើយោធាទេ។ គឺមានតែសុន សេន ដែលជារដ្ឋមន្ដ្រីការពារជាតិនៅសម័យនោះដែលក្តាប់អំណាចយោធា។
«ខាងផ្នែកស៊ីវិលគឺគាត់មានលទ្ធភាពអាចដឹង អាចចាត់ចែងលើក្រសួងផ្សេងៗដែរ។ ក្នុងសម័យហ្នឹងគាត់មិនមានសិទ្ធិគ្រប់គ្រងកងទ័ពទេ»។
លោក នង សុផង់ បន្ថែមថា ខៀវ សំផន បានបញ្ជូនសារឲ្យលោកបកប្រែទៅជាភាសាសំងាត់។ដោយឡែកប៉ុល ពត ដែលជាបងធំទី១នៃរបបខ្មែរក្រហមគ្រាន់តែធ្វើដំណើរឆ្លងកាត់កន្លែងលោកធ្វើការជាប្រចាំតែប៉ុណ្ណោះគឺមិនបានចូលកន្លែងលោកធ្វើការដូចបងធំទី២ នួន ជា នោះទេ។ នួន ជាបានទៅកាន់កន្លែងលោកម្តងកាលពីឆ្នាំ ១៩៧៧ ដោយយកសារទូរលេខខ្លីៗទៅជូនលោកសម្រាប់កោះអញ្ជើញកម្មាភិបាលខ្មែរក្រហមឲ្យចូលប្រជុំសភា។
របបកម្ពុជាប្រជាធិបតេយ្យបានបង្កឲ្យប្រជាជនកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោក នង សុផង់ លើកឡើងថា លោកមិនបានឃើញមេដឹកនាំកំពូលខ្មែរក្រហមដាក់បញ្ជាឲ្យមានការចាប់ខ្លួនឬកាប់សម្លាប់ជនរងគ្រោះនោះទេ៕