ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់សភា​អឺរ៉ុប​ស្តី​ពីស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា


លោក​ ជាម យៀប​ថា​គណបក្ស​ប្រជាជនកម្ពុជា​ក៏ស្រឡាញ់​កិតិ្តយស ​កេរ្តិ៍​ឈ្មោះ​ដែរ។ បើមិន​ដូច្នោះទេ​ មិនមែន​ប្រជាពលរដ្ឋ​ផ្តល់សេចក្តី​ទុកចិត្តឲ្យ​គណបក្ស លោក​កាន់អំណាច​រហូតមកទេ។
លោក​ ជាម យៀប​ថា​គណបក្ស​ប្រជាជនកម្ពុជា​ក៏ស្រឡាញ់​កិតិ្តយស ​កេរ្តិ៍​ឈ្មោះ​ដែរ។ បើមិន​ដូច្នោះទេ​ មិនមែន​ប្រជាពលរដ្ឋ​ផ្តល់សេចក្តី​ទុកចិត្តឲ្យ​គណបក្ស លោក​កាន់អំណាច​រហូតមកទេ។

ទាំងលោក ​ជាម យៀប ​និងលោក ​លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ មួយ​រូប​របស់រដ្ឋាភិបាល​បានអះ​អាង​ថា កម្ពុជា​ជា​ប្រទេសមាន​អធិបតេយ្យភាព ហើយ​បំពេញ​កិច្ចការ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

វ៉ាស៊ីនតោន៖ បន្ទាប់​ពី​សភា​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​ផ្សេង​ទៀត​ជំរុញ​កម្ពុជា​ឲ្យ​កែប្រែ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​តាមបែប​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិមនុស្ស​ សេរីភាព​បញ្ចេញមតិ និង​គោលការណ៍​គ្រឹះ​សំខាន់​ផ្សេងៗ​ទៀត​ ក្រុមអ្នក​វិភាគ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ទាមទារ​ថា ​កម្ពុជា​ត្រូវ​អនុលោម​តាម​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​ បើ​មិន​ដូច្នោះ​ទេ​នឹង​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ។
ព្រះតេជគុណ​ លួន សុវ៉ាត​ ដែលជា​ម្ចាស់ពានរង្វាន់​ផ្នែកការពារ​សិទ្ធិឆ្នាំ​២០១២ មាន​សង្ឃដីកា​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ពីរដ្ឋ ខុន្និកទីខាត់ (Connecticut) សហរដ្ឋ​អាមេរិក​ មក​ថា​រដ្ឋាភិបាល​គួរ​តែ ផ្លាស់ប្តូរ​ទៅ​តាម​សហគមន៍​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​ដោយ​មិន​ត្រូវយក​លេស​ថា ជា​របាយការណ៍​មិនពិត​នោះទេ។
«ប្រសិនបើ​រដ្ឋាភិបាល​គោរពបាន ប្រទេសកម្ពុជា​នឹង​បាន​សុខសាន សន្តិភាព មាន​ការ​រីក​ចម្រើន​ជឿនលឿន​ដូចប្រទេស​នៅលើ​សកលលោក​ ក៏​ដូចជា ប្រទេស​ជិតខាង​កម្ពុជាដែរ។​ តែផ្ទុយ​ទៅ​វិញ​បើ​រដ្ឋាភិបាល​នៅ​តែ​រឹងរូស មិន​ស្តាប់​អង្គការសហប្រជាជាតិ​ ឬ​ក៏​សហគមន៍​អន្តរជាតិ​នោះ​ទេ​ គឺលទ្ធផល​ រងគ្រោះ​នៅ​តែ​រងគ្រោះ​ ក្រីក្រ​នៅតែ​ក្រីក្រ​ ហើយអ្នក​ដែល​ប៉ះពាល់​ធំបំផុត​គឺប្រជាពលរដ្ឋ​ខ្មែរ»។
ព្រះតេជគុណ​ព្រួយបារម្ភ​ខ្លាចថា ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ដែល​មិន​ទទួល​យក​អនុសាសន៍​របស់សហគមន៍​អន្តរជាតិ​នឹងអាច​មានការ​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ ប្រទេស​ទាំងមូល​ដោយសារ​អ្នកដឹកនាំ​ពីរ​បីនាក់។​ ហើយ​ការ​សម្រេចចិត្ត​នោះ នឹង​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ចដោយសារ​គ្មាន​ប្រទេស​ធំៗ​កាន់​ប្រជាធិប​តេយ្យណា​នឹង​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដែលមានឈ្មោះ​មិនល្អ។ ដោយ​ឡែក​គ្រោះថ្នាក់​នយោបាយ ព្រះតេជគុណ​ពន្យល់​ថា ការ​មិន​ធ្វើតាម​សហគមន៍ អន្តរជាតិ កម្ពុជា​នឹង​ឈាន​ទៅ​រក​ការ​ដឹកនាំ​ប្រទេស​ដោយ​របប​ផ្តាច់ការ​ដែល​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស ។
«កាលណា​យើង​មិន​ដើរ​តាម​អញ្ចឹង​យើង​ដើរ​ទៅរក​របបកុំម្មុយនីស​ទៀត​ ផ្តាច់ ការទៀត។​ អញ្ចឹងភាព​ទុក្ខសោក​លំបាកវេទនា​គឺនឹងកើតឡើង​ ហើយ​នឹង​នាំឲ្យ បាត់​បង់​នូវ​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ និង​សុខសន្តិភាព​នៅ​ក្នុង​ប្រទេស កម្ពុជា​ផងដែរ»។
ក្រៅពី​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​របាយការណ៍​របស់លោក​សូរីយ៉ា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ផ្នែកសិទ្ធិ​មនុស្ស​អំពី​ស្ថានការណ៍​កម្ពុជា សហគមន៍​អឺរ៉ុប ដែល​ជា​អ្នក​ផ្តល់​ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​បាន​អនុម័ត​សេចក្តីសម្រេច​មួយ​កាល​ពីថ្ងៃ​២៧ ខែ​តុលា​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ ការ​អនុវត្ត​ច្បាប់​ ការ​គោរព​សិទ្ធិ​មនុស្ស​ សេរីភាព​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន​ កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ ការ​បញ្ឈប់ការ​បណ្តេញចេញ​ដោយ​បង្ខំ ​ការដោះលែង​លោក​ម៉ម សូណង់ដូ ដែល​ជានាយក​សំបុក​ឃ្មុំ​ដោយ​ឥតលក្ខខណ្ឌ និង​ការ​បារម្ភ​ពី​ស្ថានភាព​របស់​លោក សម រង្ស៉ី ដែល​ត្រូវ​បាន​កាត់​ទោស​ដោយសា​ហេតុផល​ នយោបាយ។​

សេចក្តីស​ម្រេច​នោះ​បាន​ទទូច​ដល់​គណបក្ស​កាន់អំណាច​និង​គណបក្ស​ជំទាស់​ឲ្យ​ធ្វើការ​ផ្សះផ្សា​គ្នា​ដើម្បី​អនុញ្ញាតឲ្យ​លោកសម រង្ស៉ី​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ចូលរួម​ក្នុងការ​បោះ​ឆ្នោត​ឲ្យ​បាន​ពេញលេញ​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ និងការ​ជឿជាក់​លើ​ដំណើរ​ការ​បោះឆ្នោត។
ព្រះតេជគុណ​ លួន សុវ៉ាត​បានបន្ថែមថា​ ការផ្លាស់ប្តូរ​ និងការ​បង្ករឲ្យ​ស្ថានការណ៍​វិលទៅរក​ដំណើរការ​ធម្មតាវិញ​បាននោះ​ គឺស្រេចលើ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ ឬ​ការ​ទទួល​ស្គាល់​ការពិត​ ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​ និង​ការ​ស្គាល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​ដែល​មាន សិទ្ធិ​បោះឆ្នោត​ជ្រើស​រើស​មេដឹកនាំ។
លោក ​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំមើលការ​បោះឆ្នោតមួយ​ឈ្មោះ ខុមហ្រែ្វល​បានអះអាង​ថា ​រដ្ឋាភិបាល​និងគណបក្ស​កាន់អំណាច​មិន​យក​ចិត្ត ទុក​ដាក់​ពិភាក្សា​គ្នា​ជាមួយ​គណបក្ស​សំខាន់ៗ​ដែលមាន​អាសនៈ​ក្នុង​សភា​កម្ពុជា ដោយ​អនុលោម​ទៅ​តាម​អនុសាសន៍​របស់​តំណាង​អង្គការ​សហប្រជាជាតិ​និង​សហគមន៍​អន្តរ​ជាតិ​ទេ ។
«ហើយខ្ញុំ​គិតថា ​បើសិនជា​យើង​មិនបាន​យកចិត្ត​ទុកដាក់​អនុវត្ត​តាម​អនុសាសន៍ នោះ​ទេ​ មានការ​ពិភាក្សា​យកចិត្ត​ទុកដាក់​ជាមួយនឹង​គណបក្ស​សំខាន់ៗ​មាន អាសនៈ​នៅ​ក្នុង​សភាហ្នឹង​ ហើយ​នឹង​រៀបចំស្ថានការណ៍នយោបាយ​ឲ្យមាន​ការ គោរព​សេរីភាព​បញ្ចេញមតិ​ឲ្យបាន​ពេញលេញ​ទេ ​ខ្ញុំគិតថា​នឹងមាន​ផលប៉ះពាល់ ធ្ងន់ទៅ​ដល់ដំណើរការ និងលទ្ធផល​បោះឆ្នោត​ដែល​ធ្វើឲ្យ​លទ្ធផល​ហ្នឹង​អាចធ្លាក់​និត្យានុកូលភាព​និងភាព​ជឿជាក់»។
លោក ​គល់ បញ្ញា​បានអះអាងថា សហគមន៍​អន្តរជាតិ​ និង​អង្គការ​សហប្រជាជាតិ​ត្រូវ​គិត​ពី​បញ្ហា​កម្ពុជា​ទាំងរឿង​បោះឆ្នោត​ រឿង​សិទ្ធិ​មនុស្ស ​និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ​ព្រោះ​នេះ​ជា​កាតព្វកិច្ច​របស់គេ​ដែរ​ក្នុងការ​តាម​ដាន​រឿងរ៉ាវ​អស់​នេះ​តាម​អ្វី​ដែល​គេ​បាន​ជួយ​ជា​ជំនួយ​ថវិកា និង​ការ​គាំទ្រ​ផ្នែក​នយោបាយ​កន្លង​មក​ដូចជា​ការ​សន្យា​ក្នុង​កិច្ច​ព្រមព្រៀង​សិទ្ធិ​សញ្ញា​ក្រុង​ប៉ារីស​២៣​តុលា​ឆ្នាំ​១៩៩​១។
«បើសិនជា​យើង​បណ្តោយ​ឲ្យ​ស្ថានភាពនេះ​មិនមាន​ការ​កែលម្អ​ទេ​ ខ្ញុំថា​វាអាច ត្រឡប់​ថយ​ក្រោយវិញ។ វា​អាច​ធ្វើឲ្យ​សហគមន៍​អន្តរជាតិហ្នឹង​អាច​ខកទឹក​ចិត្ត ហើយ​នឹង​អ្វី​ដែល​គេ​មាន​ការ​ខិតខំ​ជួយមកយើង​ គេអាច​នឹង​ពិនិត្យ​មើលឡើង វិញ​អំពីការ​ខិតខំ​ជួយ​របស់​គេហ្នឹង»។
លោក គល់ បញ្ញា​បន្ថែម​ថា ​កម្ពុជា​ធ្លាប់​មាន​ពិសោធន៍​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ ទទួល​ស្គាល់​ការ​រីក​ចម្រើន​ដោយ​ខិតខំ​ស្តារ​ស្ថានភាព​នយោបាយ​ឲ្យ​មាន​ការ​ចូល​រួម​ពេញ​លេញ​ដូចជា​ឲ្យ​មេដឹកនាំគណបក្ស​ប្រឆាំង​លោក​ សម រង្ស៉ី ដែល​ធ្លាប់​គេច​ខ្លួន​នោះ​ បាន​វិល​មក​កម្ពុជា​វិញ​កាល​អតីតកាល​ហើយ​ជជែក​គ្នា ផ្លាស់ប្តូរ​គជប​ដែរ​ ដែល​លោក​ថា ពេលនេះ​គណបក្សកាន់​អំណាចគួរ​បន្តធ្វើ​ដូចគ្នានេះ​ដែរ។​ លោក​បញ្ញា​ អះអាងដែរ​អំពី​ការ​បើកផ្លូវឲ្យ​ប្រធាន​បក្ស​ជំទាស់គឺ​លោកសម រង្ស៉ី​ដែល​កំពុង​ និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ចូល​រួម​យ៉ាង​ពេញ​លេញ​ពី​គ្រប់​ភាគី​ដែល​អាច​នាំឲ្យ​គឺ​អាច​មាន​ការ​ទទួល​ស្គាល់​ដោយ​ស្រប​ច្បាប់​នូវ​លទ្ធផល​បោះ​ឆ្នោត។
លោក បន្ថែម​ថា​សហគមន៍​អន្តរជាតិ​មិនគ្រាន់តែ​ចង់​ឃើញ​កម្ពុជា​រីក​ចម្រើនខាង​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ​ តែចង់ឲ្យ​កម្ពុជាយើង​មានការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​បញ្ចេញមតិ និងដំណើរការ​ប្រជាធិបតេយ្យឲ្យ​បានពេញ​លេញ។
ប្រតិកម្ម​ចំពោះសភា​អឺរ៉ុប​ លោក​ ជាម យៀប ​មន្ត្រីជាន់ខ្ពស់​នៃ ​គណបក្ស ប្រជាជន​កម្ពុជា​និងជា​អ្នកតំណាងរាស្ត្រ​បានអះអាងថា​សេចក្តី​សម្រេច​របស់ សភា​អឺរ៉ុប​ មិនអាច​ ទទួល​យកបានទេ។​ លោកថ្លែងថា​ បណ្តា​ប្រទេស​ទាំង ឡាយ​ គួរ​សួរ​នាំម្ចាស់ផ្ទះ​សិន​ដែលរួមមាន​រាជរដ្ឋាភិបាល ​សភា និង​ព្រឹទ្ធសភា។
«ខ្ញុំមានការ​សោកស្តាយ​ច្រើនណាស់​ដែលបណ្តារ​អស់លោក​មួយចំនួន​ជឿជាក់ លើ និង​ឃើញអ្វី​ ដែលគ្រាន់តែ​ជាការត្អូញត្អែរ​របស់ជន​ដែលបាន​ប្រព្រឹត្តិ​បទ​ល្មើស​ព្រហ្មទណ្ម​នេះ​ ហើយ​មិនហ៊ាន​ទាំងចូលស្រុក​ផងនោះ»។
លោក​ ជាម យៀប​បន្ត​ថា​គណបក្ស​ប្រជាជនកម្ពុជា​ក៏ស្រឡាញ់​កិតិ្តយស ​កេរ្តិ៍​ឈ្មោះ​ដែរ។ បើមិន​ដូច្នោះទេ​ មិនមែន​ប្រជាពលរដ្ឋ​ផ្តល់សេចក្តី​ទុកចិត្តឲ្យ​គណបក្ស លោក​កាន់អំណាច​រហូតមកទេ។
«អញ្ចឹង​មិនមែនថា​យើងខ្ញុំ​នៅទីនេះ​មោកសុទ្ធ​មិនចេះស្អី​ មិន​បាន​គិតគូរ ពិចារណា​ទេ។​ បើ​មិន​អញ្ចឹង​ទេ ​យើង​មិន​អាច​ដឹកនាំ​ គ្រប់គ្រង​ប្រជាជន​កម្ពុជា តាំង ពី​អាប៉ុលពត​ខ្មែរក្រហម​ធ្វើទុកបុក​ម្នេញ​បំផ្លិចបំផ្លាញ​ដល់​ឫស​ដល់គល់​អាយុជីវិត​ប្រជាជនស្អី​អីណាណោះ​ ឲ្យ​ប្រជាជន​ដែល​សេស​សល់​ពីការ​សម្លាប់ រស់​មក​ដល់​ពេលនេះ​ ដល់ឆ្នាំ១៩៩៣​ បោះឆ្នោត​សកលនោះទេ​ ហើយតមក​យើង​កាន់ ​អំណាចតទៅ​ទៀតផង»។
លោកទទួលស្គាល់​ថា មានការ​ខ្វះខាត​ដែលគណបក្ស​កាន់អំណាច​នឹងបន្ត​ធ្វើ ទៅ​មុខ​ទៀត។​ ទាំងលោក ​ជាម យៀប ​និងលោក ​លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ មួយ​រូប​របស់រដ្ឋាភិបាល​បានអះ​អាង​ថា កម្ពុជា​ជា​ប្រទេសមាន​អធិបតេយ្យភាព ហើយ​បំពេញ​កិច្ចការ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG