ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​សិទ្ធិ​មនុស្ស​​អ.ស.ប​ប្រចាំ​កម្ពុជា ជួប​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

លោក កើត រិទ្ធ​​ (ស្តាំ) រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌​ និងលោក Pradeep Wagle តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​ជួប​​ពិភាក្សាគ្នា ​នៅ​ក្រសួង​យុត្តិធម៌​ ថ្ងៃ​ព្រហស្បតិ៍​ ទី៧ ខែឧសភា​​ ឆ្នាំ២០២០។ (រូបថតដោយក្រសួងយុត្តិធម៌)

តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា គឺ​លោក Pradeep Wagle បាន​ជួបជាមួយ​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌​គឺ​លោក កើត រិទ្ធ នៅ​ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​យោង​តាម​គេទំព័រ​របស់​ក្រសួង​យុត្តិធម៌។​

មិន​ទាន់​មាន​សេចក្តី​ពិស្តារ​អំពី​ខ្លឹមសារ​នៃ​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​ទាំង​ពីរ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ទៅ​លើ​បញ្ហា​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ជំនួយ​ផ្នែក​ច្បាប់​ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។​

អង្គការ​សហ​ប្រជាជាតិ​កន្លង​មក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​ កាល​ពី​ខែ​មេសា អ្នក​ជំនាញ​អ.ស.ប.​ ក៏​បាន​ព្រមាន​ថា​ ច្បាប់​ថ្មីរបស់​កម្ពុជា​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ពេល​ប្រទេស​កម្ពុជា​មាន​ហានិភ័យ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ជា​សាកល​នោះ ​មាន​ចរិត​រំលោភ​សិទ្ធិ​ឯក​ជន ​រឹត​ត្បិត​ការ​បញ្ចេញ​ម​តិ​ដោ​យ​សេ​រី ​និង​ដាក់​ជា​បទ​ព្រហ្ម​ទណ្ឌ​ចំ​ពោះ​ការ​ជួប​ប្រ​ជុំ​ដោយ​សន្តិវិធី៕

XS
SM
MD
LG